ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​ពិធី​ប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ នៅក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បាន​រៀបចំ​ពិធី​ប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អភិបាលក្រុង អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​។​

​ក្នុងឱកាស​នោះ លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បានឲ្យដឹងថា នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មាន​៥​ដំណាក់កាល​រួមមាន​៖
​ទី​១-​ត្រៀម​រៀបចំ គឺ​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ ការបង្កើត​គណៈកម្មកា​រ​រដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​
២-​ប្រតិ​ប​តិ្ត​ការ​បច្ចេកទេស គឺ​ការចុះ​កំណត់​ព្រំ វាស់វែង និង​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។​
៣-​បិទ​ផ្សាយ​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ (​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​) រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ដែល​ពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា ក្នុងករណី​មាន​ការខុសឆ្គង​។​
៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ គឺ​របាយការណ៍​ពី​លទ្ធផល​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្ម​ការ​រដ្ឋបាល ជូន​អភិបាលខេត្ត​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការផ្តល់​សិទ្ធិ​ចំពោះ​ក្បាល​ដី​ណា​ដែល​មិន​មាន​ទំនាស់ ឬ​មិន​មាន​ពាក់ព័ន្ធ​នឹង​ដី​រដ្ឋ​។​និង​ទី​៥-​ការចុះបញ្ជី​ប័ណ្ណ និង​ចែក​ប័ណ្ណ​ជូន​ម្ចាស់​ដី​។​

​ជាមួយគ្នានេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ការកំណត់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ គឺ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល ដូចជា​ការផ្សព្វផ្សាយ​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ ពិសេស​ការជូនដំណឹង​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​សាធារណៈ​ជន​ទាំង​អស់ ដោយ​ផ្សព្វផ្សាយ​តាមរយៈ វុទ្យុ ទូរទស្សន៍ និង​បណ្តាញសារព័ត៌មាន​ផ្សេងៗ ដើម្បី​ឲ្យ​ម្ចាស់​ក្បាលដី​ដែល​មាន​ទីលំនៅ​ឆ្ងាយ​បាន​ជ្រាប និង​មក​ចង្អុលបង្ហាញ​ទីតាំង​ព្រំប្រទល់​ដី​របស់​ខ្លួន​ដើម្បី​ផ្តល់​ជា​ព័ត៌មាន និង​ឯកសារ​ចាំបាច់​ដល់​មន្ត្រី​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ជំរុញ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​តំបន់​ខាងលើ ត្រូវ​បង្ហាញ​ឯកសារ​ជូន​មន្ត្រី​បច្ចេកទេស ដូចជា​សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រ​កិច្ចសន្យា សំបុត្រ​មរតក​សាលក្រម​តុលាការ​..​។​ល​។​ដើម្បី​ឲ្យ​មន្ត្រី​បច្ចេកទេស​ងាយស្រួល​ក្នុង​ការបំពេញ​ឯកសារ​ជូន​បងប្អូន​។​

​ជា​ចុងក្រោយ​លោក អភិបាលខេត្ត​សូម​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​ជឿ​ការ​ញុះញង់ ការ​បោក​បញ្ឆោត​ពី​សំណាក់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែលមាន ទណ្ឌិត សម រង្សុី ជា​មេក្លោង ដោយ​ពេល​នេះ​ពួក​ក្បត់ជាតិ​ទាំង​នោះ​កំពុង​ញុះញង់​ឲ្យចូល​រួម​បះបោរ​ធ្វើ​រដ្ឋប្រហារ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​។​ដូច្នេះ សូម​បងប្អូន​ពលរដ្ឋ​កុំ​ជឿ​ការ​បោក​បញ្ឆោត ភូតកុហក​ពី​ក្រុម​ក្បត់ជាតិ​ទាំងនោះ​ឲ្យសោះ ហើយ​យើង​ត្រូវ​នាំគ្នា​ចូលរួម ការពារ ថែរក្សា សុខ​សន្តិភាព​ដែល​សម្តេច​តេជោ ហ៊ុន សែន ខិតខំ​រក​បាន​ដោយ​លំបាក ឲ្យបាន​គង់វង្ស​ជា​ដរាប​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.