ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​(៣៧៥០ ម៉ែត្រ​)​ពេលនេះ​បាន​ក្លាយជា​ការពិត​ហើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ ស្រុក​ថ្មគោលៈ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២០ នេះ ឯកឧត្តម ឡាយ សែ ទីប្រឹក្សា សម្តេច​ក្រឡាហោម ស ខេង និង​ជា​ឃុំ​តាពូង បាន​ដឹកនាំ​ក្រុម​ការងារ​ប្រជុំ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ក្នុងឱកាស​ក្រុមហ៊ុន​ហុង​ឆាយ​ហេង បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវលំ​គ្រួស​ក្រហម​មួយ​ខ្សែរ មាន​ប្រវែង​(៣៧៥០​ម៉ែត្រ​)​ទទឹង​(៤​ម៉ែត្រ​) ក្រោម​ថវិកា​រមូលិ​ធី​ឃុំ​តាពូង ដោយ​ផ្លូវ​នេះ​ឆ្លងកាត់​ចំនួន​៣​ភូមិ ១/​ភូមិ​តាពូង​/២ ភូមិ​អង់​ត្បូង​៣/ ភូមិ​គោក​ក្តួច ។​

​ឯកឧត្តម​ឡាយ សែ បាន​លើកឡើង​ថា ដោយ​អនុវត្តន៍​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន​នេះ​ក្នុងនាម​លោក​ជា​មេឃុំ​តាពូង នៃ​ស្រុក​ថ្មគោល​នេះ គឺ​លោក​តែងតែ​ខិតខំ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការបម្រើ​ដល់​ប្រ​ផលប្រយោជន៍​ប្រជាពល​រដ្ឋ​និង​ការពារ​សម្បត្តិ​សាធារណ​របស់​រដ្ឋ​។​

​ឯកឧត្តម ឡាយ សែ បាន​មានប្រសាសន៍ថា​ជំហាន​ដំបូង​លោក​នឹង​លើក​យក​គោលការណ៍​៣​ចំណុច មក​អភិវឌ្ឍន៍ ៖
​ទី​1 / ធ្វើ​ប្រឡាយទឹក​ដើម្បី​សម្រួល​ដល់​ដំណាំ​កសិផល​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ទាំងអស់​។​
​ទី​2 / ធ្វើ​ផ្លូវ​ចាក់​គ្រួស​ក្រហម​នៅ​ក្នុង​មូលដ្ឋាន​
​ទី 3 / ចាប់ផ្ដើម​ស្ដាប់​បឹង​និង​ត្រពាំង​បុរាណ​នៅក្នុង​មូលដ្ឋាន​។​

​ឯកឧត្តម​ឡាយ សែ បាន​បន្ត​ឲ្យដឹង​ទៀតថា បើសិនជា​មិន​មាន​ការរាំងស្ទះ​ដោយសារ​ជំងឺ covid-19 នោះ​ទេ​លោក​និង​អភិវឌ្ឍន៍​នៅ​ថ្នល់​ចាក់​គ្រួស​ក្រហម​ឲ្យអស់​នៅក្នុង​ភូមិ​ទាំងអស់​នៃ​ឃុំ​តាពូង​នេះ​ឲ្យបាន​នៅ​កំឡុង​ឆ្នាំ 2023 ខាងមុខ​។​នៅក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ ឯកឧត្តម ក៏​បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​មេត្តា​គិតគូរ កុំ​អាង​តែ​មាន​ផ្លូវ​ល្អ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុងតែ​មាន​ការកើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក្នុង​មួយ​ថ្ងៃ​មួយ​ថ្ងៃ​ស្លាប់​មិន​ក្រោម 6 នាក់​នោះ​ទេ ។​

​លោក​បញ្ញា​បន្តថា សូម​កុំ​ខឹង​ទៅ​និង​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់​ចរាចរណ៍ ព្រោះ​រាជរដ្ឋាភិបាល​ធ្វើ​រាល់​ថ្ងៃ​គឺ​ដើម្បី​តែ​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ ។ ហើយ​ក៏​ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លងកូវី​ដ​19 ក៏ដូចជា​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា ព្រោះ​កម្ពុជា​អាច​នឹង​មាន​រលក​ជំងឺ​នេះ​ជា​លើក​ទី ២ ទៀត​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ