ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ចូលរួម​ថែរក្សា​សុខសន្តិភាព និង​រួម​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ចង់​បំផ្លាញ​ជាតិ សាសនា ព្រះមហាក្សត្រ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្ត​ប៉ៃលិន ៖ មានប្រសាសន៍​ក្នុង​ពិធី​សំ​ណោះ​
​សំ​ណា​ល និង​ត្រួតពិនិត្យ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ នា​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​បរិវេណ​សាលាខេត្ត​ប៉ៃលិន ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ សូម​ចូលរួម​ថែរក្សា​សុខសន្តិភាព ដែល​មាន​ស្រាប់​ឲ្យ​ស្ថិត​ថេរ​គង់វង្ស ព្រមទាំង​រួមគ្នា​ប្រឆាំង​ដាច់ខាត​នៅ​ឧបាយកល របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ចង់​ផ្តូល​រលំ​រាជរដ្ឋាភិបាលស្រប​។

​ពិធី​ក៍​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត​, ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​,​ប្រធាន​អង្គភាព​តាម​មន្ទីរ​ស្ថាប័ន​ជំវិញ​ខេត្ត​,​មេបញ្ជាការរង​យោធិភូមិភាគ​ទី​៥, ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​,​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ,​មេបញ្ជាការ​តំបន់​ប្រតិបិត្តការ​រង​ខេត្ត​និង​សមត្ថកិច្ច​ទាំង​បី​ស្ថាប័ន​សរុប​ជាង​៣០០​នាក់​។​

​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ក្នុងនាម​ជា​កងកម្លាំង​សមត្ថកិច្ច ត្រូវ​ចូលរួម​ឲ្យ​ខាន​តែ​បាន​នូវ​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​នៅក្នុង​ខេត្ត ព្រមទាំង​លើកកម្ពស់​នូវ​វិធានការ​ទប់ស្កាត់​ការប៉ុនប៉ង របស់​ពួក​ក្បត់ជាតិ   ដែល​ដឹកនាំ​ដោយ​ឧក្រិដ្ឋជន សម  រង្សី ក្នុងការ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​របប​រាជានិយម និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការប៉ោះឆ្នោតជាតិ ។

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្ត​ថា​៖​កន្លងមក​ក្រុម​ឧក្រិដ្ឋជន​ក្បត់ជាតិ បាន​ចេញ​នូវ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បំពុលសង្គម ក្នុង​នោះ​ពាក់ព័ន្ធ​មេបញ្ជាការ មេបញ្ជាការរង​យោធិភូមិភាគ​ទី​៥ ជាពិសេស​ថ្មីៗ​នេះ វា​បាន​បំប៉ោង​ព័ត៌មាន​ថា សុទ្ធ​តែ​ពលករ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ នាំគ្នា​សម្រុក​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ា​ឡែម ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ទៀតផង ដោយ​ព័ត៌មាន​ទាំងនេះ​សុទ្ធតែ​មិន​ពិតប្រាកដ​ទាំងអស់ ។

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តទៀតថា​៖ រហូតមកដល់​ពេល​នេះ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទាំងនោះ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ទូទាំង​ប្រទេស បាន​ចេញ​ដីកា​ចោទប្រកាន់ និង​នាំ​ខ្លូន​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​ខេត្ត​ប៉ៃលិន ក៍មាន​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​៥​ទៅ​៦​នាក់​ដែរ តែ​ពួកគេ បាន​រត់គេច​ខ្លូន​ទៅ​រស់នៅ​ក្រៅប្រទេស ប៉ុន្តែ​មិន​ថ្វី​ទេ ប្រសិន​ជា​ឃើញ​នៅពេលណា កងកម្លាំង​សមត្ថកិច្ច​ជំនាញ និង​នាំ​ខ្លូន​មក​ដាក់​គុក​ឲ្យ​ខាន​តែ​បាន​។

​ក្នុង​ឪ​កាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៍​ក្រើនរំលឹក​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​/​ស្រុក​/​ខេត្ត សូម​ផ្អាក​ការផាកពិន័យ​លើ​អ្នកបើកបរ​គ្រប់​ប្រភេទ​សិន ប៉ុន្តែ​ត្រូវ​ពង្រឹង​លើ​រថយន្ត​ធំៗ ដែល​បើកបរ​ចូល​ក្រុងប៉ៃលិន​វិញ ព្រោះ​កន្លង​រដ្ឋបាលខេត្ត បាន​ចេញ​សារាច​រណ៍​ណែនាំ​រួច​ហើយ​ដែរ ពាក់ព័ន្ធ​និង​រថយន្ត​ធំៗ​ទាំងនោះ គឺ​មិន​ឲ្យ​បើក​បរចូល​ក្រុង​ប៉ៃលិន​ឡើយ ។

​ជា​ចុងបញ្ចប់ ឯកឧត្តម​អភិបាលខេត្ត ក៍​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន សូម​កុំ​មាន​ការភ្ញាក់ផ្អើល និង​ព្រួយបារម្ភ ប្រសិន​ជា​មាន​ការ​ចល័ត​កម្លាំង​ណាមួយ ព្រោះនេះ​ជា​ការហ្វឹកហ្វឺន បង្កើន​សមត្ថភាព ប្រសិទ្ធភាព ដើម្បី​ថែរក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង និង​ចង់បង្ហាញ​ទៅ​ក្រុម​ជន​ក្បត់ជាតិ​ដែរ​ថា ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​យ៉ាង​សុខ​សប្បាយ ក្រោម​ម្លប់​សន្តិភាព មិន​ត្រូវការ​ឡើយ​ភាពចលាចល​ក្នុង​សង្គម​នោះទេ ។​

​សូមបញ្ជាក់​ថា​៖ ក្នុងឱកាស​នោះ​ផងដែរ ក៍មាន​ការផ្តល​នូវ​អំណោយ និង​លើកទឹកចិត្ត ពី​ព្រះសង្ឃ​ទាំង​ពី​គណៈ ព្រមទាំង​ប្រធាន​អង្គភាព តាម​មន្ទីរ​ស្ថាប័ន​ជំវិញ​ខេត្ត​ប៉ៃលិន​ផងដែរ​៕

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.