ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​កំពត​បា​ន​ទទួល​អំណោយ​ពី​សប្បុរសជន​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ខ្វះខាត​ក្នុង​មូលដ្ឋាន​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ អង្ករ​មាន​ចំនួន​២​តោន គឺជា​អំណោយ​សប្បុរសធម៌ របស់​ក្រុមហ៊ុន​T.C.U POLYS ENTERPRISE.CO,LTD​ ​ត្រូវបាន​នាំយក​មក​ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្ត​កំពត ដែល​ពិធី​នេះ​បាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​ខែឧសភា ឆ្នាំ​២០២០ ក្រោម​វត្តមាន​ចូលរួម ប្រគល់​និង​ទទួល​ពី​សំណាក់ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្ត​មួយចំនួន​ទៀត ព្រមទាំង​សប្បុរសជន​ដែល​ជា​ម្ចាស់​អំណោយ​លោក​PENG TING GANG ប្រធាន​ក្រុមហ៊ុន​T.C.U POLYS ENTERPRISE.CO,LTD​និង​សារការី​។​

​អំណោយ​អង្ករ​ដែល​នាំយកមក​ប្រគល់​ជូន​នាពេល​នេះ​ដែរ គឺ​ក្នុង​គោលបំណង​ដើម្បី រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​កំពត សម្រាប់​ត្រៀម​បម្រុង​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​និង​ជួប​ការលំបាក​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​។ ពិសេស​ក្នុង​ដំណាក់កាល​ស្ថានភាព ត្រៀម​បង្ការ ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩ ដែល​ជា​ជំងឺឆ្លង​សកល ហើយ​បញ្ហា​នេះ​ជា​បន្ទុក​លំបាក​ធ្ងន់ធ្ងរ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ពិភពលោក​ទាំងមូល​កំពុង​រួមគ្នា​ដោះស្រាយ​។

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត បាន​សំដែង​ការកោតសរសើរ នូវ​កាយវិការ​ទឹកចិត្ត​សប្បុរសធម៌​និង​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជន គឺ​លោក​PENG TING GANG ប្រធាន​ក្រុមហ៊ុន​T.C.U POLYS ENTERPRISE.CO,LTD​និង​សារការី ដែល​កន្លងមក តែងតែ​បាន​ចូលរួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត ដោយ​ក្នុង​នោះ​បាន​ឧបត្ថម្ភ​ទាំង​ស្មារតី សម្ភារៈ ថវិកា​និង​គ្រឿងឧបភោគ​បរិភោគ ជាច្រើន​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ក្នុង​គោលដៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​នៅក្នុង​មូលដ្ឋាន​នៃ​ខេត្ត​កំពត​។​

​លោក ជាវ តា​យ ក៏​បាន​ចាត់ទុក​អំណោយ​អង្ករ ដែល​បាន​នាំយកមក​ប្រគល់ជូន​រដ្ឋបាល​ខេត្ត​កំពត​នាពេលនេះ គឺ​ពិតជា បាន​ឆ្លើយតប​យ៉ាងសំខាន់ ដែល​រដ្ឋបាល​ខេត្ត កំពុង​ត្រូវការ​
​ដើម្បី​យក​ទៅ​ចុះ​ចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ខ្វះខាត​ក្នុង​មូលដ្ឋាន​ជា​បន្តបន្ទាប់​។ ហើយ​អំណោយ​អង្ករ នាពេលនេះ គឺ​ពិត​ជា​សំខាន់ ពិសេស​ក្នុង​ស្ថានភាព រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត​កំពត កំពុង​ត្រូវ​ការដោះស្រាយ ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត ក្នុង​ស្ថានការណ៍​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩ ដែល​ជា​ជំងឺឆ្លង​សកល ពិភពលោក ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា​យើង បាន​នឹង​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​ការលំបាក​នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ