ទាន់ហេតុការណ៍
ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​ចំនួន​០៩​នាក់ បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ==> ​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ក្រោយ​មាន​ករណី​នាំចូល​ជំងឺ​កូវី​ដ​១៩ ពី​ប្រទេស​អារ៉ាប់​១៥​នាក់ ==> ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ប្រទេសជាតិ​រឹងមាំ ផ្អែក​ទៅលើ​វិស័យ​ការពារ​ជាតិ​ខ្លាំង ហើយ​វិស័យ​ការពារ​ជាតិ​ខ្លាំង ដោយសារ​កងទ័ព​ខ្លាំង ==> ​ឧត្តមសេនីយ៍ឯក ស ថេត អះអាងថា មិន​ត្រូវ​ទុក​មន្ត្រី​ណា​ម្នាក់​នៅ​ឯកា​ពេល​មាន​ជំងឺ គ្រោះថ្នាក់​ចរាចរណ៍ ឬ​ជួប​បញ្ហា​ផ្សេងៗ​ឡើយ ==> ​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ពិនិត្យ​ពិចារណា​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ចាត់ទុក​ថា​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ ==> សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​បង្ក្រាប​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជា​ជនជាតិ​វៀតណាម​និង​គ្រឿងញៀន​ចំនួន ១១kg​នៅ​ក្រុង​បាវិត​៖ ==> ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់ និង​ស្តុប​វត្ត​នាគវ័ន្ត​ ==> អភិបាលខណ្ឌ​ដូនពេញ​៖ «​ទីក្រុង​ស្អាត​ផ្តើមចេញ​ពី​យើង​ទាំងអស់គ្នា​» ==> ​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​ស្បៀង​តំណាង​សិស្ស​ទទួលបាន​អាហារូបករណ៍ សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ និង​ក្រុម​សិស្ស​មាន​បណ្ណ​សមធម៌​ក្រីក្រ​ប្រភេទ ក្រ​១ ក្រ​២ និង​បណ្ណ​សមធម៌​ផ្សេងៗ​ទៀត ចំនួន ៤៤​នាក់​ ==> ដំណឹង​ល្អ​! ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ខាង​មុខ ថៃ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ចូល​លក់ដូរ​ផ្សារ​រុងក្លឿ​ឡើងវិញ តែ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​មួយចំនួន​

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ទទួល​ជួប​អគ្គនាយករង​ពន្ធដារ ដែល​បាន​នាំ​លោក​ប្រធាន​សាខា​ពន្ធដារ​ថ្មី នៃ​សាខា​ពន្ធដារ​ខេត្ត​កំពត ដើម្បី​ជួប​សម្តែង​ការគួរសម​

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ទទួល​ជួប​អគ្គនាយករង​ពន្ធដារ ដែល​បាន​នាំ​លោក​ប្រធាន​សាខា​ពន្ធដារ​ថ្មី នៃ​សាខា​ពន្ធដារ​ខេត្ត​កំពត ដើម្បី​ជួប​សម្តែង​ការគួរសម​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ១៥​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ទទួល​ជួប លោក កែ​ន សម្បត្តិ អគ្គនាយករង​ពន្ធដារ តំណាង លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ពន្ធដារ បាន​នាំ​លោក​ប្រធាន​សាខា​ពន្ធដារ​ថ្មី នៃ​សាខា​ពន្ធដារ​ខេត្ត​កំពត ដើម្បី​ជួប​សម្តែង​ការគួរសម និង​ណែនាំ​បង្ហាញខ្លួន​ប្រធាន​ពន្ធដារ​ថ្មី ងាយស្រួល​ក្នុង​ការបំពេញ​ភារកិច្ច​សហការ​បាន​ល្អ​។

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ក្រើនរំលឹក​ដល់​លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពត​ថ្មី ត្រូវខិតខំ​បំពេញ​ការងារ​របស់​ខ្លួន​ឱ្យបាន​ល្អ ពិសេស​ត្រូវ​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា ដើម្បី​ឱ្យ​ដំណើរការ​ក្នុង​អង្គភាព​កាន់តែ​មាន​ភាពល្អប្រសើរ​ថែម​ទៀត​។​

​សូមជម្រាបថា ដោយ​ផ្អែក​តាម​ប្រកាស​លេខ ២១១ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី ០២ ខែ​មីនា ឆ្នាំ​២០២០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ បាន​សម្រេច​តែងតាំង​លោក អ៊ូច គឹមស៊ាន ប្រធាន​សាខា​ពន្ធដារ​ខេត្ត​កំពត ជា​ទីប្រឹក្សា​អគ្គនាយកដ្ឋាន​ពន្ធដារ ជួយ​ការងារ​សាខា​ពន្ធដារ​ខេត្តកំពត មាន​ឋានៈ​ស្មើ អនុប្រធាននាយកដ្ឋាន និង​តែងតាំង​លោក ហៀន សុខល់ ជា​ប្រធាន​សាខា​ពន្ធដារ​ថ្មី នៃ​សាខា​ពន្ធដារ​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.