ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

ម៉ូតូឌ្រី​ម​បើកបរ​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ចូល​គន្លង​ផ្លូវ​ខាង​ឆ្វេង ប៉ះ​ជាមួយ​រថយន្ត បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្ត​បាត់ដំបង ៖ បុរស​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ដោយសារ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​រេ​ចូល​ទៅ​គន្លង​ផ្លូវ​ខាង​ឆ្វេង ក៏​ប៉ះ​ជាមួយ​រថយន្ត​ដែល​បើកបរ​ពី​ទិស​ផ្ទុយគ្នា ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ពុធ ១០ កើត ខែ កត្តិក ឆ្នាំ​កុរ ឯកស័ក​ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែវិច្ឆិកា ២០១៩ វេលា​ម៉ោង ១៨:០០​នាទី ត្រង់​ក្រុមទី​០៦ ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង មាន​ករណី​គ្រោះ​ចរាច​រណ៍ កើតឡើង លើ​ផ្លូវលំ​ក្រាល​កៅស៊ូ​ចូល​អន្លង់​រុន​រវាង ម៉ូតូ និង រថយន្ត​។

​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម C125  ពណ៌ ខ្មៅ សេរី ២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-4847 បើកបរ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច​ក្នុង​ល្បឿន​លឿន ដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ចូល​គន្លង​ផ្លូវ​ខាងឆ្វេង ធ្វើឱ្យ​រថយន្ត​ម៉ាក​រី​វ៉ូ ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-0027 បើកបរ​ទិសដៅ​ផ្ទុយ​គ្នា​ក្នុង​ល្បឿង​លឿន  គេច​មិន​ទាន់ បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​២០១៣ បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ចំនួន​០១​នាក់ ប្រុស ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ ។​

១-​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ យី ប៊ុន​ថង ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ពពាលខែ  ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង ស្លាប់​នៅ​កន្លែងកើតហេតុ

២-​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ពី​កន្លែងកើតហេតុ ។​

​ករណីនេះ ជំនាញ​ស្រុក បាន​ប្រគល់​ឱ្យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​
​សូម​ឯកឧត្តម មេត្តា​ជ្រាប​ជា​របាយការណ៍ ៕

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.