ទាន់ហេតុការណ៍
អភិបាលខេត្ត​កែប​ជំរុញ​ដល់​ក្រុម​អាជីវករ​លក់ដូរ​តាម​មាត់​ឆ្នេរ​ទាំងអស់​ត្រូវ​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​ ==> លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ៖ «​មន្ត្រីនគរបាល​រូប​ណា​ដែល​មិន​បាន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ទាន់ពេលវេលា​ទេ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ស្នងការ​» ==> កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ៧៣​នាក់ បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​ជាតិ​វិញ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង​ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​ជាមួយ សប្បុរសជន​ ០២ ​ក្រុមចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ដង្កោ​! ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ដោយផ្ទាល់ ចុះ​លាង​សម្អាត​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ក្នុង​បុរី​ត្រពាំង​ថ្លឹង ក្រោយ​រង​នូវ​ការ​ជន់​លិច ==> ​ឯកឧត្តម​ឃួង ស្រេង ថ្លែង​អំណរ​សប្បុរសជន ដែល​បាន​ឧបត្ថម្ភ​ថវិកា និង​គ្រឿង​បរិភោគ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​រាជធានី​ភ្នំពេញ ==> លោកជំទាវ ម៉ែន សំអន ស្នើ​ឱ្យ​មន្ទីរ ស្ថាបន័​ពាក់ព័ន្ធ ក្នុង​ខេត្ត​ស្វាយរៀង ត្រូវ​បន្ដ​សហការ​គ្នា​ឱ្យ​ល្អ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ ==> នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញ​ជា​អធិបតី​ក្នង​ពិធី​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១ ==> នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បង្ហាញ​មោទនភាព ដែល​កម្ពុជា​មាន​កន្លែង​ហ្វឹកហ្វឺន​កងទ័ព​ដ៏​ធំ​លើ​ផ្ទៃ​ដី​ជាង​៥,០០០​ហិច​តា ត្រៀម​ស៉ី​ហ្គេម​២០២៣ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ​ស្ថានភាព​កាយ​ដី​បើកផ្លូវ​រំដោះ​ទឹកជំនន់​ក្នុង​សង្កាត់​ព្រែកកំពឹស​!

ធ្លាយ​រឿង​លោក សេង សុវណ្ណ​រុន ប្រធាន​ជញ្ជីង​អូរ​ចំណា ប្រើ​អំណាច​ពុករលួយ​បង្ខំ​អាជីវករ បង់​លុយ​តាម​អំពើ​ចិត្ត​!

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ព្រះសីហនុ​៖ ក្នុង​ពេល​ថ្មីៗ​នេះ ខណៈពេលដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ប្រកាស​ព្រមាន​ដក​មន្ត្រី​តាម​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ណា ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ បើក​ឲ្យមាន​ការដឹក​លើស​ទម្ងន់បំ​ផ្លា​ញ​ផ្លូវជាតិ​ក៏ដោយ តែ​សម្រាប់​លោក សេង សុ​វណ្ណា​រុន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹងរ​យន្ត​អូរ​ចំណារ គឺ​មិន​រអែង​នោះឡើយ ពោល​គឺ​ប្រឹង​តែ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ ធ្វើ​មានបាន​ផ្ទាល់ខ្លួន និង​បក្ខពួក​តែប៉ុណ្ណោះ​។​

​តាម​សេចក្តីរាយការណ៍​ពី​អាជីវករ​រក​សុីដឹ​ក​ទំនិញ​បានឲ្យដឹងថា ស្ថានីយ​ជញ្ជីង​អូរ​ចំណារ បាន​បើកដៃ​ការ​ឲ្យ​កូនប្រព្រឹត្ត​អំពើ​
​ពុករលួយ​យ៉ាង​បើកចំហរ ក្រោមលេស​ថ្លៃ​បាយ​ទឹក​ប្រចាំថ្ងៃ និង​គំរាម​អនុវត្តន៍​តាម​គោលការណ៍ ដែល​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន តែ​តាម​ការពិត​គឺ​ការ​ញៀន​ញ៉ាម​នឹង​អំពើពុករលួយ​ដែល​ខ្លួន​ធ្លាប់បាន​ប្រព្រឹត្ត​ជា​យូរ​ឆ្នាំ​មកហើយ​នោះ​ទេ​។​

​សេចក្តីរាយការណ៍​បាន​បន្ថែមថា ស្ថានីយ៍​ជញ្ជីង​អូរ​ចំណារ​មួយ​នេះ គឺ​រកបាន​ចំណូល​ក្រៅ​ប្រពន្ធ័​បាន​យ៉ាង​សន្ធឹកសន្ធាប់ ពី​រថយន្ត​បង់ថ្លៃ​បាយទឹក ថ្លៃ​ឡើង​ជញ្ជីង ដោយ​គិត​លើស​មួយ​តោន​តម្លៃ ១០,០០០​រៀល តែ​បើ​លើស​ចាប់ពី ៣​តោន​ឡើងទៅ​ត្រូវ​ផាកពិន័យ​១​តោន ១០០,០០០​រៀល បើ​លើ​៥​តោន គុណ​និង​៣០០,០០០​រៀល ស្មើ ១,៥០០,០០០​រៀល ក្រោមលេស​គោលការណ៍​ក្រសួង ហើយក៏​មាន​រថយន្ត​ក្រុមហ៊ុន​ខ្លះ គឺ​តម្រូវឲ្យ​បង់​ជា​ប្រចាំ​ខែ​ដោយ​ក្នុង​មួយ​ខែ​ត្រូវ​បង់​មុន​ចាប់ពី​១៥០​ដុល្លារ ដល់​២៥០ សំរាប់​រថយន្ត​មួយ​គ្រឿង តាម​តម្លៃ​នៃ​ទម្ងន់​ផ្ទុក​លើស​តិច​ឬ​ច្រើន ។​
​សេចក្តីរាយការណ៍​ឲ្យដឹង​ទៀតថា លោក សេង សុវណ្ណ​រុន ប្រធាន​ជញ្ជីង​អូរ​ចំណារ​ចូលចិត្ត​គំរាម​លើ​អាជីវករ ឬ​ក្រុមហ៊ុន​ដែល​រក​សុីដឹ​ក​ជញ្ជូន​ឆ្លងកា​ត់​ផ្លូវ​ជាតិ​លេខ​៤ ឲ្យ​បង់លុយ​តាម​ការកំណត់​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ​លោក​នឹង​ចាប់​អូស​យក​រថយន្ត​ទុក ហើយ​បញ្ជូន​របាយការណ៍​ទៅ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ឬ​មន្ទីរ​ដើម្បី​ចាត់ការ​តាមច្បាប់ មិនខានឡើយ ។ ផ្ទុយទៅវិញ បើសិន​ជា​រថយន្ត​ណា​ដែល​បាន​បង់​ខែ​ហើយ គឺ រថយន្ត​នោះ​អាច​ដឹក​លើស​តោន​បាន​តាម​អំពើ​ចិត្ត តាម​តម្លៃ​ដែល​បាន​ព្រមព្រៀង​ប្រចាំខែ​ដូច​បាន​កំណត់​ខាងលើ ដែល​ធ្វើឲ្យ​អាជីវករ​មួយចំនួន​ត្អូញត្អែរថា ស្ថានីយ​ជញ្ជីង​អូរ​ចំណារ គឺជា​ស្ថានីយ៍​ជញ្ជីង​គៀបសង្កត់​ញើស​ឈាម​អាជីវករ រក​សុ​ី​ផ្នែក​ដឹកជញ្ជូន​ជាងគេ ក្នុងចំណោម​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​២​កន្លែង​ផ្សេង​ទៀត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​នេះ ។​

​បើ​តាម​គោលការណ៍ រចនាសម្ព័ន្ធ​ការគ្រប់គ្រង​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ប្រធាន​ស្ថានីយ៍ គឺជា​តំណាង​របស់​មន្ទីរ​សាធារណៈការ​ខេត្ត ហើយ​អនុប្រធាន គឺជា​តំណាង​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រោម​ឱវាទ​របស់​លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ទទួលបន្ទុក​គ្រប់គ្រង​ជញ្ជីង​ទូទាំង​ប្រទេស ដើម្បី​ត្រួតពិនិត្យ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ណា​ដែល​ផ្ទុក​លើស​ទម្ងន់ និង​ខុស​ពី​បទដ្ឋាន​បច្ចេកទេស ដើម្បី​រក្សាបាន​នូវ​គុណភាព​ផ្លូវជាតិ និង​បង្ការ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នានា​នៅតាម​ដងផ្លូវ​។​ផ្ទុយទៅវិញ ដូច​ករណី​លោក សេង វណ្ណា​រុន បែរជា​យក​តួនាទី​ទទួលខុសត្រូវ​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ទំនើងចិត្ត មិន​ខ្វល់​ពី​អភិក្រម​ទាំង​ប្រាំ​ដែល​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នោះឡើយ ដោយសារ​លោក​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។​

​សេចក្តីរាយការណ៍​បានឲ្យ​ដឹង​ដែរថា ក្នុង​១​ថ្ងៃៗ មាន​រថយន្ត​កុង​ទី​ន័រ រថយន្ត​ប្រភេទ​យី​ឌុប ប្រភេទ​វេ​អង ដឹក​ទំនិញ​ចម្រុះ និង​ដឹក​ដែក គ្រួស ខ្សាច់ ថ្ម និង​រថយន្ត​ដឹក​ដី មិនតិច​ជា​២៥០០​គ្រឿង​នោះ​ទេ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ ដែល​គ្រប់​គ្រ​ដោយ​លោក សេង សុ​វណ្ណា​រុន ហើយ​បើ​គិត​ពី​ចំណូល​ពុករលួយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ក្នុង​មួយ​ថ្ងៃៗ គឺ​រាប់លាន​រៀល​ឯ​ណោះ​។​

​ចំពោះ​ការប្រើប្រាស់​អំណាច និង​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដុះ​ស្លែ របស់លោក សេង សុ​វណ្ណា​រុន បែបនេះ ក្រុម​អាជីវករ​ដែលរ​ក​សុីដឹ​ក​ជញ្ជូន​តាម​ផ្លូវជាតិ​លេខ​៤ កំពុង​ទន្ទឹង​រង់ចាំ​មើល​ថា តើ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្លាហាន​ហ៊ាន​បើក​ការ​ស៊ើប​អង្គេត និង​ហ៊ាន​អនុវត្តន៍​តាម​ការប្រកាស​ព្រមាន​របស់លោក កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ឬទេ ទៅលើ​លោក​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​នេះ បើំ​មិន​ដូច្នោះ​ទេ មិន​ខុស​អ្វី​ពី​របៀប គោះ​ទឹក​បង្អើល​ត្រី​ឲ្យចូល​ទ្រូ​ឡើយ​?៕

——————————

[Forwarded from នង សំ News]
​ធ្លាយ​រឿង​លោក សេង សុវណ្ណ​រុន ប្រធាន​ជញ្ជីង​អូរ​ចំណា ប្រើ​អំណាច​ពុករលួយ​បង្ខំ​អាជីវករ បង់​លុយ​តាម​អំពើ​ចិត្ត​!

​ព្រះសីហនុ​៖ ក្នុង​ពេល​ថ្មីៗ​នេះ ខណៈពេលដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ប្រកាស​ព្រមាន​ដក​មន្ត្រី​តាម​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ណា ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ បើក​ឲ្យមាន​ការដឹក​លើស​ទម្ងន់បំ​ផ្លា​ញ​ផ្លូវជាតិ​ក៏ដោយ តែ​សម្រាប់​លោក សេង សុ​វណ្ណា​រុន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹងរ​យន្ត​អូរ​ចំណារ គឺ​មិន​រអែង​នោះឡើយ ពោល​គឺ​ប្រឹង​តែ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ ធ្វើ​មានបាន​ផ្ទាល់ខ្លួន និង​បក្ខពួក​តែប៉ុណ្ណោះ​។​

​តាម​សេចក្តីរាយការណ៍​ពី​អាជីវករ​រក​សុីដឹ​ក​ទំនិញ​បានឲ្យដឹងថា ស្ថានីយ​ជញ្ជីង​អូរ​ចំណារ បាន​បើកដៃ​ការ​ឲ្យ​កូនប្រព្រឹត្ត​អំពើ​
​ពុករលួយ​យ៉ាង​បើកចំហរ ក្រោមលេស​ថ្លៃ​បាយ​ទឹក​ប្រចាំថ្ងៃ និង​គំរាម​អនុវត្តន៍​តាម​គោលការណ៍ ដែល​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន តែ​តាម​ការពិត​គឺ​ការ​ញៀន​ញ៉ាម​នឹង​អំពើពុករលួយ​ដែល​ខ្លួន​ធ្លាប់បាន​ប្រព្រឹត្ត​ជា​យូរ​ឆ្នាំ​មកហើយ​នោះ​ទេ​។​

​សេចក្តីរាយការណ៍​បាន​បន្ថែមថា ស្ថានីយ៍​ជញ្ជីង​អូរ​ចំណារ​មួយ​នេះ គឺ​រកបាន​ចំណូល​ក្រៅ​ប្រពន្ធ័​បាន​យ៉ាង​សន្ធឹកសន្ធាប់ ពី​រថយន្ត​បង់ថ្លៃ​បាយទឹក ថ្លៃ​ឡើង​ជញ្ជីង ដោយ​គិត​លើស​មួយ​តោន​តម្លៃ ១០,០០០​រៀល តែ​បើ​លើស​ចាប់ពី ៣​តោន​ឡើងទៅ​ត្រូវ​ផាកពិន័យ​១​តោន ១០០,០០០​រៀល បើ​លើ​៥​តោន គុណ​និង​៣០០,០០០​រៀល ស្មើ ១,៥០០,០០០​រៀល ក្រោមលេស​គោលការណ៍​ក្រសួង ហើយក៏​មាន​រថយន្ត​ក្រុមហ៊ុន​ខ្លះ គឺ​តម្រូវឲ្យ​បង់​ជា​ប្រចាំ​ខែ​ដោយ​ក្នុង​មួយ​ខែ​ត្រូវ​បង់​មុន​ចាប់ពី​១៥០​ដុល្លារ ដល់​២៥០ សំរាប់​រថយន្ត​មួយ​គ្រឿង តាម​តម្លៃ​នៃ​ទម្ងន់​ផ្ទុក​លើស​តិច​ឬ​ច្រើន ។​
​សេចក្តីរាយការណ៍​ឲ្យដឹង​ទៀតថា លោក សេង សុវណ្ណ​រុន ប្រធាន​ជញ្ជីង​អូរ​ចំណារ​ចូលចិត្ត​គំរាម​លើ​អាជីវករ ឬ​ក្រុមហ៊ុន​ដែល​រក​សុីដឹ​ក​ជញ្ជូន​ឆ្លងកា​ត់​ផ្លូវ​ជាតិ​លេខ​៤ ឲ្យ​បង់លុយ​តាម​ការកំណត់​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ​លោក​នឹង​ចាប់​អូស​យក​រថយន្ត​ទុក ហើយ​បញ្ជូន​របាយការណ៍​ទៅ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ឬ​មន្ទីរ​ដើម្បី​ចាត់ការ​តាមច្បាប់ មិនខានឡើយ ។ ផ្ទុយទៅវិញ បើសិន​ជា​រថយន្ត​ណា​ដែល​បាន​បង់​ខែ​ហើយ គឺ រថយន្ត​នោះ​អាច​ដឹក​លើស​តោន​បាន​តាម​អំពើ​ចិត្ត តាម​តម្លៃ​ដែល​បាន​ព្រមព្រៀង​ប្រចាំខែ​ដូច​បាន​កំណត់​ខាងលើ ដែល​ធ្វើឲ្យ​អាជីវករ​មួយចំនួន​ត្អូញត្អែរថា ស្ថានីយ​ជញ្ជីង​អូរ​ចំណារ គឺជា​ស្ថានីយ៍​ជញ្ជីង​គៀបសង្កត់​ញើស​ឈាម​អាជីវករ រក​សុ​ី​ផ្នែក​ដឹកជញ្ជូន​ជាងគេ ក្នុងចំណោម​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​២​កន្លែង​ផ្សេង​ទៀត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​នេះ ។​

​បើ​តាម​គោលការណ៍ រចនាសម្ព័ន្ធ​ការគ្រប់គ្រង​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ប្រធាន​ស្ថានីយ៍ គឺជា​តំណាង​របស់​មន្ទីរ​សាធារណៈការ​ខេត្ត ហើយ​អនុប្រធាន គឺជា​តំណាង​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រោម​ឱវាទ​របស់​លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ទទួលបន្ទុក​គ្រប់គ្រង​ជញ្ជីង​ទូទាំង​ប្រទេស ដើម្បី​ត្រួតពិនិត្យ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ណា​ដែល​ផ្ទុក​លើស​ទម្ងន់ និង​ខុស​ពី​បទដ្ឋាន​បច្ចេកទេស ដើម្បី​រក្សាបាន​នូវ​គុណភាព​ផ្លូវជាតិ និង​បង្ការ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នានា​នៅតាម​ដងផ្លូវ​។​ផ្ទុយទៅវិញ ដូច​ករណី​លោក សេង វណ្ណា​រុន បែរជា​យក​តួនាទី​ទទួលខុសត្រូវ​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ទំនើងចិត្ត មិន​ខ្វល់​ពី​អភិក្រម​ទាំង​ប្រាំ​ដែល​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នោះឡើយ ដោយសារ​លោក​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។​

​សេចក្តីរាយការណ៍​បានឲ្យ​ដឹង​ដែរថា ក្នុង​១​ថ្ងៃៗ មាន​រថយន្ត​កុង​ទី​ន័រ រថយន្ត​ប្រភេទ​យី​ឌុប ប្រភេទ​វេ​អង ដឹក​ទំនិញ​ចម្រុះ និង​ដឹក​ដែក គ្រួស ខ្សាច់ ថ្ម និង​រថយន្ត​ដឹក​ដី មិនតិច​ជា​២៥០០​គ្រឿង​នោះ​ទេ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ ដែល​គ្រប់​គ្រ​ដោយ​លោក សេង សុ​វណ្ណា​រុន ហើយ​បើ​គិត​ពី​ចំណូល​ពុករលួយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ក្នុង​មួយ​ថ្ងៃៗ គឺ​រាប់លាន​រៀល​ឯ​ណោះ​។​

​ចំពោះ​ការប្រើប្រាស់​អំណាច និង​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដុះ​ស្លែ របស់លោក សេង សុ​វណ្ណា​រុន បែបនេះ ក្រុម​អាជីវករ​ដែលរ​ក​សុីដឹ​ក​ជញ្ជូន​តាម​ផ្លូវជាតិ​លេខ​៤ កំពុង​ទន្ទឹង​រង់ចាំ​មើល​ថា តើ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្លាហាន​ហ៊ាន​បើក​ការ​ស៊ើប​អង្គេត និង​ហ៊ាន​អនុវត្តន៍​តាម​ការប្រកាស​ព្រមាន​របស់លោក កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ឬទេ ទៅលើ​លោក​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​នេះ បើំ​មិន​ដូច្នោះ​ទេ មិន​ខុស​អ្វី​ពី​របៀប គោះ​ទឹក​បង្អើល​ត្រី​ឲ្យចូល​ទ្រូ​ឡើយ​?៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!