ទាន់ហេតុការណ៍
​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម ព្រមទាំង​មន្ទីរ​អង្គរ​ភាព​ជុំវិញ​ខេត្ត បាន​ចូលរួម​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​សាលា​ខេត្តកំពង់ចាម តាមរយៈ ==> រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម ចុះ​ជួប​សំណេះសំណាល និង​ចែក​កូន​ត្រី​និង​កង្កែប​ជូន​កសិករ​ ==> មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង ក្នុងស្រុ​បាណន់​ ==> ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ ==> ​ពលរដ្ឋ​ក្រីក្រ​៥៣​គ្រួសារ ក្នុង​ក្រុង​សិរីសោភ័ណ ទ​ទទួលបាន​អំណោយ​ពី​អភិបាលខេត្ត និង​លោកស្រី ==> ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ==> កិច្ចប្រជុំ​ពិភាក្សា និង​ប្រមូល​ទិន្នន័យ​ពាក់ព័ន្ធ និង​វិស័យ​ភស្តុរ​ភា​កម្ម នៅ​ច្រករបៀង​សេដ្ឋកិច្ច​ខេត្ត​ស្វាយរៀង​ ==> កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ស្ដីពី​ការការពារ​សន្តិសុខ សណ្ដា​ប់ ធ្នា​ប់ និង​សុវត្ថិភាព នា​ក្នុង​ឱកាស​ឈប់សម្រាក​រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ==> សូម​អបអរសាទរ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ តម្លើង​ឋានន្តរស័ក្តិ​ជា​"​ឧត្តមសេនីយ៍ទោ​" ==> ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ករណី​ផ្ទុះ​អាវុធ​ខ្លី​ដោយ​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង

​ចូលរួម​ហូប​អំបុក​ខ្មែរ​ទាំងអស់​គ្នា រួមគ្នា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​

​ចូលរួម​ហូប​អំបុក​ខ្មែរ​ទាំងអស់​គ្នា រួមគ្នា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​ភ្នំពេញ ៖​នៅ​ព្រឹក​ថ្ងៃទី​០៩ វិច្ចិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ចងចាំ​មិន​ភ្លេច​ឡើយ ព្រោះ​វា​ជា​ថ្ងៃ​ដែល ប្រជាជន​គ្រប់រូប រំឭក​គុណ ដល់​អ្នកស្នេហាជាតិ ដែល​បាន​ពលី​ជីវិត ដើម្បី​ទាមទារ​ឯករាជ្យ​ពី​ពួក​អាណានិគម​បារាំង​។​

​ដើម្បី​អបអរសាទរ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ភ្ជាប់​ជាមួយនឹង​ព្រះរាជ​ពិធី​បុណ្យ អ៊ុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក អាជ្ញាធរ​ខេត្ត​កំពង់ចាម​បាន​រៀបចំ​ពិធី​នេះ​នៅ​តាម​បណ្តា​ទី​អារាម គ្រប់​វត្ត​ដើម្បីអោយ​ប្រជាពលរដ្ឋ​បាន​ចូលរួម​កម្មវិធី​យ៉ាង​សប្បាយ​រី​រាយ​គ្រប់ៗ​គ្នា​។​

​ជាក់ស្តែង​នៅ​ព្រឹក​មិញ​នេះ នៅ​ទីលាន​សួនច្បារ​មុខ​សាលាខេត្ត រដ្ឋបាលខេត្ត​បាន​រៀបចំ​កម្មវិធី ជួបជុំ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដើម្បី​ប្រារព្វ​ពិធី​អកអំបុក និង​រាំលេង​កំសាន្ត​អបអរសាទរ ទិវា​បុណ្យ​ឯករាជ​ជាតិ ថ្ងៃ ០៩ វិច្ឆិកា​ក្រោម​វត្តមាន​របស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា​, លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ​ជា សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ ជា​អភិបាលរង​ខេត្ត កងកម្លាំង​ទង​បី ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទី​រីរ អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​មាន​ប្រសា​ស​ន៏​នៅក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​បាន​លើកឡើង​ថា ថ្ងៃ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​រួម​ជាមួយ​មន្ត្រី​រាជកា​រទាំ​ង​អស់​ត្រូវ​បាន​សម្រាក​ពី​ការងារ​ដើម្បី​ចូលរួម​សប្បាយ​រី​រាយ​ជាមួយ​ទិវា​បុណ្យ​ជាតិ​ថ្ងៃ​០៩​វិច្ឆិកា​ដែល​ត្រូវបាន​រៀបចំ​នៅ​ទីកន្លែង​នេះ និង​នៅតាម​បណ្តា​វត្ត​អារាម​នានា​ក្នុង​ទូទាំង​ខេត្ត​។ ឯកឧត្តម​បញ្ជាក់ថា ទាំងអស់នេះ គឺ​ដោយសារតែ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដូចនេះ សូម​បងប្អូន​ទាំ​អស់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា​និង​ការពារ មិន​ត្រូវ​វ​ជឿ​តាម​ការ​ញុះញង់​ណាមួយ​របស់​ក្រុម​ក្បត់ជាតិ ដែល​មាន​បំណង​បង្ករ​អសន្តិសុខ និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នោះ​ទេ​។​

​បន្ទាប់មក ឯកឧត្តម​អភិបាលខេត្ត និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​ទាំងអស់​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ជាមួយ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​យ៉ាង​សប្បាយរីករាយ​។​    ​

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.