ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

ឃាត់ខ្លួន​មនុស្ស ១០ នាក់ ជា​អ្នកប្រចាំការ​យាម នៅ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី ៥ វិច្ឆិកា ២០១៩ វេលា​ម៉ោង ១៥ និង ០០ នាទី ដល់​ម៉ោង ១៨​និង ០០ នាទី គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​បាន ឃាត់ខ្លួន​សន្តិសុខ​យាម​នៅក្នុង​ស្នាក់​ការ​បាន​ចំនួន ១០ នាក់ នៅ​អតីត​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សង្កាត់​ចាក់អង្រែលើ រួម​ទាំង​ដកហូត​សម្ភារ ទូរស័ព្ទ ១៨ គ្រឿង វិទ្យុទាក់ទង ០៤ គ្រឿង និង​កុំព្យូទ័រ ១០ គ្រឿង ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ដើម្បី​សាកសួរ ។​

​ទីតាំង​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ ក្រុមទី​១៣ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជន​ទាំង ១០ នាក់ ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ​ដូចខាងក្រោម​៖
១ -​លោក ទឹម សៀវ រស់នៅ​ភូមិ​កោះធំ ឃុំ​កោះ​ធំ ស្រុក​កោះធំ ខេត្ត​កណ្តាល
២-​លោក ទឹម សុ​ម៉េត
៣- លោក ថន ប៊ុនធឿន រស់នៅ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ ពោធិ​សែន​ជ័យ
៤- លោក អ៊ុក ច​ន្តា ប្រចាំការ​នៅ​ផ្ទះ សម រង្ស៉ី
៥- លោក ស្រង់ ឡាយ រស់នៅ អូ​បែកក្អម សង្កាត់ អូ​បែកក្អម ខណ្ឌ សែន​សុខ​។
៦ – លោក ជួន សុផល រស់នៅ​ផ្ទះ​លេខ​៤​អា ផ្លូវ​លេខ​៣៦៦ ភូមិ​៤ សង្កាត់ ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។
៧- លោក ហុក សំអាង រស់នៅ​ភូមិ​បោះពួយ ឃុំ​ឬ​ស្សី ស្រុក លិច កំពុងត្រាច ខេត្ត​កំពត​។
៨- លោក ណុ​ក អូន រស់នៅ​ផ្ទះ​លេខ​១ ភូមិ​២៣ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។
៩- លោក ស៊ី តារា រស់នៅ​ភូមិ​ទំនប់ ស្រុក​បាទី ខេត្តតាកែវ  និង​
១០- លោក សូ តារា មាន​លំនៅដ្ឋាន​ជា​អ្នកយាម​ផ្ទះ សម រង្ស៉ី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.