ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន សុខា នៅតែ​បន្ត​ចុះ​ជួយ​តាម​បណ្តា​ស្រុក​ដ៏​ទៃ​ទៀត​ឱ្យបាន​គ្រប់​ចំនួន​ដូចៗ​គ្នា​.. ==> ​កិច្ចប្រជុំ​ណែនាំ ស្តីពី​ការពង្រឹង​របៀបរបប​ការងារ​ដឹកនាំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការដាក់​ឲ្យ​អនុវត្តប​ទប​ញ្ជា​ផ្ទៃក្នុង ដល់​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់​កិច្ចសន្យា រដ្ឋបាល​ខណ្ឌដូនពេញ​ ==> ​អភិបាល​ក្រុង​ស្រុក​ត្រូវ​បង្កើន​សកម្មភាព​ដោះស្រាយ​បញ្ហា និង​ទប់ស្កាត់​កូវី​ដ​១៩​នៅតាម​មូលដ្ឋាន​ ==> ឯកឧត្តម វេង សាខុន បាន​ចូលរួម​ជា​អធិបតី ក្នុង​វេទិកា​យុវជន​ជើងឯក​អាហារូបត្ថម្ភ​នៅ​ទីស្ដីការ​គណ​:​រដ្ឋមន្ដ្រី​ ==> ​ពិធី​សម្ភោ​ធ​អាគារ និង​សមិទ្ធផល​នានា​របស់ ស្នងការដ្ធាន​នគរបា​ល​ខេត្ត​ត្បូង​ឃ្មុំ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង​ ==> បើក​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​អនុវត្ត​យន្តការ​ច្រកចេញចូល​តែ​មួយ ចំពោះ​ការផ្ដល់​សេវា​ផ្នែក​អត្តសញ្ញាណ​កម្ម​នៅ​ថ្នាក់​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង​ ==> ​ឯកឧត្តម វេង សាខុន សូម​ចូលរួម​អបអរសាទរ ចំពោះ​អាគារ​ថ្មី​មួយទៀត ដែល​នឹង​លេចចេញ​ជា​រូបរាង​នា​ឆ្នាំក្រោយ​ ==> ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាប់​ជម្រិត​យកប្រាក់​លើ​ជនជាតិ​ចិន​ដូចគ្នា នៅ​ចំណុច​សណ្ឋាគារ កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ ==> ជនជាតិ​ចិន​ជិត​៣០​នាក់​ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ចុះបង្ក្រាប​

​ប៉ូលិស​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម​បង្ក្រាប​ចោរលួច​ម៉ូតូ​ពី​ខេត្ត​ព្រៃវែង​

​ប៉ូលិស​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម​បង្ក្រាប​ចោរលួច​ម៉ូតូ​ពី​ខេត្ត​ព្រៃវែង​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្ត​កំពង់ចាម ៖ កំលាំង​ប៉ូលិស​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម​បាន​ឃាត់ខ្លួន ជន​សង្សយ័​ម្នាក់​ដែល​បាន​លួច​ម៉ូតូ​ពី​ខេត្ត​ព្រៃវែង​ជិះ​មក​ខេត្ត​កំពង់ចាម​នៅ​ពេល​ល្បាត​តាម​ដងផ្លូវ​និង​យកមក​ទុក​នៅ​អធិការដ្ឋាន​រងចាំ​ម្ចាស់​មក​ដាក់​ពាក្យបណ្តឹង​។

​ប៉ូលិស​បាន​អោយដឹងថា នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤ និង​៣០​នាទី កំលាំង ប៉ុស្តិ៍រដ្ធបាល ល្វា​បានចេញ​ល្បាត​ត្រួតពិនិត្យ​នៅ ត្រង់​ចំណុច​លើ​ផ្លូវលំ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ហើយ​បាន​ប្រទះឃើញ​មនុស្ស​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១២៥​ស៊េរី​២០១៦ ឡើង​តែម ២០១៩​ពាក់​ផ្លាកលេខ​ភ្នំពេញ​១GH ៣៨២៩​ឆ្លងកាត់​កន្លែង​សមត្ថកិច្ច ត្រួតពិនិត្យ ហើយ​ក៏​ហៅ​សួរនាំ​។

​នៅពេលនោះ អ្នកបើកបរ​ម៉ូតូ​បាន​ប្រាប់ថា ខ្លួន​ឈ្មោះ យ៉ាន់ រ៉ាវន័ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្រុកកំណើត ភូមិ​ជ្រួល​ឃុំ កន្សោម​អក ស្រុក​កំពុងត្របែក​ខេត្ត​ព្រៃវែង សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល​ស្ទឹង​មានជ័យ​រាជធានី​ភ្នំពេញ​។

​ប៉ូលិស​បាន​បន្តថា នៅពេល​សមត្ថកិច្ច​សាកសួរ​និង​ដោយ​គ្មាន​ឯក សារ​សំគាល់​ម៉ូតូ ជន​សង្សយ័បាន​ឆ្លើយ​សារភាព​ថា ៖ នៅ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៩ ខ្លួន​បាន​យក​កូនសោ​ចំនួន​មួយ​មក កាច់​សោ ក ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១២៥ ពាក់​ផ្លាកលេខ​ភ្នំពេញ ១GH៣៨២៩​លេខ​តួ​និង​លេខ​ម៉ាស៊ីន​៩៧៤១៤៩៥ ជា​របស់​ឈ្មោះ វយ័ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ជ្រួល ឃុំ​កន្សោម​អ​ក ស្រុក​កំពុងត្របែក ខេត្ត​ព្រៃវែង​ដែល​ទុក​នៅ​ក្រៅ​បន្ទប់​ជំ​ហៀ​ង​ផ្ទះជួល​ស្ទឹងមានជ័យ ហើយ​ម្ចាស់​ម៉ូតូ​នោះ​កំពុង​រវល់​ការងារ​ក្នុងផ្ទះ​។
​ខ​ណះ​នោះ​ជំនាញ​បាន​នាំ​ខ្លួន​ជន​សង្សយ័​បញ្ជូន​មក​អធិ​ការដ្ឋាន​ដើម្បី​បំពេញ​ឯកសារ​តាម​នីតិវិធី​និង​បាន​ធ្វើ​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ឃើញ ថា វិជ្ជមាន​។

​បច្ចុប្បន្ន ជន​សង្សយ័័​រួម​និង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​ឃាត់់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ដើម្បី​រងចាំ​ម្ចាស់​ម៉ូតូ​និង​សមត្ថកិច្ច​នគរបាល ខេត្តព្រៃវែង​មក​ទទួល​ចាត់ការ​បន្ត​។​

Filed in: ខេត្តកំពង់ចាម, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.