ទាន់ហេតុការណ៍
​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ==> ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ==> កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ==> ​សង្វៀន​ជល់​មាន់​មួយកន្លែង​ដែល​មាន​ភាគហ៊ុន​ចូលរួម​នោះ​មានឈ្មោះ លោក​វណ្ណ លោក​ខេមរា បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!! ==> ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​បង្ក្រាប ! ==> ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ក្រោម​ធិបតី​ភាព​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​ ==> ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​(៣៧៥០ ម៉ែត្រ​)​ពេលនេះ​បាន​ក្លាយជា​ការពិត​ហើយ​ ==> ​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

បទល្មើស​បឹង​ទន្លេសាប តំបន់​ផាត់​កណ្ដា​យ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​ការបើក​ដៃ​នៅ​ពីក្រោយ​មន្ដ្រីជលផល​នៅក្នុង​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង​

បទល្មើស​បឹង​ទន្លេសាប តំបន់​ផាត់​កណ្ដា​យ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​ការបើក​ដៃ​នៅ​ពីក្រោយ​មន្ដ្រីជលផល​នៅក្នុង​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​កំពង់ធំ ៖​ប្រភព​ថ្មីៗ​នេះ​ប្រភព​ពី​ប្រជារ​ដ្ធ​នេសាទ​នៅ​តំបន់​ផាត់​សណ្ដា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បាន​បង្ហើប​ឲ្យដឹងថា បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​បឹង​ទន្លេសាប តំបន់​ផាត់​សណ្ដា​យ កំពុង​កើតឡើង​យ៉ាង​រាលដាល​ព្រោះ​មន្ត្រី​រដ្ឋបាល​ជលផល​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​។​

​បាន​បញ្ជាក់ទៀតថា​: លោក យ៉ាន់ វិសាក់ ហៅ​សែ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដា​យ និង​មន្ត្រីក្រោមឱវាទ​ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ចាប់​ត្រី​យ៉ាង​មហន្តរាយ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​ប្រភព​ស្និទ្ធ​នឹង​លោក យ៉ាន់ វិសាក់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដា​យ បានឲ្យដឹងថា ការដែល​លោក យ៉ាន់ វិសាក់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហម ហ៊ុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ផងដែរ​។​

​ប្រភព​ពី​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ន​មាន​ជនល្មើស​ជា​ជនជាតិ​យួន​រស់នៅក្នុង​ខេត្ត​ពោធិ៍សាត់ អាច​ចូល​មក​ធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង យ៉ាង​រាលដាល​។ ប្រភព​បានឲ្យដឹង​ទៀតថា ក្រុម​ជនល្មើស​ដែល​ជា​ជនជាតិ​យួន​ប្រើ​ទូក​អូស​គូ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ធំៗ និង​អួន​ដែល​មាន​បណ្ដោយ​វែងៗ ហើយ​ភ្ជាប់​ឧបករណ៍​ឆក់​ក្ដៅ ឆក់​ត្រជាក់ បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​ស្ទោង យ៉ាង​ពេញបន្ទុក​តែម្ដង​។​

​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​ស្ទោង មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង នោះឡើយ​។​

​បើ​តាម​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក តែម វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ និង​លោក ហម ហ៊ុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ទេ​នោះ​គឺ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ស្ទោង មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​ឡើយ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ទាល់តែ​មាន​ការឃុបឃិត​ពី​សំណាក់​លោក ប៉ែន វណ្ណ​រិទ្ធ និង​លោក ហម ហ៊ុន ទើប​មន្ត្រី​រដ្ឋបាល​ជល​ផល​ប្រចាំ​តំបន់​បឹង​ទន្លេសាប ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ហ៊ាន​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​គឃ្លើន​។​

​សូម្បីតែ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុង​ខណៈ​ដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ មាន​ការកើនឡើង​យ៉ាង​គំហុក​។​

​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បានឲ្យដឹងថា មន្ត្រីរដ្ឋបាល​ជលផល​នៅ​តំបន់​ផាត់​សណ្ដា​យ ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​ពេញបន្ទុក ព្រោះ​មាន​ការឃុបឃិត​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​។​

​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បានបញ្ជាក់​ថា នៅ​ពេល​ពួកគាត់​ប្រើ​ឧបករណ៍​ស្របច្បាប់​ចាប់​ត្រី​ជា​លក្ខណៈ​គ្រួសារ ត្រូវ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ដោយ​គ្មាន​ការយោគយល់​ឡើយ​។​

​ប៉ុន្តែ​នៅពេល​ក្រុម​ជនល្មើស​ដែល​ជា​ជនជាតិ​យួន​និង​ជនជាតិខ្មែរ ច្រើន​នាក់​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ បែរ​ជា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មើលរំលង​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះ​ទេ​។​

​បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ជនល្មើស​ដែល​ជា​ជនជាតិ​យួន​ធ្វើ​សកម្មភាព​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទ​បន្លេ​សាប នៃ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ បានឲ្យដឹងថា ពួកគេ​មាន​មេខ្យល់​រត់ការ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ការកំណត់ ទើប​អាច​ចៀសផុត​ពី​ការបង្ក្រាប​បាន​នោះ​យ៉ាងណា​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!