ទាន់ហេតុការណ៍
​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប​ ==> បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​បាញ់ប្រហារ​ត្រូវ​១​គ្រាប់​បណ្តាលឲ្យ​ស្លាប់​ប្លន់​យក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព ==> អាជ្ញាធរ​ខណ្ឌ​ដូនពេញ ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គម្រោង​រៀបចំ​សណ្តាប់ធ្នាប់ និង​អភិវឌ្ឍន៍​ចិញ្ចើម​ផ្លូវ​សហព័ន្ធរុស្ស៊ី​ ==> ​លោក ឃួ​ង ស្រេង​៖ ការផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​នៅ​ភ្នំពេញ ដំណើរការ​ដោយ​រលូន និង​មាន​តម្លាភាព​សម្រេច​បាន​ជាង​៩០​ភាគរយ ==> ​ក្រសួង​សង្គមកិច្ច​៖ គិត​មកដល់ពេលនេះ​ការបើក​ប្រាក់ឧបត្ថម្ភ​ជូន​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ បាន​ចំនួន​២​លាន​នាក់ ស្មើនឹង​៥០​ម៉ឺន​គ្រួសារ ==> ​ប្រកាស​តែងតាំង​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពង់ធំ​, មន្ត្រីជាន់ខ្ពស់​ស្ថាប័នគយ ណែនាំ​ឲ្យ​ប្រធាន​ថ្មី ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់ និង​ទប់ស្កាត់​បទល្មើស​គេច​ពន្ធ​គ្រប់​ប្រភេទ ==> អភិបាល​រាជធានី​ភ្នំពេញ ប្រាប់​ពលរដ្ឋ​ជាង​១០០​គ្រួសារ សង់​លំនៅដ្ឋាន​រំលោភ​លើ​ប្រឡាយ​លូ​ប្រាំ ត្រូវ​រុះរើ​ចេញ​ដោយ​ខ្លួនឯង មុន​អាជ្ញាធរ​ចាត់វិធានការ ==> ​លោក ម៉ាត់ សេត នាំយក​អំណោយ​សប្បុរស​ជន ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​បណ្ណ​សមធម៌ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ជា​អំណោយ​របស់​រាជរដ្ឋាភិបាល ត្រូវបាន​ប្រគល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៤៣​គ្រួសារ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​ ==> ​ខណ្ឌដង្កោ រៀបចំ​វេទិកា​សាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​០៥​សង្កាត់​!

​ខេត្ត​កំពង់ធំ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ដ្រី​ជលផល និង​សមត្ថកិច្ច​ក្នុង​មូលដ្ធាន​

​ខេត្ត​កំពង់ធំ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ដ្រី​ជលផល និង​សមត្ថកិច្ច​ក្នុង​មូលដ្ធាន​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​កំពង់ធំ ៖​ប្រភព​ថ្មីៗ​នេះ​ពី​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បាន​បង្ហើប​ឲ្យដឹងថា រយៈពេល​ជាង​មួយ​ខែ​កន្លងទៅ​នេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​មាន​ការកើនឡើង​យ៉ាងគំហុក ព្រោះ​មន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ​។​

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​តំបន់​ផាត់ សណ្ដា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បានឲ្យដឹងថា មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​មួយចំនួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ចាប់​ត្រី​យ៉ាង​មហន្តរាយ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ចំណែក​លោក ហម ហ៊ុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ សម្ងំ​ស្ងាត់ឈឹង​ទុក​ឲ្យ​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​កំពង់ស្វាយ រាលដាល​កាន់តែ​ខ្លាំងក្លា​។​

​ចំណែក​ប្រភពព័ត៌មាន​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​។​

​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ បាន​បង្ហើប​ឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហម ហ៊ុន មេ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ ទេ​នោះ​គឺ​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ស្ទោង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។​

​ដោយសារ​តែ​មន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឃុបឃិត​ដើម្បី​ផលប្រយោជន៍​ទើប​ក្រុម​ជនល្មើស​មួយចំនួន អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នេសាទ​ត្រី​តាម​អំពើ​ចិត្ត ដោយ​មិន​ខ្វល់​ពី​មហន្តរាយ​នៃ​ធនធាន​ត្រី​ក្នុង​បឹង​ទន្លេសាប​នោះទេ​។​

​មជ្ឈដ្ឋាន​នានា​បាន​រិះគន់​ថា លោក ហម ហ៊ុន មេ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ បានចាត់ទុក​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ជា​ប្រភព​ចំណូល​ធំ​របស់​ខ្លួន ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​។​

​សូម​អំពស​វ​នាវ​ដល់ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល ក៏​ធ្វើ​ជា​មិនដឹងមិនឮ​ចំពោះ​បទល្មើស​នេសាទ​ដែល​កើតឡើង​យ៉ាងគំហុក​ក្នុង​បឹង​ទន្លេសាប នៃ​ខេត្ត​កំពង់ធំ នោះឡើយ​។​

​ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ធំ លើកឡើង​ថា​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន គឺ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ហើយ​លោក ហម ហ៊ុន និង​លោក ប៉ែន វណ្ណ​រិទ្ធ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើ​ស​នេសាទ​កើតឡើង​យ៉ាង​សុខ​ស្រួល​រឺ​ត្រូវ​ថ្នាំ​ហើយ​រឺ​យ៉ាង​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.