ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

លោក ជាវ តា​យ ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​សិក្សា​ផលប៉ះពាល់​លើ​គម្រោង​ការកសាង​ផ្លូវ​បេតុង​វាង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​កំពត​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង ជាពិសេស​រក្សា​នូវ​សណ្ដាប់ធ្នាប់​ក៏ដូចជា​ការរួមចំណែក​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​។​

​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​ដឹកនាំ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី និង​អង្គភាព​អគ្គិសនី​ខេត្ត​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​សង្កាត់​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សិក្សា​និង​វាយតម្លៃ​អំពី​ផលប៉ះពាល់​នៃ​គម្រោង​ការកសាង​ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​ដែល​ស្ថិតនៅក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត​។​

​តាម​គម្រោង​នៃ​ការកសាង​ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​នេះ​មាន​ទទឹង ១៥ ម៉ែត្រ​បណ្ដោយ ១៣៨០​ម៉ែត្រ​ធ្វើ​ពី​បេតុង​សរសៃដែក​អម​ដោយ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញ​ពី​ក្នុង​ក្រុង​កំពត ដោយ​ផ្លូវ​នេះ​ត​បំបែក​ចេញពី​ផ្លូវ​ជាតិ​លេខ​៣​ឆ្ពោះ​មក​ទល់​នឹង​ផ្លូវ​បេតុង​ម៉ា​កេង​ស្រប​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ដែល​មាន​គម្លាត​ពី​ផ្លូវ​រថភ្លើង​ចំងាយ ១២​ម៉ែត្រ​និង​ចិញ្ចើម​ផ្លូវ​ម្ខាង​ទៀត​មាន​ចំនួន ៣​ម៉ែត្រ ក្រោម​គម្រោង​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​បាល​ខេត្ត​កំពត​។​

​ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​នូវ​រថយន្ត​តូច​និង​រថយន្ត​ធំ​បើកបរ​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ក្បែរ​ផ្សារ​សាមគ្គី​ក្រុង​កំពត និង​ក៏​ដូច​ជា​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ព្រមទាំង​របៀបរៀបរយ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុងកំព​ត ព្រោះ​បច្ចុប្បន្ន​ក្រុង​កំពត​ផ្លូវ​វាង​ក្រុង​ប៉ែក​ខាងជើង​ឬ​ខាងលិច​ក្រុង​កំពត​នៅ​ពុំទាន់​មាន​នៅឡើយ​។​ហើយ​នៅ​ថ្ងៃ​ត​ទៅ​មុខ​ទៀត ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​នេះ​ដែរ​ក៏​មាន​គម្រោង​កសាង​បន្ត​ទៀត​ទិសដៅ​ស្រប​តាម​ផ្លូវ​រថភ្លើង​នេះ​ដែរ​រហូត​ទល់នឹង​មាត់​ព្រែក​កំពត​ក្បែរ​ស្ពានដែក​រថភ្លើង​។​ដ្ឋ​បាល​ខេត្ត​មាន​គម្រោង​នឹង​ធ្វើ​សំណើ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​កសាង​ស្ពាន​ឆ្លងកាត់​ព្រែក​កំពត​ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​នេះ​ផង​ដែរ​។​

​ជាមួយនេះ លោក ជាវ តា​យ​អភិបាល​ខេត្ត​ក៏​បាន​ណែនាំ​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវធ្វើ​យ៉ាងណា​សហការ​គ្នា​ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​ក៏​ដូចជា​គម្រោង​ផែនការ​លម្អិត​ពាក់ព័ន្ធ​ផ្សេងៗ​នៃ​គម្រោង​ការកសាង​ផ្លូវ​វាង​ក្រុង​មួយ​ខ្សែ​នេះ​ឲ្យបាន​ល្អ​ដើម្បី​ពន្លឿន​ការកសាង​ឲ្យបាន​ឆាប់រហ័ស​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស ឲ្យបាន​រួចរាល់​នៅ​មុន​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​ដែល​ឈាន​មក​ដល់​នៅ​ចុងឆ្នាំ ២០១៩ នេះ​ដែល​ខេត្ត​កំពត​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.