ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន សុខា នៅតែ​បន្ត​ចុះ​ជួយ​តាម​បណ្តា​ស្រុក​ដ៏​ទៃ​ទៀត​ឱ្យបាន​គ្រប់​ចំនួន​ដូចៗ​គ្នា​.. ==> ​កិច្ចប្រជុំ​ណែនាំ ស្តីពី​ការពង្រឹង​របៀបរបប​ការងារ​ដឹកនាំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការដាក់​ឲ្យ​អនុវត្តប​ទប​ញ្ជា​ផ្ទៃក្នុង ដល់​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់​កិច្ចសន្យា រដ្ឋបាល​ខណ្ឌដូនពេញ​ ==> ​អភិបាល​ក្រុង​ស្រុក​ត្រូវ​បង្កើន​សកម្មភាព​ដោះស្រាយ​បញ្ហា និង​ទប់ស្កាត់​កូវី​ដ​១៩​នៅតាម​មូលដ្ឋាន​ ==> ឯកឧត្តម វេង សាខុន បាន​ចូលរួម​ជា​អធិបតី ក្នុង​វេទិកា​យុវជន​ជើងឯក​អាហារូបត្ថម្ភ​នៅ​ទីស្ដីការ​គណ​:​រដ្ឋមន្ដ្រី​ ==> ​ពិធី​សម្ភោ​ធ​អាគារ និង​សមិទ្ធផល​នានា​របស់ ស្នងការដ្ធាន​នគរបា​ល​ខេត្ត​ត្បូង​ឃ្មុំ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង​ ==> បើក​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​អនុវត្ត​យន្តការ​ច្រកចេញចូល​តែ​មួយ ចំពោះ​ការផ្ដល់​សេវា​ផ្នែក​អត្តសញ្ញាណ​កម្ម​នៅ​ថ្នាក់​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង​ ==> ​ឯកឧត្តម វេង សាខុន សូម​ចូលរួម​អបអរសាទរ ចំពោះ​អាគារ​ថ្មី​មួយទៀត ដែល​នឹង​លេចចេញ​ជា​រូបរាង​នា​ឆ្នាំក្រោយ​ ==> ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាប់​ជម្រិត​យកប្រាក់​លើ​ជនជាតិ​ចិន​ដូចគ្នា នៅ​ចំណុច​សណ្ឋាគារ កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ ==> ជនជាតិ​ចិន​ជិត​៣០​នាក់​ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ចុះបង្ក្រាប​

សង្សយ័​បែកថ្នាំ ខឹង​ម្តាយ​មិន​ទទួល​ទូរ​សព្ទ័ រត់​ទៅ​ចង​ក សម្លាប់​ខ្លួន

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្តកំពង់ចាម ៖​ ​ឥទ្ធិពល​គ្រឿងញៀន​បានធ្វើអោ​យកំំ​លោះ​ម្នាក់​បែក​ស្លុយ​ប្រថុយស្លាប់ បាន​សំរេចចិត្ត​ចង ក​(​ធ្វើអត្តឃាត​)​ជាមួយ​ខ្សែ​នីឡុង ព្រោះ តែ​ខឹង​នឹង​ម្តាយបង្កើត​មិន​ទទួល​ទូរ​សព្ទ័​របស់ខ្លួន​។

ប៉ូលិស​បាន​អោយដឹងថា​នៅ​ថ្ងៃទី​២២​ខែ​មករា​ឆ្នាំ​២០២០​វេលា​ម៉ោង ៦ និង​១៥​នាទី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកកុយ បាន​ទទួល​ពត៌មាន​ពី​ឈ្មោះ​តុ​ប សឿន ភេទ​ស្រី​នៅ​ភូមិ​ព្រែកកុយ​ឃុំ​ព្រែកកុយ​ស្រុក​កងមាស​ខេត្ត​កំពង់ចាម​ថា​កូនប្រុស​របស់​គាត់​ឈ្មោះ​អេង ប៊ុន​ថា​អាយុ​២៤​ឆ្នាំ​បាន​យក​ខ្សែ​នីឡុង​ពណ៌ ស ប្រវែង​30​ម៉ែត្រ​យកមក​ធ្វើអត្តឃាត (​ចងក​) សំលាប់​ខ្លួន​នៅ​ចំណុចដើម​ខ្នុរ​ខាងក្រោយ​ផ្ទះ​របស់​គាត់​ស្ថិតនៅ​ភូមិ​ព្រែកកុយ .​ឃុំ​ព្រែកកុយ​.​ស្រុក​កងមាស​.​ខេត្ត​កំពង់ចាម​។   ក្រោយពី​ទទួល​ពត៌មាន​កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍​ចុះ​ដល់​កន្លែងកើតហេតុ​បាន​បង្កើត​គណៈកម្មការ​ចំរុះ​ត្រួតពិនិត្យ​សព​ឈ្មោះ អែង ៊​ប៊ុនថា ស្លៀកខោ ខ្លី​ត្រឹម​ជង្គង់ ពណ៌ ខ្មៅ​គ្មាន​ពាក់អាវ ។

ប៉ូលិស​បាន​អោយដឹងថា តាម​ការ​ពិនិត្យ​សព សមត្ថកិច្ច​ចំរុះ​ឃើញថា  ផ្នែក​ក្បាល ដងខ្លួន អវយវ​:​ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ​។  ចំណែក​ផ្នែក ក មាន​ស្នាម​ទ្រុត​ក​២​សម​x៩​សម ។

តាម​ការបញ្ជាក់់​របស់​អាណាព្យាបាល បានអោយដឹង​ថា​ជនរ​ង​គ្រោះជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ប្រហែលជា​បែក​ថ្នាំ​ទើប​ខឹង​ម្ដាយ​មិន​ទទួល​ទូរស័ព្ទ​ក៏​រត់​ទៅ​ធ្វើ​អត្តឃាត​។

ក្រោយ​ពិនិត្យ​សាកសព​រួច​គណៈកម្មកា​រ​សន្និដ្ឋានបាន​ថា​ជន​រងគ្រោះ​ពិតជា​បាន​ចងក​សំលាប់ខ្លួន​ប្រាកដ​មែន​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។ បន្ទាប់់​មក​មគ​ណ​:​កម្ម​ការ​បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

——————————

​យល់ដឹង​ផ្នែក​ច្បាប់​៖ ការ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​

(​ភ្នំពេញ​)៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ ក៏​ដូចជា​ប្រទេស​កម្ពុជា​ផងដែរ ពលរដ្ឋ​ដែល​ជា​សមាជិក​សង្គម​គ្រប់រូ​បមាន​សិទ្ធិ និង​សេរីភាព​ពេញលេញ​ក្នុង​ការបញ្ចេញមតិ និង​ធ្វើ​ការប្រមូលផ្តុំ​ដើម្បី​សំដែង​មតិ​របស់​ខ្លួន​តាម​គ្រប់​មធ្យោបាយ ត្រឹម​ដែន​កំណត់​របស់​ច្បាប់ ។​

​ប៉ុន្តែ​ការធ្វើ​សកម្មភាព​ញុះញង់ តាមរយៈ​ការ​អុចអាល ឬ​ជំរុញ​អ្នក​ដទៃ​ឲ្យ​ប្រព្រឹត្តបទ​ល្មើស ឬ​បង្កឲ្យមាន​ភាពវឹកវ​រ ដែល​បណ្ដាលឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សារ​ធា​រណៈ ក៏ដូចជា​សន្តិសុខ​សង្គម ឬ​ធ្វើឲ្យ​អ្នកដទៃ​បាក់បែក​សាមគ្គីភាព ដោយ​បង្កើតឲ្យមាន​ការរើស​អើង​ជាដើម គឺ​ពុំមែន​ជា​សេរីភាព ឬ​សិទ្ធិ​របស់​បុគ្គល​ឡើយ ។​ផ្ទុយទៅវិញ​អំពើ​នេះ​ត្រូវបាន​ច្បាប់ព្រហ្មទណ្ឌ​ចាត់ទុកថា​ជា បទល្មើស​ព្រហ្មទណ្ឌ ។​

​តើ​ទម្រង់​នៃ​អំពើ​ណា​ខ្លះ​ត្រូវបាន​ចាត់ទុក​ថា​ជា ការ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទល្មើស ? ហើយ​ចុះ​ជនបង្ក​ត្រូវ​ទទួលទោស​តាម​ច្បាប់​កម្រិត​ណាខ្លះ​?

​កម្មវិធី​យល់ដឹង​ផ្នែក​ច្បាប់​របស់​អង្គភាព​ព័ត៌មាន Fresh News សហការ​ជាមួយ ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូម​លើកយក​ប្រធានបទ​ស្ដី​ពី «​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​» មក​បកស្រាយ និង​ចែករំលែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត​ទាំងអស់ ដូចតទៅ​៖

​ទម្រង់​នៃ​អំពើ​ដែល​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាត់ទុកថា​ជា ការ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​មាន​ជាអាទិ៍​ដូចខាងក្រោម​៖

​ក​៖ ការ​ញុះញង់​ដោយផ្ទាល់ តាម​ការប្រើ​ពាក្យ​សម្ដី​តាម​ប្រភេទ​ណាក៏ដោយ ដែល​ប្រកាស​នៅ​តាម​កន្លែង​ទី​សាធារណៈ ឬ​ពេល​មាន​ប្រជុំ​សាធារណៈ ឲ្យ​អ្នកដទៃ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​ដែល​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម ឬ​ឲ្យមាន​ការរើសអើង ការ​គុំគួន ឬ​អំពើហឹង្សា ចំពោះ​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ ដោយ​មូលហេតុ​បុគ្គល​នោះ ជា​សមាជិក ឬ​មិនមែន​ជា​សមាជិក នៃ​ជាតិ​ពិន្ធុ ក្រុម​ជាតិ ពូជសាសន៍ ឬ​នៃ​សាសនា​ណា​មួយ​ជា​កំណត់ ។​

​ខ​៖ ការ​ញុះញង់​ដោយផ្ទាល់ ដោយ​សំណេរ ឬ​គំនូរ តាម​ប្រភេទ​ណាក៏ដោយ ដែល​ត្រូវ​ផ្សព្វផ្សាយ នៅក្នុង​ចំណោម​សាធារណៈ ឬ​តាំង​ឲ្យ​សាធារណៈជន​មើល ដែល​សំណេរ ឬ​គំនូរ ឲ្យ​អ្នកដទៃ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​ដែល​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម ឬ ឲ្យមាន​ការរើសអើង ការ​គុំគួន ឬ​អំពើហឹង្សា ចំពោះ​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ ដោយ​មូលហេតុ​បុគ្គល​នោះ ជា​សមាជិក ឬ​មិនមែន​ជា​សមាជិក​នៃ​ជាតិ​ពិន្ធុ ក្រុម​ជាតិ ពូជសាសន៍ ឬ​នៃ​សាសនា​ណា​មួយ​ជា​កំណត់ ។​

​គ​៖ ការ​ញុះញង់​ដោយផ្ទាល់ ដោយ​ការប្រើប្រាស់​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍ ដើម្បី ធ្វើការ​ចាក់ផ្សាយ​តាម​ស្ថានី​ទូរទស្សន៍ ឬ​តាមរយៈ​វិទ្យុ​ជា​សាធារណៈ​ជា​អាទិ៍ សម្រាប់​សាធារណៈជន ឲ្យ​អ្នកដទៃ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​ដែល​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ឬ​ឲ្យមាន​ការរើសអើង ការ​គុំគួន ឬ​អំពើហឹង្សា ចំពោះ​បុគ្គល​ណា​ម្នាក់ ឬ ក្រុម​ណាមួយ ដោយ​មូលហេតុ​បុគ្គល​នោះ ជា​សមាជិក ឬ​មិនមែន​ជា​សមាជិក​នៃ​ជាតិ​ពិន្ធុ ក្រុម​ជាតិ ពូជសាសន៍ ឬ​នៃ​សាសនា​ណា​មួយ​ជា​កំណត់ ។​

​ចំពោះ​ជន ទាំងឡាយណា​ដែល​បាន​ប្រព្រឹត្ត​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាម​គ្រប់​មធ្យោបាយ ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១,០០០,០០០៛ ទៅ ៤,០០០,០០០៛ ប្រសិនបើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព (​មាត្រា​៤៩៥) ។​

​រីឯ​ការ​ញុះញង់​ឲ្យមាន​ការរើសអើង​ដោយផ្ទាល់ តាម​គ្រប់​មធ្យោបាយ​ដែល​មានចែង​ក្នុង មាត្រា ៤៩៤ ដែល​ក្នុង​គោលបំណង​បង្កើតឲ្យមាន​ការគុំកួ​ន ការបង្ក​ហិង្សា ចំពោះ​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ ដោយ​មូលហេតុ​បុគ្គល​នេះ ជា​សមាជិក ឬ​មិនមែន​ជា​សមាជិក​នៃ​ជាតិពន្ធុ ក្រុម​ជាតិ ពូជសាសន៍ ឬ​នៃ​សាសនា​ណា​មួយ​ជា​កំណត់​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ ជា​ប្រាក់​ចាប់ពី ២,០០០,០០០៛ ទៅ ៦,០០០,០០០៛ ប្រសិនបើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ ។ ចំណែកឯ ការ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​តាមផ្លូវ​សារព័ត៌មាន ត្រូវអនុវត្ត​តាម​បទបញ្ញត្តិ នៃ​ច្បាប់​ស្ដីពី របប​សារព័ត៌មាន ។​

​បន្ថែម​ពី​នេះ បទល្មើស​ខាងលើ​នេះ​អាច​នឹង​ត្រូវបាន​ប្រកាស​ទោស​បន្ថែម​ដូចខាងក្រោម​៖

*​ការដក​សិទ្ធិ​ខ្លះ​ជា​ប្រជាពលរដ្ឋ ជា​ស្ថាពរ ឬ​សម្រាប់​រយៈពេល ៥​ឆ្នាំ យ៉ាងច្រើន ។​
*​ការហាមឃាត់​ចំពោះ​ការកាន់កាប់ ឬ​យក​តាម​ខ្លួន​នូវ​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ ជា​ស្ថាពរ ឬ​សម្រាប់​រយៈពេល ៥​ឆ្នាំ យ៉ាងច្រើន ។​
*​ការបិទ​ផ្សាយ​សេចក្ដីសម្រេច​ផ្តន្ទាទោស សម្រាប់​រយៈពេល ២​ខែ យ៉ាងច្រើន ។​
*​ការផ្សាយ​សេចក្ដីសម្រេច​ផ្ដន្ទាទោស​នៅ​ក្នុង​សារព័ត៌មាន ។​
*​ការផ្សាយ​សេចក្ដីសម្រេច​ផ្ដន្ទាទោស តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍ សម្រាប់ រយៈពេល ៨​ថ្ងៃ យ៉ាងច្រើន ។​

​សរុប​រួម ការធ្វើ​សកម្ម​ញុះញង់​ដោយ​ការ​អុចអាល ឬ​ជំរុញ​អ្នក​ដទៃ​ឲ្យ​ប្រព្រឹត្តបទ​ល្មើស ឬ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សារ​ធា​រណៈ ក៏ដូចជា​សន្តិសុខ​សង្គម ឬ​ធ្វើឲ្យ​អ្នកដទៃ​បាក់បែក​សាមគ្គីភាព ដោយ​បង្កើតឲ្យមាន​ការរើស​អើង​ជាដើម គឺ​ពុំមែន​ជា​សេរីភាព ឬ​សិទ្ធិ​របស់​បុគ្គល​ឡើយ ។​

​រៀបរៀង​ដោយ​៖ លោក​មេធាវី ថន យូ​សៀង និង​កញ្ញា ថន រ៉ា​វ៉ា​ឌី ជា​សមាជិក​ក្រុមការងារ​រៀបចំ និង​ផ្សព្វផ្សាយ​អត្ថបទ​ច្បាប់ នៃ​ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ៤៥៣៥ ផ្លូវ​លេខ ១០០៣ ស្ថិតក្នុង​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទូរស័ព្ទ​ទំនាក់ទំនង​លេខ ០២៣ ៩៨៦ ២៤៥ អ៊ី​ម៉ែ​ល​៖president@ciclg.com គេហទំព័រ​៖ www.ciclg.com, ហ្វេ​ស​បុក​ផេក​៖ ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ / Cambodia International Cooperation Law Group ។​

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.