ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​រក្សាទុក​ថ្នាំញៀន​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​ខេត្ត​បាត់ដំបង ៖ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួរ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង​។​

​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់អោយដឹង​ថា នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង ២២​និង​៥០​នាទី ថ្ងៃទី​០៦ ខែវិច្ឆិកា  ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុមទី​១១ ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។​

​លោក​បន្តថា ជាមួយ​គ្នា​ទៅ​នឹង​កិច្ច​ប្រតិបត្តិការ​នេះ​ដែរ នៅក្នុង​បទល្មើស​ជាក់ស្តែង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​
០១-​ឈ្មោះ សន មករា ហៅ ធូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្នួល ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​
០២-​ឈ្មោះ ឆើយ គឹម​ហួរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​បុស្ស​ស្អំ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។​

​ជាមួយ​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​! -​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​ម៉ីន​(​ម៉ា​ទឹកកក​ICE)​ចំនួន ១៥​កញ្ចប់​ទម្ងន់ ១,៧២​ក្រាម -​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់​រួមជាមួយ​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​បាន​រៀបចំ​សំណុំ​ឯកសារ​ដើម្បី​បញ្ជូន​បន្ត​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.