ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​ពិធី​ចែក​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ចំនួន ៣០០​គ្រួសារ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​អង្គារ ៩​កើត ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៥  ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មការ​កាកបាទ​ក្រហម​កម្ពុជា សាខា​ខេត្ត​កំពត បាន​អញ្ជើញ​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣០០​នាក់ មកពី ស្រុក​អង្គរជ័យ ស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច នៅ​វិទ្យាល័យ​ទូក​មាស ។​

​ក្នុង​ពិធី​ផ្តល់​អំណោយ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កម្លាំង​ទាំងបី​ប្រភេទ សមាជិក​គណៈកម្មាធិកា​រ សមាជិក​សកម្ម ក្រុម​ប្រតិបត្តិ យុវជន​កាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរ​ភូមិ ក្រុមប្រឹក្សាឃុំ  មេភូមិ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ សរុប ៣៩៥​នាក់ ។​

​ស្ថិតក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​កន្លង​តែងតែ​យកចិត្តទុកដាក់ និង​ចុះសួរសុខទុក្ខ ដោះស្រាយ​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ទាន់ពេលវេលា​។​

​លោក​អភិបាលខេត្ត ក៏​បាន​ស្នើសុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ ដោយ​ជំនួយ​មនុស្សធម៌​មាន​ចំនួន​តិចតួច​មិន​បាន​សមស្រប​ទៅនឹង​ទំហំ​នៃ​ការខ្វះខាត​របស់​បងប្អូន​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​អំណោយ​នេះ​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​មួយរយៈ​ផងដែរ​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​លោកតា លោកយាយ អុំ ពូ មីង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​ចូលរួម​ជាមួយនឹង​ចលនា​ឧទ្ទាម​ក្រៅច្បាប់ ដែល​ដឹកនាំ​ដោយ​ឧក្រិដ្ឋជន សម រង្ស៉ី និង​បក្សពួក ដែល​ជា​ការ​បំផ្លាញ​នូវ​សុខ​សន្តិភាព​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។ ហើយ​នៅ​ថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ពិសារ អំ​បុក ដើម្បី​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅតាម​មូលដ្ឋាន​នី​មួយៗ របស់​បងប្អូន​។​

​ចំពោះ​អំណោយ​ដែល​បាន​ចែកជូន​នា​ថ្ងៃ​នេះ​រួមមាន​៖ អង្ករ ៣០​គ​.​ក្រ មី ១​កេស ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ ថវិកា​សរុប​៦​លាន​រៀល ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា ២​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

 

​ពិធី​ចែក​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ចំនួន ៣០០​គ្រួសារ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.