ទាន់ហេតុការណ៍
​ពលរដ្ឋ​១.០៣០​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ស្រុក​បន្ទាយមាស​បាន​ទទួល​អំណោយ​ស្បៀងអាហារ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្ត​កំពត​ ==> ​សាលា​រាជធានី​ភ្នំពេញ ទទួលបាន​ការឧបត្ថម្ភ​អង្ករ​ចំនួន​១០០​តោន​ពី​ឧកញ៉ា ទ្រី ភាព ដើម្បី​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ==> ​ឯកឧត្តម ហ៊ុន ម៉ា​នី នាំយក​អំណោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ចែក​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់​៨០០​គ្រួសារ នៅ​ខណ្ឌ​ដង្កោ ==> ​រដ្ឋ​មន្ត្រី​សង្គមកិច្ច ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ដល់​ប្រជាជន​ចំនួន ២០០ គ្រួសារ ដែល​ងាយ​រងគ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ និង បងប្អូន​រងគ្រោះ ដោយ​ទឹកជំនន់​ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នាំ​យក​សម្ភារៈ​ចាំបាច់ បំពេញតម្រូវការ គ្រួសារ​រងគ្រោះ​ព្រោះ​ទឹកជំនន់ ៥០​គ្រួសារ ==> សំណុំរឿង​ដ៏​រ៉ាំរ៉ៃ​រយះពេល ៦ ឆ្នាំ​ត្រូវបាន​តុលាការខេត្ត​ប៉ៃលិន ជិះជាន់​ទុក្ខ​បន្ត​ទៀត​ចេញ​លិខិត​តម្កល់​សំនុំរឿង ឧកញ៉ា​ម្នាក់ និង​បក្ខពួក​បំផ្លិចបំផ្លាញ​ដំណាំ​ដំឡូង​មី ៥០​ហិកតា អត់​ចាត់ការ ធ្វើឱ្យ​ពលរដ្ឋ​ម្នាក់ កើតទុក្ខ​មិន​សុខចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​បន្ត​ ==> ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ បន្ត​នាំយក​អំណោយ​របស់​សម្តេច​តេជោ​ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិ​តប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខណ្ឌ​កំបូល​ ==> អំណោយ សម្ដេច​តេជោ ហ៊ុន សែន ត្រូវបាន​ឯកឧត្តម អភិបាល​ខេត្ត​កំពង់ធំ នាំយក​ទៅ​ចែកជូន​ដល់​ប្រជា​ពលរដ្ធ​រស់នៅ​តំបន់​ដាច់ស្រយាល​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​ប្រាសាទ​បាល័​ង្គ​ ==> ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ដិ​ត នេ​ត សា​វៀន ផ្ដល់​អង្ករ​១០​តោន និង​ថវិកា ២០​លាន​រៀល​ ==> ឧត្តមសេនីយ៍ទោ គង់ ម​នោ ត្រួតពិនិត្យ​កន្លង​អន្តរាគមន៍ និង​ត្រៀម​មធ្យោបាយ សម្ភារ​: ជួយ​ប្រជា​ពលរដ្ធ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​

ព្រោះតែ​ការធ្វើ​អាជីវកម្ម​ជីក​កកាយ​យក​ដី និង​ថ្ម​ធ្វើឱ្យ​ភ្នំ​ជាច្រើន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ស្ទើ​បាត់​រូបរាង​ទៅហើយ​

ព្រោះតែ​ការធ្វើ​អាជីវកម្ម​ជីក​កកាយ​យក​ដី និង​ថ្ម​ធ្វើឱ្យ​ភ្នំ​ជាច្រើន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ស្ទើ​បាត់​រូបរាង​ទៅហើយ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ បើ​យើង​បាន​ក្រឡេក​មើល​ឃើញ​ទិដ្ឋភាព​ភ្នំ​ជាច្រើន នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ត្រូវ​គេ​ជីក​កកាយ​យក​អាចម៍ដី និង​ថ្ម​ធ្វើ​អា​ជី​កម្ម ស្ទើតែ​បាត់​រូបរាង​បែបនេះ យើង​ពិតជា​មាន​ចិត្ត​សង្វេគ​ខ្លាំង​បំផុត ហើយ​ចំពោះ​ករណី​ការជីក​កាយ​រំលើង​យក​អា​ចម៍ដី​ស្ទើដ​ល់​កំពូលភ្នំ​នេះ គេ​មិន​ទាន់​ដឹងថា ក្រុម​អ្នក​ធ្វើ​អាវ​កម្ម​មាន​អាជ្ញាប័ណ្ណ​ឬ​គ្មាន​នោះឡើយ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​រស់នៅក្នុង​ទី​រួម​ខេត្ត​កំពត​បាន​លួច​ទម្លាយ​ថា ភ្នំ​ដែល​កំពុង​រង​ការជីក​កាយ​យក​អាចម៍​ដី និង​ថ្ម​យ៉ាង​ពេញបន្ទុក​នោះ ភាគច្រើន​គឺ​នៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​ខេត្ត​កំពត​នោះឡើយ ដូចជា​ភ្នំ​ជប់ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត និង​ភ្នំ​ត្នោត ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ក្រៅ​ពី​ភ្នំ​ដែល​បាន​បង្ហាញ​ខាងលើ ក៏​មាន​ភ្នំ​មួយទៀត​ដែល​គេ​កំពុង​ធ្វើ​អាជីវកម្ម​យក​អាចម៍ដី​ដឹកជញ្ជូន​លក់​ដូច​គ្នា​ដែរ គឺ​ភ្នំ​កកេះ​ប៉ែក​ខាងត្បូង​ដោយ​ភ្នំ​កកេះ​នេះ​ស្ថិតក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ហើយក៏​មាន​ភ្នំ​មួយទៀត​មាន​ឈ្មោះ​ថា​ភ្នំ​ស ភ្នំ​នេះ​ស្ថិត​ត​ក្នុង​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ផងដែរ​ថា ភ្នំ​ដែល​គេ​កំពុង​ជីក​កកាយ​ស្ទី​ររលាយ​នេះ ត្រូវ​គេ​កាយ​យក​អាចម៍ដី និង​ថ្ម​ធ្វើ​អាជីវកម្ម​យ៉ាង​ពេញបន្ទុក ហើយក៏​មិន​ដែល​ឃើញ​ផ្នែក​ជំនាញ​ណា​ម្នាក់​ទៅ​ត្រួតពិនិត្យ​ឡើយ បើ​ទោះជា​ពេលនេះ​ភ្នំ​និមួយៗ​ត្រូវ​គេ​ប្រើ​គ្រឿងចក្រ​ជី​កកាយ​ស្ទើ​បាត់​រូបរាង​យ៉ាងណា​ម៏​ដោយ​។​

​ប្រភព​ច្បាស់​ការណ៍​ខាងលើ​បាន​បង្ហើប​ឱ្យដឹងទៀតថា បច្ចុប្បន្ន​ភ្នំ​ជប់​និង​ភ្នំ​ត្នោត​មាន​ការដ្ឋាន​ចំនួន​៣​កន្លែង គឺ​ការដ្ឋាន​ដឹក​ដី​មួយ​កន្លែង​និង​ការដ្ឋាន​បំផ្ទុះ​យក​ថ្ម​មាន​ពីរ​កន្លែង ប៉ុន្តែ​គេ​មិនដឹង​ជា​ក្រុមហ៊ុន​ណា​ខ្លះ​ទេ ដោយ​ការដ្ឋាន​ទាំងបី​នេះ​បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​ជី​កកាយ​យក​អាចម៍ដី និង​ថ្ម ស្ទើ​រលាយភ្នំ​អស់​ទៅហើយ​។​

​ទាក់ទិន​នឹង​ការជីក​យក​អាចម៍ដី​ចំណុច​ភ្នំ​ជប់ និង​ភ្នំ​តូច ខាងលើ លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ឋាម​ពល​ខេត្តកំពត បាន​បញ្ជាក់​ប្រាប់ កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ​ថា តាម​ការពិត​អ្នកធ្វើអាជីវកម្ម​យក​ដី​និង​ថ្មភ្នំ​ខាងលើ សុទ្ធតែ​បាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដោយ​ការធ្វើ​អាជីវកម្ម​នេះ​មាន​អាជ្ញាប័ណ្ណ​ដែល​មាន​រយៈពេល​៥០​ឆ្នាំ ទើប​អស់​សុពលភាព​។​

​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ឋាម​ពល​ខេត្តកំពត ក៏បាន​រំលឹក​ដល់​អ្នកកាសែត​ថា សូម​កុំ​ប្រើ​ពាក្យ​ជីក​យក​ដី​ស្ទើ​រលាយភ្នំ​ឱ្យសោះ ព្រោះ​ភ្នំ​និមួយៗ​ដែល​មាន​ច្បាប់​អនុញ្ញាត​សុទ្ធតែ​មាន​រយៈពេល​វែង ពោល​គឺ​អាជ្ញាប័ណ្ណ​មាន​រយៈពេល​ចាប់ពី​៥០​ឆ្នាំ​ឯណោះ​ទើប​ផុត​កាលកំណត់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!