ទាន់ហេតុការណ៍
​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់ និង​ស្តុប​វត្ត​នាគវ័ន្ត​ ==> អភិបាលខណ្ឌ​ដូនពេញ​៖ «​ទីក្រុង​ស្អាត​ផ្តើមចេញ​ពី​យើង​ទាំងអស់គ្នា​» ==> ​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​ស្បៀង​តំណាង​សិស្ស​ទទួលបាន​អាហារូបករណ៍ សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ និង​ក្រុម​សិស្ស​មាន​បណ្ណ​សមធម៌​ក្រីក្រ​ប្រភេទ ក្រ​១ ក្រ​២ និង​បណ្ណ​សមធម៌​ផ្សេងៗ​ទៀត ចំនួន ៤៤​នាក់​ ==> ដំណឹង​ល្អ​! ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ខាង​មុខ ថៃ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ចូល​លក់ដូរ​ផ្សារ​រុងក្លឿ​ឡើងវិញ តែ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​មួយចំនួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប​ ==> បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​បាញ់ប្រហារ​ត្រូវ​១​គ្រាប់​បណ្តាលឲ្យ​ស្លាប់​ប្លន់​យក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព ==> អាជ្ញាធរ​ខណ្ឌ​ដូនពេញ ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គម្រោង​រៀបចំ​សណ្តាប់ធ្នាប់ និង​អភិវឌ្ឍន៍​ចិញ្ចើម​ផ្លូវ​សហព័ន្ធរុស្ស៊ី​ ==> ​លោក ឃួ​ង ស្រេង​៖ ការផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​នៅ​ភ្នំពេញ ដំណើរការ​ដោយ​រលូន និង​មាន​តម្លាភាព​សម្រេច​បាន​ជាង​៩០​ភាគរយ ==> ​ក្រសួង​សង្គមកិច្ច​៖ គិត​មកដល់ពេលនេះ​ការបើក​ប្រាក់ឧបត្ថម្ភ​ជូន​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ បាន​ចំនួន​២​លាន​នាក់ ស្មើនឹង​៥០​ម៉ឺន​គ្រួសារ ==> ​ប្រកាស​តែងតាំង​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពង់ធំ​, មន្ត្រីជាន់ខ្ពស់​ស្ថាប័នគយ ណែនាំ​ឲ្យ​ប្រធាន​ថ្មី ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់ និង​ទប់ស្កាត់​បទល្មើស​គេច​ពន្ធ​គ្រប់​ប្រភេទ

ពលរដ្ឋ​ម្នាក់​ផ្ទុក COVID-19 នៅ​ស្រុក​ស្អាង ខេត្ដ​កណ្ដាល មាន​សុខភាព​ធម្មតា និង​កំពុង​យកចិត្តទុកដាក់​ថែទាំ​ពី​គ្រូ ពេទ្យ​ជំនាញ​

ពលរដ្ឋ​ម្នាក់​ផ្ទុក COVID-19 នៅ​ស្រុក​ស្អាង ខេត្ដ​កណ្ដាល មាន​សុខភាព​ធម្មតា និង​កំពុង​យកចិត្តទុកដាក់​ថែទាំ​ពី​គ្រូ ពេទ្យ​ជំនាញ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​កណ្ដាល​)៖ លោក គុយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល បានឲ្យដឹងថា ពលរដ្ឋ​ម្នាក់​ដែល​ផ្ទុក COVID-19 នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល មាន​សុខភាព​ល្អ​ធម្មតា និង​កំពុង​យកចិត្តទុកដាក់​ពិនិត្យ​ថែទាំ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​។​

នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២០​នេះ លោក គុយ ប៊ុនធឿន បានបញ្ជាក់​ថា អ្នក​ដែល​ផ្ទុក COVID-19 នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ តាំងពី​ថ្ងៃ​ទី​១៨ ខែ​មីនា​។ រីឯ​អ្នក​ផ្ទះ​គាត់​៣​នាក់​ទៀត ក៏​បាន​ណែនាំ​ឲ្យ​ស្នាក់នៅ​តែ​ក្នុងផ្ទះ និង​បាន​យក​សំណាក​ទៅ​ពិនិត្យ​នៅ​ប៉ា​ស្ទើរ​រួចរាល់​ហើយ​ដែរ រង់ចាំ​លទ្ធផល​បញ្ជាក់​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​រូបនេះ បាន​បន្ថែមថា ទន្ទឹម​ករណី​នេះ​កើតឡើង​នៅ​ស្រុក​ស្អាង​មួយ​ករណី​មែន ប៉ុន្តែ​ពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​នោះ គឺ​ឆ្លង​ពី​ម៉ាឡេស៊ី​ឯណោះ មិនមែន​ឆ្លង​នៅ​កម្ពុជា​ឡើយ ដូច្នេះ​សូម​ប្រពល​រដ្ឋ​អ្នកស្រុក​ស្អាង​ទាំងអស់ កុំ​ភ័យ​ខ្លាំងពេក ហើយ​ត្រូវ​រក្សា​អនាម័យ ចូលរួម​ការពារ​ខ្លួន ការពារ​ក្រុម​គ្រួសារ​ឲ្យបាន​ល្អ ពិសេស​កុំ​មាន​ការរើសអើង​គ្នា កុំ​ស្អប់​-​ខ្ពើម​គ្នា ប៉ុន្តែ​បែ​ជា​មក​បង្ហាញ​ពី​ក្ដី​អាណិតអាសូរ និង​លើកទឹកចិត្ត​គ្នា​វិញ ល្អប្រសើរ​ជាង​ការស្ដីបន្ទោស ត្បិត​គ្មាន​ជនណាម្នាក់​ចង់​ឆ្លង​វីរុស​នេះ​ទេ​។​

​បើ​តាម​ការលើកឡើងរ​បស់ អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង នៃ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ នា​ពេល​កន្លង​ទៅ បានបញ្ជាក់​ថា គ្រប់​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​នៅ​ទូទាំង​ខេត្ត​កណ្ដាល បាន​ត្រៀមខ្លួន​ជាស្រេច​ចំពោះ​ការឆ្លើយតប​នឹង​ករណី​វីរុស COVID-19 នេះ ហើយ​ក្រុម​គ្រូពេទ្យ នឹង​ព្យាបាល​ជូន​ពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​សូម​មាន​ទំនុកចិត្ត​ខ្ពស់​ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា​៕

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.