ទាន់ហេតុការណ៍
​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរ បាល​រាជធានី​ភ្នំពេញ ណែនាំ​ដល់​មន្ត្រី​នគរ បាល​អនុវត្ត​ច្បាប់​ត្រូវ​ធ្វើ​ការងារ​អោយ​ច្បាស់ លាស់ ហាម​មិនអោយ​អ្នកសារព័ត៌មាន មួយ ចំនួន​ចូល​ថត​ឬ​ឡាយ​សកម្មភាព​សមត្ថកិច្ច​កំពុង​ធ្វើ​ការងារ​អនុវត្ត​ច្បាប់ បើ​អ្នក​សារព័ត៌ មាន​ណា​បំពាន​ការហាម​មិន​ស្តាប់​ទេ សមត្ថកិច្ច​ត្រូវ​ចាត់ការ​តាម​នីតិវីធី​ច្បាប់ ក៏ដូចជា​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ==> ​មជ្ឈដ្ឋាន​ទូទៅ​បាន​ចាត់ទុក​ទុរេន​កំពត​ជាប់​ចំណាត់ថ្នាក់​លេខ​១ និង​ជា​ដំណាំ​មួយ​ប្រកបដោយ​សក្តានុពល​របស់​ខេត្ត​កំពត​ផងដែរ​ ==> ​ប្រកាស​ចូល​កាន់តំណែង​ថ្មី​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ស្ពឺ​, រដ្ឋមន្ត្រី វង សូ​ត ណែនាំ​ខិតខំ​បំពេញភារកិច្ច ជូន​ប្រជាជន ឲ្យស្រប​តាម​គោលនយោបា​យ របស់​រាជរដ្ឋាភិបាល​ ==> ប្រធានរដ្ឋសភា​កម្ពុជា និង​ចិន​គាំទ្រ​សមិទ្ធផល​ជាច្រើន​កើត​ចេញពី​ទំនាក់ទំនង​ដ៏​ល្អ​រយៈពេល​៦៣​ឆ្នាំ​មកនេះ​ ==> ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារ​ទីស្តីការ​ថ្មី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួម​ទាំង​សម្ពោធ​វិទ្យាស្ថាន តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​ ==> លោកជំទាវ បាន ស្រីមុំ ជួប​សំណេះសំណាល និង​ជូន​ដំណើរ​ពលករ​ម្នាក់ទៀត ទៅ​លំនៅស្ថាន ក្រោយ​ការព្យាបាល​ជាសះស្បើយ ពី​ជំងឺ កូវី​ដ ១៩ ==> ​ប្រជុំ​បូកសរុប​លទ្ធផល ប្រចាំ​ខែ​មករា ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ ==> សួនច្បារ​មាត់​ព្រែក​កំពត​ថ្មី​ត្រូវ​កែ​លម្អ​ឲ្យ​ស្រស់ស្អាត ធំ​ទូលាយ និង​ទាក់ទាញ​ទេសចរ​ជាង​មុន ==> អាវុធហត្ថរាជធានីភ្នំពេញ បន្ថែមការអភិវឌ្ឍន៍ថ្មីមួយជំហានទៀត នាដើមឆ្នាំ២០២១! ==> ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​សហកា​រ​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ អ្នក​ផលិត វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម ដើម្បី​ធានាបាន​នូវ​ស្តង់ដា​ផលិត កែច្នៃ វេច​ខ្ចប់ ធានា​បាន​គុណភាព និង​សុវត្ថិភាព​

ឈ្មួញ​ដឹក​ឈើ​ឈ្មោះ ចាន់ កំពុង សម្រុក​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ យ៉ាង​គគ្រឹកគគ្រេង !

ឈ្មួញ​ដឹក​ឈើ​ឈ្មោះ ចាន់ កំពុង សម្រុក​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ យ៉ាង​គគ្រឹកគគ្រេង !

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្ត​ក្រចេះ ៖ សេចក្តីរាយការណ៍​បានឲ្យដឹងថា ឈ្មួញ​ឈើ ជើង​ខ្លាំង ដែល​កំពុង​ល្បីល្បាញ សព្វ​ថ្ងៃ​ក្នុង​ខេត្ត​ក្រចេះ ខាង​ដឹកជញ្ជូន ផល​អនុផល​ព្រៃឈើ ដែល​មិន ញញើត​ច្បាប់ របស់​រដ្ឋាភិបាល​កម្ពុ​ជា នោះ ដែល​មានឈ្មោះ ចាន់ បច្ចុប្បន្ន​នេះ​គេ កំពុង​សម្រុក​ដឹកឈើ ចូលមក​ក្នុង​ស្រុក​ព្រែក ប្រសព្វ​ជា​រៀង​រាល់​យប់ នៅក្នុង​ទឹកដី​នៃ​ស្រុក ព្រែក​ប្រសព្វ ។​

​ប្រភព​បានឲ្យដឹងថា ឈ្មួញ​រូបនេះ​បានធ្វើ​សកម្មភាព​ដឹក​ជញ្ជួន ឈើ ចេញពី​តំបន់​ព្រៃ​ឡង់ ឆ្លងកាត់​ស្រុក​ព្រែ​ប្រសព្វ ហើយ​ឆ្ពោះ​ទៅកាន់​កំពង់ដរ តា​យី ឬ ហៅថា កំពង់ដរ ព្រែក​តា​ហ៊ុក (​ត្រើយម្ខាង​) ឆ្ពោះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ប្រភព​បន្តទៀតថា​ក្នុង​មួយ​យប់ៗ​មិន​ក្រោម ១០​ទៅ​១៥​ឡាន​ទេ ដោយ ពុំ​មាន​សម្ថ​កិច្ច​ជំនាញ​ណា​បង្ក្រាប និង ធ្វើ​អោយ​ឈ្មួញ​រូបនេះ ស្ទះ​ជំនួញ​ឈើ​របស់​គេ​ឡើយ​។​

​ប្រជា​ពលរដ្ធ​ដែល​រស់នៅ​ក្នុង​ស្រុក​ព្រែកប្រសព្វ ដែល​បាន​ឃើញ​ក្បួន​រថយន្ត​ដឹក​ឈើ​របស់ មេ​ឈ្មួញ​ឈ្មោះ ចាន់ ! មានការ​ហួសចិត្ត​ថា បើ​ប្រជាពលរដ្ឋ​វិញ ដឹកឈើ​បន្តិចបន្តួច​យកមក​ធ្វើ​ផ្ទះ​សំរាប់​ស្នាក់នូវ​នោះ ត្រូវ​ពួក​មន្ត្រី​មេព្រៃ​មន្ត្រី​បរិស្ថាន និយាយ រួម គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចាប់​ឃាត់ បញ្ជួន​យកទៅ ផា​ក​ពិនយ័ ជា​ប្រាក់ ឬ​ជំរិត​ទា​ប្រាក់ នៅ​និង​កន្លែង​ច្រើនៗ​ហួស​ពី​ការ​ស្មាន ចំណែក លោក ចាន់ ! ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​វិញ​គឺ មិន​មាន​ក្រុម​មន្ត្រី​ណា​ហ៊ាន​ក្អក​ឡើយ​។ ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការ​សង្សយ័ថា នេះ​មក​ពី​មេ​ឈ្មួញ ឈ្មោះ ចាន់ ! ខាងលើនេះ មាន​ខ្នងបង្អែក​រឹងមាំ ឬ​មាន​អំណាច​ខ្លាំងខ្លា​ហើយ​មើល​ទៅ​ទើប​បាន​ជំនាញ​ទាំងនោះ ចាប់ពី​ថ្នាក់​មូល​រដ្ឋា​ន​រហូតដល់​ថ្នាក់​ខេត្ត ដែល​គ្រប់គ្រង​ដោយ​លោក វ៉ា ថន ! អភិបាល​ខេត្ត​ក្រចេះ នោះ​នៅតែ​មិនមាន​វិធានកា​រទ​ស្កាត់​ដ​ដែរ នេះ​ប្រហែលជា​គេ បាន​ត្រូវ​រូ​វ​គ្នា​ទទួលបាន​លាភសក្ការៈ​ផលប្រយោជន៍ ពី​ឈ្មួញ ជា​ប្រពន្ធ័ ផ្តូរ​ជា​ថ្នូរ​មិន​ធ្វើ​ការបង្ក្រាប់​ដើម្បី​ទុក​អោយ​មេ​ឈ្មួញ​រូបនេះ​បន្តសកម្មភាព​រៀងរាល់​យប់​ថ្ងៃ​។​

​ចំណែក​ករណី មេ​ឈ្មួញ​ដែល​កំពុង​តែ​បំផ្លិចបំផ្លាញ ព្រៃឈើ​ដោយ​ខុស​ច្បាប់​ខាងលើ​នេះ សំណូម ពរ ឯកឩត្តម នាយឩ​ត្ត​ម សេនី​យ៍ សៅ សុខា ! មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ឯកឩត្តម ជា​ប្រធាន​គណៈ កម្មា​ធិ​ការបង្ក្រាប​បទល្មើ​សធន់​ធាន់​ធម្មជាតិ​ទូទាំង​ប្រទេស សូម ឯកឩត្តម មេត្តា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​មេ​ឈ្មួញ​កំពុងតែ​សម្រុក​ដឹក​កើតឡើង​នៅក្នុង​ដែនដី​ស្រុក​ព្រែក​ប្រសព្វ​នេះ​ផង បើ​ពុំនោះ​ទ ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​និង​រង​ការវិនាស​ហិនហោច​ពី​សំណាក់ មេ​ឈ្មួញ​ឈ្មោះ ចាន់ ! នេះ​ជាក់​ជាពុំខាន​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Bookmark and Promote!

© 2021 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!