ទាន់ហេតុការណ៍
​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម ព្រមទាំង​មន្ទីរ​អង្គរ​ភាព​ជុំវិញ​ខេត្ត បាន​ចូលរួម​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​សាលា​ខេត្តកំពង់ចាម តាមរយៈ ==> រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម ចុះ​ជួប​សំណេះសំណាល និង​ចែក​កូន​ត្រី​និង​កង្កែប​ជូន​កសិករ​ ==> មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង ក្នុងស្រុ​បាណន់​ ==> ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ ==> ​ពលរដ្ឋ​ក្រីក្រ​៥៣​គ្រួសារ ក្នុង​ក្រុង​សិរីសោភ័ណ ទ​ទទួលបាន​អំណោយ​ពី​អភិបាលខេត្ត និង​លោកស្រី ==> ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ==> កិច្ចប្រជុំ​ពិភាក្សា និង​ប្រមូល​ទិន្នន័យ​ពាក់ព័ន្ធ និង​វិស័យ​ភស្តុរ​ភា​កម្ម នៅ​ច្រករបៀង​សេដ្ឋកិច្ច​ខេត្ត​ស្វាយរៀង​ ==> កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ស្ដីពី​ការការពារ​សន្តិសុខ សណ្ដា​ប់ ធ្នា​ប់ និង​សុវត្ថិភាព នា​ក្នុង​ឱកាស​ឈប់សម្រាក​រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ==> សូម​អបអរសាទរ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ តម្លើង​ឋានន្តរស័ក្តិ​ជា​"​ឧត្តមសេនីយ៍ទោ​" ==> ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ករណី​ផ្ទុះ​អាវុធ​ខ្លី​ដោយ​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង

​របួស​មនុស្ស​១៣​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ រថយន្ត​សាំ​យ៉ុង​២​គ្រឿង​ព្រលះ​គ្នា​

​របួស​មនុស្ស​១៣​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ រថយន្ត​សាំ​យ៉ុង​២​គ្រឿង​ព្រលះ​គ្នា​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​ខេត្ត​កំពង់ចាម ៖ អ្នកដំណើរ​ចំនួន​១៣​នាក់​រង​របួសធ្ងន់​និង​ស្រាល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​បង្ករ​ដោយ​រថយន្ត​សាំ​យ៉ុង​២​គ្រឿង​ព្រលះ​គ្នា​ក្នុង​ពេល​បើក​ឆ្លងផ្លូវ​។

​ប៉ូលិស​បាន​អោយដឹងថា​នៅ​ថ្ងៃទី​១៩​ខែ​មករា​ឆ្នាំ​២០២០​វេលា​ម៉ោង ១៧​លើ​ផ្លូវជាតិ​លេខ ៦​ចំណុច​ផ្លូវបំបែក​ខាងកើត​ភូមិ​ផ្អាវ​ឃុំ​ផ្អាវ​ស្រុក​បាធាយ​ខេត្ត​កំពង់ចាម មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2z 1200 បើកបរ​ដោយ​ឈ្មោះ​នូ  ម៉ឺ​យ ភេទ​ប្រុស​អាយុ ៧១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​គង់​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​បាន​បុក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក់​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2J0 580 (​អ្នកបើកបរ​រត់​បាត់​) បាន​បើក​ឆ្លងថ្នល់​ពី​លិច​ទៅ​កើត​។​

​លោក​អធិការ​បាន​បន្ត​ថា​ករណី​នេះ​បណ្ដាលឲ្យ​របួស​មនុស្ស​ចំនួន​១៣​នាក់​ធ្ងន់ ៥​នាក់   ស្រាល​៨​នាក់ (​ស្រី​៩​នាក់  ប្រុស ៤​នាក់​)​គឺ​១.​ឈ្មោះ នូ ម៉ឺយ​ភេទ​ប្រុស​អាយុ​៧១​នៅ​ភូមិ​ព្រែក​តា​គង់​សង្កាត់​ព្រែក​តាសេក ខណ្ឌ័​ជ្រោយចង្វារ ភ្នំពេញ​ជា​អ្នកបើករថយន្ត របួស ធ្ងន់​២​ឈ្មោះ​យស់ គឹម​សៀង ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ័​ជ្រោយចង្វា​ភ្នំពេញ​( ស្រាល​)៣ ឈ្មោះ​សន មករា  ភេទ​ស្រី​អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ធ្ងន់​៤​ឈ្មោះ​ម៉ែន គឹម​ចេង​ភេទ ស្រី​អាយុ​៦៥​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​(​ស្រាល​)៥​ឈ្មោះ​ស្លា ថូ ភេទ​ស្រី​អាយុ​៦៨​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា ធ្ងន់​៦​ឈ្មោះ​យក់ សា​ខន ភេទ​ស្រី​អាយុ​៧៨​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា ធ្ងន់​៧​ឈ្មោះ​សឿង ញិ​ប ភេទ​ស្រី​អាយុ​68​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​ធ្ងន់ ៨ ស៊ិន ផៃ  ភេទ​ប្រុស​អាយុ​៧១​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​(​ស្រាល​)៩​ឈ្មោះ​សៅ ថុន ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​(​ស្រាល​)១០.​ឈ្មោះ​ស៊ិប វណ្ណ​នី​ភេទ ស្រី​អាយុ​៦៧​ឆ្នាំ (​ស្រាល​)១១.​តាំង អេង​ជី  ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ស្រី​រងិត ឃុំ​ចំការ​ក្រោម​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​( ស្រាល​)១២.​តាំង ហិប​ភេទ  ស្រី​អាយុ​៣៩​នៅ​ភូមិ ជាមួយគ្នា​( ស្រាល​)១៣​ឈ្មោះ​ញ៉េត វុន​ភេទ  ប្រុស​អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា (​ស្រាល​)​។

​ប៉ូលិល​បាន​បញ្ជាក់ថា ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​នេះ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​យក មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ​ដ​ម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី ៕

Filed in: ខេត្តកំពង់ចាម, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.