ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពស់​ខ្ពស់ សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​។​

​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប ប្រធាន​សាលាដំបូង លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​ខេត្តកំពត មន្ត្រីនគរបាល​ជាន់​ខ្ពស់​មក​ពី​អគ្គស្នងការ​នគរបាល​ជាតិ លោកស្រី អភិបាលក្រុង ស្រុក និង​មន្ត្រីនគរបាល​គ្រប់​ផ្នែក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​។​

​យោងតាម​សេចក្តីប្រកាស​របស់​រាជ​រដ្ឋាភិបាល ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ពី​ស្នងការរង​នគរបាល​ខេត្ត​កំពត ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ខណៈ​លោក​ឧត្តមសេនីយ៍ទោ បែន តារា បាន​ផ្ទេរ​ភារកិច្ច ជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​ព្រំដែន​គោក​វិញ​។​

​មានមតិ​ផ្តាំផ្ញើ​សួរសុខទុក្ខ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ការកោតសរសើរ​ដល់​លោក​ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប​ចាស់ ដែល​កន្លង​បាន​ដឹកនាំ​កងកម្លាំង​អនុវត្ត​ការងារ​បាន​ល្អប្រសើរ ដែល​ធ្វើឱ្យ​បទល្មើស​មាន​ការថយចុះ​ជា​បន្តបន្ទាប់​។

​ក្នុងឱកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​នេះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏​បាន​ជំរុញ​ផ្តាំផ្ញើ​ដល់​លោកស្នងការ​នគរបាល​ខេត្ត​កែប​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​ខិតខំ​បន្ត​អនុវត្ត​និង​ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​កម្សាន្ត​ក្នុង​ខេត្ត​កែ​បង​បស់​យើង​។​

​ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ បាន​លើកយក​អាទិភាព​សំខាន់ៗ​ជាច្រើន​ចំណុច​សម្រាប់​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ដោយ​បាន​ជំរុញ​ឱ្យ​ប្រធាន​គណៈ​បញ្ជាការ​រដ្ឋបាល​ខេត្ត ជា​អ្នកដឹកនាំ​ដើម្បី​អនុវត្ត​ការងារ ហើយ​ស្នងការ​នគរបាល​ខេត្ត រួម​ជាមួយ​កងកម្លាំង​រាជ​អាវុធហត្ថ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ផ្សេង​ទៀត​ធ្វើ​ផែនការ​ព្យាករណ៍​មួយ​សម្រាប់​ចាត់វិធានការ ហើយ​ក៏​សូមឱ្យ​គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក ជួយ​ដឹកនាំ​បន្ត ដោយ​ជំរុញ​ដល់​លោក​អធិការ​ក្រុង ស្រុក សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ផែនការ​ពង្រឹង​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព នៅតាម​សហគមន៍​ប្រជាពលរដ្ឋ​។ លើសពីនេះ ដើម្បី​ឱ្យ​សហគមន៍​នី​មួយៗ​ក្លាយ​ជា​ភូមិ ឃុំ​មាន​សុវត្ថិភាព យើង​ត្រូវតែ​អនុវត្ត​នូវ​គោលការណ៍​សំខាន់ៗ​មួយចំនួន រួមមាន​៖ យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ,​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ និង​យុទ្ធនាការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅតាម​សហគមន៍​នី​មួយៗ​។​

​ជា​ចុងក្រោយ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏​បាន​ប្រគល់​រថយន្ត​១​គ្រឿង ម៉ូតូ​ចំនួន​៥​គ្រឿង និង​ឧបត្ថម្ភ​ថវិកា​ចំនួន ៥​លាន​រៀល ជូន​លោក​ស្នងការ​ខេត្ត​កែប​ទើប​ទទួល​តំណែង​ថ្មី ព្រមទាំង​បាន​ឧបត្ថម្ភ​ដល់​អង្គភាព​នគរបាល​ព្រំដែន​ទឹក​ចំនួន ២​លាន​រៀល បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​២​លាន​រៀល និង​បញ្ជាការដ្ឋាន​តំបន់សឹករង​កែប ចំនួន​២​លាន​រៀល ផងដែរ​៕ សារី សារ៉ាត់​

Filed in: ព័ត៌មានជាតិ