ទាន់ហេតុការណ៍
​បុរស​ម្នាក់​កំពុង​រង​ការចោទប្រកាន់​ថា​បាន​ចាក់​ដី​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ ត្រូវ​អាជ្ញាធរ​ឃុំ​កោះហៅ​ឲ្យទៅ​បំភ្លឺ​ ==> ​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​

សម្តេច​ហ៊ុន​សែន​បានប្រកាស​ត្រៀម​បន្ទប់​ជាង​៣​ពាន់​នៅ​ទូទាំង​ប្រទេស​សម្រាប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ​កូវី​ដ​១៩​ករណី​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ការកើនឡើង

សម្តេច​ហ៊ុន​សែន​បានប្រកាស​ត្រៀម​បន្ទប់​ជាង​៣​ពាន់​នៅ​ទូទាំង​ប្រទេស​សម្រាប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ​កូវី​ដ​១៩​ករណី​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ការកើនឡើង

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

សម្តេច​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ត្រៀម​បន្ទប់​ជាង​៣​ពាន់​នៅ​ទូទាំង​ប្រទេស​សម្រាប់​ពិនិត្យ និង​ព្យាបាល​ជំងឺ​កូវី​ដ​១៩ ករណី​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ការកើនឡើង​។​

​សម្តេច​ហ៊ុន​សែន​បានបញ្ជាក់​ថា​រាជធានី​-​ខេត្ត​ទាំង​២៥​គឺ​បាន​ត្រៀម​ជាស្រេច​ក្នុង​ការទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​វិរុស​កូ​វិដ​១៩ ។ សម្តេច​បន្ថែមថា នៅ​ទូទាំង​ប្រទេស​គឺ​កម្ពុជា បាន​ត្រៀម សណ្ឋាគារ សាលារៀន និង​មន្ទីរពេទ្យ​មួយ​ចំនួន​ជាង​៣​ពាន់​បន្ទប់ ដើម្បី​ធ្វើជា​កន្លែង​សម្រាប់​ពិនិត្យ និង​ព្យាបាល​ជំងឺ​កូវី​ដ​១៩ ក្នុងករណី​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ការកើនឡើង​។​

​សម្តេច​បាន​បញ្ជាក់ថា សំរាប់​នៅ​រាជធានី​ភ្នំពេញ​គឺ​បាន​ត្រៀម​ចំនួន​៤​ទីតាំង​ធំៗ​ក្នុង​នោះ​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ម្ចាស់​សណ្ឋាគារ​នោះ​មិន​គិតថ្លៃ​ជួល​ពី​រដ្ឋ​នោះ​ទេ ។​

​ដោយឡែក សណ្ឋាគារ​នៅតាម​ខេត្ត​នានា​គឺ​រាជរដ្ឋាភិបាល​ជួល​ពី​ម្ចាស់​សណ្ឋាគារ​ទាំងនោះ សម្រាប់​ត្រៀម​ដាក់​អ្នកជំងឺ ដើម្បីឲ្យ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង ជំងឺ​កូវី​ដ​១៩ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ «​ឥឡូវ​សរុប​ទូទាំង​ប្រទេស​និង​នៅ​ទីក្រុង​ភ្នំពេញ​ចំនួន​បន្ទប់​មាន​ជាង​៣​ពាន់​បន្ទប់ ។​

​ដោយឡែក​នៅ​ទីក្រុង​ភ្នំពេញ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ បាន​ក្លាយទៅជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវី​ត​១៩​និង​បម្រុងឧ​ប​ក្ខារ​ពេទ្យ​សម្រាប់​ព្យាបាល​។ ហើយ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៤​ទីតាំង​ធំៗ​ទី​តាំងទី​១​ដែល​កំពុង​ព្យាបាល​បច្ចុប្បន្ននេះ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត ទី​តាំងទី​២​នៅ​ចាក់អង្រែ ទី​តាំងទី​៣ ពេទ្យ​យោធា​នៅ​មិនទាន់​ប្រើ​នៅ​ឡើយ​ទេ​។
​ទី​តាំងទី​៤​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​សម្រាប់​អ្នកជំងឺ​កូវី​ត​១៩ ។ ចំណែក​នៅ​តាម​ខេត្ត​នានា​នៅតាម​សណ្ឋាគារ​ដែល​អាច​ធ្វើទៅបាន​យើង​ជួយ​ដោះស្រាយ​ដែល​អាច​ទៅរួច​នៅ​បញ្ហា​ទាំងនោះ​ដែរ ។ ហើយ​អាជីវកម្ម​របស់​ពួកគេ​មិន​ខាន​បង់​នោះ​ទេ​ដោយសារ​យើង​ជួយ​ជួល​គេ​មកវិញ ។ ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ មិន​បាន​ទាមទារ​យក​ប្រាក់​សំណង​នោះទេ គឺ​ផ្តល់​ឲ្យ​រដ្ឋ​ប្រើប្រាស់​រដ្ឋ​ជួយ​ចេញ​ថ្លៃ​ទឹក​និង​អគ្គិសនី​តែប៉ុណ្ណោះ នេះ​ជា​សប្បុរសធម៌​នៅក្នុង​ប្រទេស​យើង​»​។​

​ការ​ថ្លែង​របស់​សម្តេច​ហ៊ុន​សែន​ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​៤២២​នាក់​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២០​នេះ ៕
​ដោយ​៖​សហការី​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!