ទាន់ហេតុការណ៍
ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​ចំនួន​០៩​នាក់ បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ==> ​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ក្រោយ​មាន​ករណី​នាំចូល​ជំងឺ​កូវី​ដ​១៩ ពី​ប្រទេស​អារ៉ាប់​១៥​នាក់ ==> ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ប្រទេសជាតិ​រឹងមាំ ផ្អែក​ទៅលើ​វិស័យ​ការពារ​ជាតិ​ខ្លាំង ហើយ​វិស័យ​ការពារ​ជាតិ​ខ្លាំង ដោយសារ​កងទ័ព​ខ្លាំង ==> ​ឧត្តមសេនីយ៍ឯក ស ថេត អះអាងថា មិន​ត្រូវ​ទុក​មន្ត្រី​ណា​ម្នាក់​នៅ​ឯកា​ពេល​មាន​ជំងឺ គ្រោះថ្នាក់​ចរាចរណ៍ ឬ​ជួប​បញ្ហា​ផ្សេងៗ​ឡើយ ==> ​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ពិនិត្យ​ពិចារណា​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ចាត់ទុក​ថា​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ ==> សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​បង្ក្រាប​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជា​ជនជាតិ​វៀតណាម​និង​គ្រឿងញៀន​ចំនួន ១១kg​នៅ​ក្រុង​បាវិត​៖ ==> ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់ និង​ស្តុប​វត្ត​នាគវ័ន្ត​ ==> អភិបាលខណ្ឌ​ដូនពេញ​៖ «​ទីក្រុង​ស្អាត​ផ្តើមចេញ​ពី​យើង​ទាំងអស់គ្នា​» ==> ​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​ស្បៀង​តំណាង​សិស្ស​ទទួលបាន​អាហារូបករណ៍ សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ និង​ក្រុម​សិស្ស​មាន​បណ្ណ​សមធម៌​ក្រីក្រ​ប្រភេទ ក្រ​១ ក្រ​២ និង​បណ្ណ​សមធម៌​ផ្សេងៗ​ទៀត ចំនួន ៤៤​នាក់​ ==> ដំណឹង​ល្អ​! ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ខាង​មុខ ថៃ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ចូល​លក់ដូរ​ផ្សារ​រុងក្លឿ​ឡើងវិញ តែ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​មួយចំនួន​

ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​គ្មាន​យីហោ​ព្រំដែន​ខ្មែរ​-​យួន​នៅ​ស្រុក​ស្វាយជ្រំ​បើក​លែង​ដោយ​សេរី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​!

ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​គ្មាន​យីហោ​ព្រំដែន​ខ្មែរ​-​យួន​នៅ​ស្រុក​ស្វាយជ្រំ​បើក​លែង​ដោយ​សេរី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​!

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្ត​ស្វាយរៀង ៖ ប្រភព​ពី​អ្នក​ធ្លាប់​ចេញចូល​ក្នុងកា ស៊ីណូ​របស់​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ បានឲ្យដឹងថា ក្នុង​កាស៊ីណូ​មា ន​ល្បែង​ប ណ្ជ​ល់ មាន់ វង់​អាប៉ោង និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត ហើយ​មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​៨៥​ភាគរយ ក្រៅពីនេះ​គឺ​ជន ជាតិ​យួន​ឆ្លងដែ ន​ចូល​មក​លេង​យ៉ាង​រលូន​។ រាល​ការចេញចូ ល​របស់​ជនជាតិ យួន​មក​លេងល្បែ ង​ក្នុង​កាស៊ីណូ​រប ស់​ឧត្តមសេនីយ៍យោ ធា​ឈ្មោះ លី យូ​គាទ ពុំ​មាន​លិខិត​ស្នា ម​ត្រឹមត្រូវ​នោះទេ គឺ​គ្រាន់តែ​បង់លុយ ឲ្យ​សមត្ថកិច្ច​ខ្មែរ​តាម​ព្រំដែន​គឺ​អាច​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពពាក់ពពូន​ជា​រៀងរាល់ថ្ងៃ​។​

​ចំណែក​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគ របាល​ខេត្ត ស្វាយរៀង និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ធ្វើ អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភព​ពី​ប្រជា​ពលរ ដ្ឋ​រស់នៅ​តាម​ព្រំដែន​ខ្មែរ​-​យួន ជិត​ច្រករបៀង​គ្រួស ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វា យ​រៀង បានឲ្យដឹងថា កាស៊ីណូ​គ្មាន​ស្លាក​យីហោ​របស់​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ នៅក្បែរ​ច្រករបៀង​គ្រួស​កំ ពុង​ដំណើរការ​យ៉ាង​រលូន​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង និង​លោ ក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង កំពុង​បណ្តោយ​ឲ្យ​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​រប ស់​ខ្លួន​ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​សន្តិសុខ​សង្គម​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​អំពាវ នាវ​ឲ្យ​ថ្នាក់ ដឹកនាំ​ក្រ សួង​មហាផ្ទៃ និង​នាយឧ ត្ត​ម​សេ​នី យ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានកា រ​ទប់ស្កាត់​ល្បែង ស៊ីសង​ក្នុង​កាស៊ីណូ​គ្មាន​ស្លាក យីហោ​គ្មាន ឈ្មោះ​នៅ​ក្បែរ​ប៉ុ ស្តិ៍​ច្រករបៀង​គ្រួស ជា​បន្ទាន់​ដើម្បី​ព ង្រឹ​ង​សន្តិសុខ​សង្គម​។ ដោយហេតុ​ថា នៅ​ក្នុងកា ស៊ីណូ​របស់ ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ មាន​បើក​ល្បែង​បញ្ជល់​មា ន់​និង​ល្បែងស៊ីសង​ផ្សេង ៗ​ទៀត​យ៉ាង​ពេញបន្ទុក ហើយ​អ្នក​ចូល​លេង​ល្បែង​ភាគច្រើន​លើសលុប គឺជា​ជនជាតិ​ខ្មែរ​។

​បើ​តាម​ប្រភព​ខ្លះ​បាន​បង្ហើ បឲ្យដឹងថា មាន​មន្ត្រី​ធំៗ មួយចំនួន​ក្នុង​ខេត្ត​ស្វាយរៀង ទទួល​ផលប្រយោជន៍​ជា​ប្រចាំ​ពី​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ទើប​បណ្តោយ​ឲ្យ​កាស៊ីណូ​គ្មាន​ស្លាក​យីហោ​គ្មាន​ឈ្មោះ​អាច​ដំណើរការ​យ៉ាង​សុខសាន្ត ៕

 

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.