ទាន់ហេតុការណ៍
អភិបាលខេត្ត​កែប​ជំរុញ​ដល់​ក្រុម​អាជីវករ​លក់ដូរ​តាម​មាត់​ឆ្នេរ​ទាំងអស់​ត្រូវ​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​ ==> លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ៖ «​មន្ត្រីនគរបាល​រូប​ណា​ដែល​មិន​បាន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ទាន់ពេលវេលា​ទេ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ស្នងការ​» ==> កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ៧៣​នាក់ បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​ជាតិ​វិញ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង​ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​ជាមួយ សប្បុរសជន​ ០២ ​ក្រុមចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ដង្កោ​! ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ដោយផ្ទាល់ ចុះ​លាង​សម្អាត​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ក្នុង​បុរី​ត្រពាំង​ថ្លឹង ក្រោយ​រង​នូវ​ការ​ជន់​លិច ==> ​ឯកឧត្តម​ឃួង ស្រេង ថ្លែង​អំណរ​សប្បុរសជន ដែល​បាន​ឧបត្ថម្ភ​ថវិកា និង​គ្រឿង​បរិភោគ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​រាជធានី​ភ្នំពេញ ==> លោកជំទាវ ម៉ែន សំអន ស្នើ​ឱ្យ​មន្ទីរ ស្ថាបន័​ពាក់ព័ន្ធ ក្នុង​ខេត្ត​ស្វាយរៀង ត្រូវ​បន្ដ​សហការ​គ្នា​ឱ្យ​ល្អ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ ==> នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញ​ជា​អធិបតី​ក្នង​ពិធី​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១ ==> នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បង្ហាញ​មោទនភាព ដែល​កម្ពុជា​មាន​កន្លែង​ហ្វឹកហ្វឺន​កងទ័ព​ដ៏​ធំ​លើ​ផ្ទៃ​ដី​ជាង​៥,០០០​ហិច​តា ត្រៀម​ស៉ី​ហ្គេម​២០២៣ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ​ស្ថានភាព​កាយ​ដី​បើកផ្លូវ​រំដោះ​ទឹកជំនន់​ក្នុង​សង្កាត់​ព្រែកកំពឹស​!

ព្រោះតែ​ការធ្វើ​អាជីវកម្ម​ជីក​កកាយ​យក​ដី​លក់ ធ្វើឱ្យ​ភ្នំ​ជាច្រើន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ស្ទើ​បាត់​រូបរាង​ទៅហើយ​

ព្រោះតែ​ការធ្វើ​អាជីវកម្ម​ជីក​កកាយ​យក​ដី​លក់ ធ្វើឱ្យ​ភ្នំ​ជាច្រើន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ស្ទើ​បាត់​រូបរាង​ទៅហើយ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ បើ​យើង​បាន​ក្រឡេក​មើល​ឃើញ​ទិដ្ឋភាព​ភ្នំ​ជាច្រើន នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ត្រូវ​គេ​ជីក​កកាយ​យក​អាចម៍ដី និង​ថ្ម​ធ្វើ​អា​ជី​កម្ម ស្ទើតែ​បាត់​រូបរាង​បែបនេះ យើង​ពិតជា​មាន​ចិត្ត​សង្វេគ​ខ្លាំង​បំផុត ហើយ​ចំពោះ​ករណី​ការជីក​កាយ​រំលើង​យក​អា​ចម៍ដី​ស្ទើដ​ល់​កំពូលភ្នំ​នេះ គេ​មិន​ទាន់​ដឹងថា ក្រុម​អ្នក​ធ្វើ​អាវ​កម្ម​មាន​អាជ្ញាប័ណ្ណ​ឬ​គ្មាន​នោះឡើយ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​រស់នៅក្នុង​ទី​រួម​ខេត្ត​កំពត​បាន​លួច​ទម្លាយ​ថា ភ្នំ​ដែល​កំពុង​រង​ការជីក​កាយ​យក​អាចម៍​ដី និង​ថ្ម​យ៉ាង​ពេញបន្ទុក​នោះ ភាគច្រើន​គឺ​នៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​ខេត្ត​កំពត​នោះឡើយ ដូចជា​ភ្នំ​ជប់ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត និង​ភ្នំ​ត្នោត ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ក្រៅ​ពី​ភ្នំ​ដែល​បាន​បង្ហាញ​ខាងលើ ក៏​មាន​ភ្នំ​មួយទៀត​ដែល​គេ​កំពុង​ធ្វើ​អាជីវកម្ម​យក​អាចម៍ដី​ដឹកជញ្ជូន​លក់​យ៉ាង​ចំហ​ដូច​គ្នា​ដែរនោះ គឺ​ភ្នំ​កកេះ​ប៉ែក​ខាងត្បូង ដោយ​ភ្នំ​កកេះ​នេះ​ស្ថិតក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​ភ្នំ​កកេះ​ដែល​គេ​កំពុង​យក​គ្រឿងចក្រ​ជីក​កកាយ​ស្ទីើ​រលាយ​បែប​នេះ​ក្តី ប៉ុន្តែ​ហាក់​មិនដែល​ឃើញ​ផ្នែក​ជំនាញ​ណា​ម្នាក់​ទៅ​ត្រួតពិនិត្យ​ឡើយ​។​ម្យ៉ាង​ទៀត​ក្រុម​រថយន្ត​ដឹកជញ្ជូន​អាចម៍ដី ក៏​បាន​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​រស់នៅ​ក្បែរ​ភូមិសាស្ត្រ​នោះ​ផងដែរ ដូច​ជា​ការ​បង្ហុយធូលី​ដី​មាន​សភាព​ហុយ​ទ្រលោម​ចាប់​ពី​ព្រឹក​ដល់​ល្ងាច​។​

​ប្រភព​ច្បាស់​ការណ៍​ខាងលើ​បាន​បង្ហើប​ឱ្យដឹងទៀតថា បច្ចុប្បន្ន​ភ្នំ​កកេះ​ត្រូវ​ឈ្មួញ​យក​គ្រឿងចក្រ​ជីក​កាយ​យក​ដី​លក់​ស្ទើ​អស់​មួយ​ចំហៀង​ភ្នំ​ទៅ​ហើយ​តែ​ហាក់​ពុំ​ដែល​ឃើញ​ផ្នែក​ជំនាញ​ណា​ម្នាក់​ចុះ​ទៅ​ត្រួតពិនិត្យ​ឡើយ​។ ហើយ​ភ្នំ​ជប់​និង​ភ្នំ​ត្នោត​មាន​ការដ្ឋាន​ចំនួន​៣​កន្លែង គឺ​ការដ្ឋាន​ដឹក​ដី​មួយ​កន្លែង​និង​ការដ្ឋាន​បំផ្ទុះ​យក​ថ្ម​មាន​ពីរ​កន្លែង ប៉ុន្តែ​គេ​មិនដឹង​ជា​ក្រុមហ៊ុន​ណា​ខ្លះ​ទេ ដោយ​ការដ្ឋាន​ទាំងបី​នេះ​បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​ជី​កកាយ​យក​អាចម៍ដី និង​ថ្ម ស្ទើ​រលាយភ្នំ​អស់​ទៅហើយ​។​

​ទាក់ទិន​នឹង​ការជីក​យក​អាចម៍ដី​ចំណុច​ភ្នំ​ជប់ និង​ភ្នំ​តូច ខាងលើ លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ឋាម​ពល​ខេត្តកំពត បាន​បញ្ជាក់​ប្រាប់ កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​០៦​ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​ថា តាម​ការពិត​អ្នកធ្វើអាជីវកម្ម​យក​ដី​និង​ថ្មភ្នំ​ខាងលើ សុទ្ធតែ​បាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដោយ​ការធ្វើ​អាជីវកម្ម​នេះ​មាន​អាជ្ញាប័ណ្ណ​ដែល​មាន​រយៈពេល​៥០​ឆ្នាំ ទើប​អស់​សុពលភាព​។​

​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ឋាម​ពល​ខេត្តកំពត ក៏បាន​រំលឹក​ដល់​អ្នកកាសែត​ថា សូម​កុំ​ប្រើ​ពាក្យ​ជីក​យក​ដី​ស្ទើ​រលាយភ្នំ​ឱ្យសោះ ព្រោះ​ភ្នំ​និមួយៗ​ដែល​មាន​ច្បាប់​អនុញ្ញាត​សុទ្ធតែ​មាន​រយៈពេល​វែង ពោល​គឺ​អាជ្ញាប័ណ្ណ​មាន​រយៈពេល​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ទើប​ផុត​កាលកំណត់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!