ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​សង្វៀន​ជល់​មាន់​ខ្នាតយ​ក្យ របស់​ខេមរា​បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្តសៀមរាប​) ៖ ​សង្វៀន​ជល់​មាន់ ដ៏​ធំ​សម្បើម​នៅ ផ្លូវ​វត្ត​គោក​ទ្រី សង្កាត់​គោកចក ក្រុង​សៀមរាប បើក​លេង​យ៉ាង​រលូន សមត្ថកិច្ច​មិន​បង្ក្រាប ?​សង្វៀន​ជល់​មាន់ ដ៏​ធំ​សម្បើម​មួយកន្លែង​មាន​ទីតាំង​នៅក្នុង​ដី​ចំណី​ផ្លូវ​ក្រោយ​វត្ត​វត្ត​គោក​ទ្រី សង្វៀន​ជល់​មាន់​មួយ​នេះ ស​ស្ថិតនៅតាម​វត្ត​គោក​ទ្រី ក្នុងភូមិ​ទិស​សិន​ខាងត្បូង សង្កាត់​គោកចក ក្រុង​និង​ខេត្តសៀមរាប ដែល​គេ​ស្គាល់​ម្ចាស់​សង្វៀន់​ហៅ ខេមរា​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ទិស​សិន​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប បាន​រិះគន់​យ៉ាងខ្លាំងាំ​ង ចំពោះ​អាជ្ញាធរ​រួម​ទាំង​កងកម្លាំង​ពាក់ព័ន្ធ ឈរ​ឱបដៃ​មើល​សកម្មភាព​ទីតាំង​ជល់​មាន់ ដ៏​ធំ​សម្បើម​ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ការ​ភ្នាល់​គ្នា​ក្នុង​ការ​ជល់​មាន់​មួយគូរៗ​ចាប់ពី ២​ឬ​៣ លាន​រៀល រហូតដល់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ ឯណោះ ខណ​ដែល​អ្នក​ញៀន​នឹង​ល្បែង​ជល់​មាន់ មក​ព​មក​ពី​គ្រប់ទិសទី​ថែមទៀត​ផង ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា សព្វថ្ងៃ​នេះ​ពួកគាត់​មិន​សប្បាយចិត្ត​និង​សកម្មភាព​នៃ សង្វៀន​ជល់​មាន់​មួយ​នេះ​ទេ ព្រោះថា បន​ល្បែងស៊ីសង​មួយ​នេះ​បាន​បង្ក​បញ្ហា​យ៉ាង​ច្រើន​ដល់ សង្គម​សំខាន់​សន្តិសុខ​ក្នុង​មូលដ្ឋាន​ដែល​បង្ក​ឲ្យមាន​ចោរលួច ចោរឆក់ ជម្លោះ​ក្នុង​គ្រួសារ ហិង្សា រហូត​ឈានដល់​ភាពក្រីក្រ​ព្រោះ​តែ​ល្បែង​ជាដើម ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក អ​អភិបាល​ស​ក្រុង លោក​អធិការ​ក្រុង លោក ស្នងការដ្ឋាន​នគរបាល​ក្រុង មេត្តា​ចាត់​កម្លាំង​ចុះបង្ក្រាប​សង្វៀន​ជល់ មាន់​ដ៏​ធំ​មួយ​នេះ​ផង ដើម្បី​ជៀសវាង មហាជន​រិះគន់​ទៅលើ​មន្ត្រី​មាន​សម្ថ​កិច្ច​នៅ​មូលដ្ឌាន ថា សង្វៀន​ជល់​មាន់​១​នេះ​ជា​ឆ្នាំងបាយ​របស់​សម្ថ​កិច្ច ដែល​ជា​ហេតុ​ធ្វើអោយ​ប៉ះពាល់​ទៅដល់ កិត្តិយស់​និង សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី​មានស​ម្ថ​កិច្ច​នៅទីនោះ ៕

Filed in: ព័ត៌មានជាតិ