ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​លោក ជាវ តា​យ​និង​លោក ជឹង ផល្លា​ចូលរួម​ផ្ដើម​ធ្វើ​បុណ្យ កឋិនទាន​នៅ​វត្ត​ព្រះពុទ្ធ​ជ​យ​មង្គលា​រា​មហៅវត្ត (​វាល​ពួច​) សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោកស្រី និង​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​លោកស្រី រួមទាំង លោក​-​លោកស្រី ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​រួម​នឹង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​ចូលរួម​ដង្ហែ​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​មួយ ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​សម្រាប់​ព្រះសង្ឃ​ទទួល​ក្រាល​គ្រង​និង​ដើម្បី​ប្រមូល​បច្ច័យ​សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះពុទ្ធ​ជ័យ​មង្គលា​រាម​ហៅ​(​វត្ត​វា​លពួច​)​ដែល​ស្ថិតនៅ​ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។​

​ចំពោះ​បច្ច័យ​ដែល​ប្រមូលបាន​ក្នុង​បុណ្យ​អង្គ​កឋិនទាន​នេះ​គឺ​មាន​ចំនួន ៤៨ លាន ២១ ម៉ឺន​៩​ពាន់​៥​រយ រៀល សម្រាប់​ប្រគេន​ព្រះសង្ឃ​ចាត់ចែង​កសាង​សមិទ្ធផល​នានា​ក្នុង​ទី​អារាម​តាម​តម្រូវការ​។​

​សូមបញ្ជាក់​ថា កឋិនទាន​គឺជា​បុណ្យ​មួយ​មាន​តែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ មាន​កំណត់​ពេលវេលា​ច្បាស់លាស់ គឺ​រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បាន​តែ​ក្នុង​១​ខែ​គត់ (២៩​ថ្ងៃ​) ចាប់ពី​ថ្ងៃ ១​រោច ខែ​អស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​កត្តិក ហើយ​ក្នុង​វត្ត​មួយ បើ​ការ​ចាំ​វស្សា​គ្មាន​ភិក្ខុ​សោះ ក៏​មិន​អាច​ដង្ហែ​កឋិន​ចូល​បានដែរ ព្រោះ​សមណេរ​គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិនទាន​ទេ យ៉ាងហោច​បំផុត​ត្រូវមាន​ភិក្ខុ​១​អង្គ​ដែរ ដែល​បាន​ចាំ​វស្សា​អស់​៣​ខែ​បាន​ត្រឹមត្រូវ ទើប​អាច​ហែរ​កឋិន​ចូល​ទី​អារាម​នោះ​បាន​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.