ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ខេត្ត​កែប ប្រកាស​ប្រឆាំង​ជាដាច់ខាត ចំពោះ​ទណ្ឌិត សម រង្ស៉ី ដែល​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ប្តេជ្ញា​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន បន្ដ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជា​រៀងដ៏រាប​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ យុវជន​ស្រលាញ់​សន្តិភាព​ខេត្ត​កែប បាន​ធ្វើ​ការជួបជុំ​សមាជិកសមាជិ​ការទាំ​ង​អស់ ដេ​ី​ម្បី​ទទួលទានអំបុក​សន្តិភាព​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅ​ទីធ្លា​វត្ត​សត្ថា​ធម្ម​វិហារ ហៅ​វត្ត​ភ្នំ​ពោន ដឹកនាំ​ដោយ លោក សុទ្ធ ពុទ្ធិ​ម៉ា​នី​ន ប្រធាន​ប្រតិបត្តិ​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​សាខា​ខេត្ត​កែប  ព្រមទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស ដោយ​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​ប្រធានកិត្តិយស​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​សាខា​ខេត្ត​កែប សមាជិក​សមាជិកា​និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ ១៥០០​នាក់ ។

​ក្នុង​ការជួបជុំ​នេះ គឺ​បញ្ជាក់​ពី​សម្លេង​ស្រែក​ចេញពី​បេះដូង​របស់​យុវជន​ខេត្ត​កែប ដោយ​ប្តេជ្ញា​ការពារ គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជា​រៀងរហូត​។​

​ក្នុង​គ្រា​នេះ​ពួកគាត់​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើងខ្ញុំ​ជា​យុវជន ខេត្ត​កែប​! ប្តេជ្ញា​ការពារ គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​រៀងរហូត​។

​ពិសារ​អំបុក​សាមគ្គី គឺ​ដើម្បី​ការពា​ជាតិ សាសនា​ព្រះមហាក្សត្រ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ទង្វើ​របស់ ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី និង​បក្ខពួក​ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត ជាពិសេស​ផ្តួលរំលំ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.