ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០២ ខែមិថុនា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ ដើម្បី​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​។ កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួពី លោក​អភិបាលរង​ខេត្ត កងកម្លាំង​ការពារ​ព្រំដែន​សមុទ្រ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។​

​តាម​របាយការណ៍ និង​បទ​បង្ហាញ​របស់លោក ដាញ់ សារី ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត បានឲ្យដឹងថា​៖ ខេត្ត​កំពត​ពិតជា​មាន​កោះ​ចំនួន ០៣​ពិតមែន តាម​ការស្រាវជ្រាវ​រាប់​ចំនួន​កោះ ថ្ម​ដុះ និង​ថ្ម​ប៉ប្រ៉ះ​ទឹក ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត នៃ​កិច្ចសហការណ៍​រវាង​ក្រុម​ការងារ​បច្ចេកទេ​ស របស់​គណកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ជាមួយ​អាជ្ញាធរ​ខេត្ត​កំពត ដែល​ក្នុងនោះ​កោះ​សេះ និង​កោះ​គី ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​រ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​ខេត្ត​កំពត មាន​ចំងាយ ប្រហែល ២២​គីឡូម៉ែត្រ ពី​ព្រំប្រទល់​ឆ្នេរ​ត្រពាំងរ​ពៅ ជាប់​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​កោះត្រ​ង៉ោ​ល ស្ថិតនៅ​ក្នុង​ក្រុង​កំពត មាន​ចំងាយ​ប្រហែល ៨​គីឡូម៉ែត្រ ពី​ឆ្នេរ​សង្កាត់​ត្រេី​យកោះ​។

​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ស្នេី​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចុះ​ធ្វើការ​វាស់វែង កំណត់​ទីតាំង​ឲ្យបាន​ច្បាស់លាស់ នៃ​កោះ​ទាំង​៣​ខាងលើ​ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ថែរក្សា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ