ទាន់ហេតុការណ៍
​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម ព្រមទាំង​មន្ទីរ​អង្គរ​ភាព​ជុំវិញ​ខេត្ត បាន​ចូលរួម​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​សាលា​ខេត្តកំពង់ចាម តាមរយៈ ==> រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម ចុះ​ជួប​សំណេះសំណាល និង​ចែក​កូន​ត្រី​និង​កង្កែប​ជូន​កសិករ​ ==> មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង ក្នុងស្រុ​បាណន់​ ==> ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ ==> ​ពលរដ្ឋ​ក្រីក្រ​៥៣​គ្រួសារ ក្នុង​ក្រុង​សិរីសោភ័ណ ទ​ទទួលបាន​អំណោយ​ពី​អភិបាលខេត្ត និង​លោកស្រី ==> ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ==> កិច្ចប្រជុំ​ពិភាក្សា និង​ប្រមូល​ទិន្នន័យ​ពាក់ព័ន្ធ និង​វិស័យ​ភស្តុរ​ភា​កម្ម នៅ​ច្រករបៀង​សេដ្ឋកិច្ច​ខេត្ត​ស្វាយរៀង​ ==> កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ស្ដីពី​ការការពារ​សន្តិសុខ សណ្ដា​ប់ ធ្នា​ប់ និង​សុវត្ថិភាព នា​ក្នុង​ឱកាស​ឈប់សម្រាក​រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ==> សូម​អបអរសាទរ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ តម្លើង​ឋានន្តរស័ក្តិ​ជា​"​ឧត្តមសេនីយ៍ទោ​" ==> ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ករណី​ផ្ទុះ​អាវុធ​ខ្លី​ដោយ​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង

ប្រជាពលរដ្ឋ​លើកឡើងថា​លោក​ទេព​ចាន់ណា​អធិការ​ស្រុក​សូទ្រ​នី​គម​គឺជា​មេខ្លោង​នៅ​ពីក្រោយ​ក្រុម​បើក​បន​ល្បែងស៊ីសង​

ប្រជាពលរដ្ឋ​លើកឡើងថា​លោក​ទេព​ចាន់ណា​អធិការ​ស្រុក​សូទ្រ​នី​គម​គឺជា​មេខ្លោង​នៅ​ពីក្រោយ​ក្រុម​បើក​បន​ល្បែងស៊ីសង​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​ខេត្តសៀមរាប ៖ ករណី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង ភូមិ​សាលា ក​កោះ ឃុំ​កៀន​សង្កែ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​បាន​លើកឡើង​ថា មាន​បន​ល្បែងស៊ីសង​ដ៏​ធំ​មួយ​បាន​បើក​លេង​ដោយ​សេរី​នៅ​ក្នុងផ្ទះ​ឈ្មោះ​(​ឌូ​) គឺ​កំពុងតែ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​មាន​ការភ័យខ្លា​ច ខណៈពេលដែល សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​និង​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​បើក​លេង​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា លោក ទេព ចាន់ណា អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម សង្ស័យ​ជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​បន​ល្បែងស៊ីសង​ខាងលើនេះ​ទើប​បណ្ដាលឱ្យ​ក្រុម​អ្នកបើក​និង​លេងល្បែង​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​អំពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ហើយ​មិនតែប៉ុណ្ណោះ​បាន​ធ្វើ​ឱ្យ​រំខាន​ទៅដល់​ពួកគាត់​ដែល​ជា​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ​ដែរ​លោក​ទេព​ចន្ទ័ណា​អធិការ​ស្រុក​ស្រុក​សូទ្រ​និគម​កន្លង​ទៅ​ធ្លាប់​ប្រាប់​អ្នកយក​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា​គាត់​នឹង​បញ្ជា​ឲ្យ​កូនចៅ​របស់​គាត់​ទៅ​ភ្លាម​ចំណែក​ឯង​មេ​ប៉ុស្តិ៍​កៀន​សង្កែ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​គាត់​នឹង​ហៅ​អ្នកលេង​ទាំងនោះ​មក​ដាក់​កិច្ចសន្យា​។​ក៏ប៉ុន្តែ​ពាក្យ​សំដី​របស់​សមត្ថកិច្ច​ខាងលើ​នេះ​គឺ​គ្រាន់​តែ​ដោះសារ​ឲ្យ​រួច​ខ្លួន​តែ​ប៉ុណ្ណោះ​។​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្រោយពេល​អ្នកសារព័ត៌មាន​យើង​សម្ភាសន៍​ជាមួយ​លោក​អធិការ​រួច​មក​ក៏​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ទូរ​សព្ទ​មក​ថា​ពួកគេ​ជា​អ្នក​បើក​បន​ល្បែង​នៅ​ហ្នឹង​កន្លែង​នោះ​គឺ​សុំ​ឲ្យ​លុយ​ចាក់សាំង​ដើម្បី​បញ្ចប់រឿង​នឹង​ឈប់​តេ​ទៅ​សមត្ថកិច្ច​ទៀត​។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​សំណូមពរ​ទៅដល់​ទា​សីហា​អភិបាលខេត្ត​សៀមរាប​ក៏ដូចជា​លោកទិត្យណា​រ៉ុង​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​មេត្តា​ចាត់វិធានការ​ទៅលើ​សមត្ថកិច្ច​ស្រុក​សូ​នី​គម​ជាបន្ទាន់​ផង​ខណៈពេល​ដែល​បទ​ល្បែង​ទាំង​នោះ​កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង​និង​កំពុងតែ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជួប​ការភ័យខ្លាច ៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.