ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​លោកស្រី លាង ហៃ ជាវ តា​យ ដឹកនាំ​សហការី ច្រូតស្រូវ​ដាល់អំបុក សម្រាប់​ទទួល​ទាន​រួមគ្នា នៅ​ស្រុក​អង្គរជ័យ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ ដោយយោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហូប​អំបុក​ខ្មែរ​ការពារជាតិ សាសនា ព្រះមហាក្សត្រ​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ លោកស្រី​លាង ហៃ ជាវ តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​ដឹកនាំ​ចុះ ច្រូតស្រូវ ដាល់​អំបុក  ដើម្បី​រៀបចំ​ពិធី​ទទួល​ទាន​អំបុក​ខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វត្ត​ពេជ្រ​ចង្វារ ស្ថិតក្នុង​ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត ដែល​មាន​ការចូលរួម​ពី​សមាជិក​កាកបាទក្រហម ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់​ស្រុក​ព្រមទាំង​យុវជន​កាកបាទក្រហម អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម មន្ត្រី​នៃ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក និង​ប្រជាពលរដ្ឋ ព្រះសង្ឃ សរុប​ប្រមាណ ១០០​នាក់ ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ និង​ហូប​បាយ​សាមគ្គី​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោកស្រី លាង​ហៃ ជាវ តា​យ បាន​លើកឡើង​ថា យើង​ត្រូវ​រួមគ្នា ការពារ​ថែរក្សា​សុខ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ហើយ​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​កុំ​ជឿ​ពាក្យ​ញុះញង់ ពាក្យ​កុហក បោកប្រាស់​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​មាន​ជន​ក្បត់ជាតិ សម រង្សុី ជា​មេក្លោង ដែល​ជានិច្ចកាល​តែងតែ​កុហក​ភូតភរ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

​លោកស្រី លាង ហៃ ជាវ តា​យ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ច្រូតស្រូវ​បុក​អំបុក​នេះ គឺ​យើង​ពិសារ​រួមគ្នា ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.