ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន សុខា នៅតែ​បន្ត​ចុះ​ជួយ​តាម​បណ្តា​ស្រុក​ដ៏​ទៃ​ទៀត​ឱ្យបាន​គ្រប់​ចំនួន​ដូចៗ​គ្នា​.. ==> ​កិច្ចប្រជុំ​ណែនាំ ស្តីពី​ការពង្រឹង​របៀបរបប​ការងារ​ដឹកនាំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការដាក់​ឲ្យ​អនុវត្តប​ទប​ញ្ជា​ផ្ទៃក្នុង ដល់​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់​កិច្ចសន្យា រដ្ឋបាល​ខណ្ឌដូនពេញ​ ==> ​អភិបាល​ក្រុង​ស្រុក​ត្រូវ​បង្កើន​សកម្មភាព​ដោះស្រាយ​បញ្ហា និង​ទប់ស្កាត់​កូវី​ដ​១៩​នៅតាម​មូលដ្ឋាន​ ==> ឯកឧត្តម វេង សាខុន បាន​ចូលរួម​ជា​អធិបតី ក្នុង​វេទិកា​យុវជន​ជើងឯក​អាហារូបត្ថម្ភ​នៅ​ទីស្ដីការ​គណ​:​រដ្ឋមន្ដ្រី​ ==> ​ពិធី​សម្ភោ​ធ​អាគារ និង​សមិទ្ធផល​នានា​របស់ ស្នងការដ្ធាន​នគរបា​ល​ខេត្ត​ត្បូង​ឃ្មុំ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង​ ==> បើក​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​អនុវត្ត​យន្តការ​ច្រកចេញចូល​តែ​មួយ ចំពោះ​ការផ្ដល់​សេវា​ផ្នែក​អត្តសញ្ញាណ​កម្ម​នៅ​ថ្នាក់​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង​ ==> ​ឯកឧត្តម វេង សាខុន សូម​ចូលរួម​អបអរសាទរ ចំពោះ​អាគារ​ថ្មី​មួយទៀត ដែល​នឹង​លេចចេញ​ជា​រូបរាង​នា​ឆ្នាំក្រោយ​ ==> ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាប់​ជម្រិត​យកប្រាក់​លើ​ជនជាតិ​ចិន​ដូចគ្នា នៅ​ចំណុច​សណ្ឋាគារ កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ ==> ជនជាតិ​ចិន​ជិត​៣០​នាក់​ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ចុះបង្ក្រាប​

​អភិបាលខេត្ត​កំពង់ចាម សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ជំនីក ស្រុក​កោះសូទិន ដែល​ចំណាយ​ថវិកា​សាងសង​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​

​អភិបាលខេត្ត​កំពង់ចាម សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ជំនីក ស្រុក​កោះសូទិន ដែល​ចំណាយ​ថវិកា​សាងសង​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា នៅក្នុង​វត្ត​ពោធិ៍​វង្ស ហៅ​វត្ត​ជំនីក ស្ថិតនៅ​ភូមិ​សំរោង ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២០ ដែល​បាន​សាងសង់​រួចរាល់​ចំណាយ​ទឹកប្រាក់​អស់ ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។

​លោក យី វណ្ណៈ អភិបាល​ស្រុក​កោះសូទិន បានឲ្យដឹងថា នៅ​ទូទាំង​ស្រុក​មាន​វត្ត​ចំនួន​២៧ ក្នុងនោះ​គណៈ​និកាយ​មាន ២៦​វត្ត​, វត្ត​ធម្មយុត្តិ​១​វត្ត​, មាន​វិហារ​ឥស្លាម​៦​កន្លែង និង​ស៊ូ​រ៉ាវ​២​កន្លែង​, គ្រឹស្ទសាសនា​៣​កន្លែង​, សាលា​ពុទ្ធិកសិក្សា​១​កន្លែង​។ ដោយឡែក វត្ត​ពោធិ៍​វង្ស ហៅ​វត្ត​ជំនីក​បាន​កសាងឡើង នៅ​ឆ្នាំ​១៩៣៣ បន្ទាប់​ពី​ឆ្លងកាត់​ព្រះចៅអធិការ ចំនួន​០៣​អង្គ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ បច្ចុប្បន្ន​ព្រះចៅអធិការ​វត្ត ព្រះនាម ថៃ គឹម​សុន បាន​ដឹកនាំ​កសាង និង​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។​

​ជាក់ស្ដែង សមិទ្ធផល​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ នាពេលនេះ រួមមាន​៖ កុដិ ជួសជុល​តំបូល និង​ខឿន​ព្រះវិហារ ក្លោងទ្វារ ផ្លូវ​បេតុង និង​ចាក់សាប សរុប​ទឹកប្រាក់​អស់ ចំនួន​១៣៧,៨៧៤​ដុល្លារ​អាមេរិក និង​ប្រាក់​រៀល ចំនួន​៦៩៨,០០៥,៥០០​រៀល គឺ​បានមកពី​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ តាមរយៈ​បុណ្យ​កឋិនទាន បុណ្យផ្កា ចូលឆ្នាំ និង​បុណ្យ​ភ្ជុំ​បិណ្ឌ និង​កម្មវិធី​ផ្សេងៗ​។​

​អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បាន​លើកឡើង​ថា ការ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​សមិទ្ធផ​ល​ទាំងអស់នេះ គឺ​សម្រាប់​ទុក​ជា​ប្រយោជន៍ ក្នុង​ការលើកកម្ពស់​នូ​វ​គុណ​តម្លៃ នៃ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ តាមរយៈ​ការចូលរួម​ចំណែក​ចូល​ជា​ថវិកា ពី​សំណាក់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​។​

​ទន្ទឹមនឹងនោះ​ដែរ សមិទ្ធផល​ទាំងអស់នេះ គឺជា​សមិទ្ធផល​ដែល​កើតចេញ​ពី​ញើស​ឈាម​របស់​យើងទាំងអស់គ្នា ពីព្រោះ​ថា​ទម្រាំ​បាន​លេចចេញ ជា​រូបរាង​យ៉ាង​ដូច្នេះ គឺ​ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​ខិតខំ​សន្សំ​នូវ​បច្ច័យ ចាប់មគ្គផល​បន្តិច​ម្ដងៗ ដើម្បី​បាន​កសាង​សមិទ្ធផល​ទាំងអស់នេះ​ឡើង​។​

​លោក​អភិបាលខេត្ត បាន​អះអាង​ថា សមិទ្ធផល​នេះ មិនមែន​ត្រឹមតែ​បម្រើ និង​លើកកម្ពស់​ដល់​វិស័យ​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ តែ​បាន​ចូលរួម​លើក​កម្ពស់ ដល់​សុខដុម​នីយកម្ម​សម្រាប់​សង្គម ជា​ពិសេស​ជា​ទីកន្លែង​ជួបជុំ សម្រាប់​លោកតា យាយ ក៏ដូចជា ពុទ្ធបរិស័ទ​ទូទៅ ដែល​មាន​វ័យចាស់ បានរួម​គ្នា​មក​កសាង​នូវ​បុណ្យ​កុសល​ផ្សេងៗ​ផងដែរ​។​

​លោក អ៊ុន ចាន់​ដា បានបញ្ជាក់​ថា ការរីកចម្រើន​នៃ​សមិទ្ធផល​ទាំងអស់នេះ គឺ​បាន​ដើរ​ស្របគ្នា​រវាង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ខណៈ​ដែល​ប្រទេសជាតិ កំពុង​មាន​សុខសន្តិភាព ពេញ​ផ្ទៃ​ប្រទេស ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​៕

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.