ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា​៖ កម្លាំង​អាវុធហត្ថ​ទូទាំង​ប្រទេស ត្រូវ​ត្រៀម​ស្ដាប់​បទបញ្ជា ដើម្បី​អនុវត្ត​ច្បាប់​ចំពោះ​ជន​ក្បត់ជាតិ ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ភ្នំពេញ​៖ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយ​ឧត្តមសេនីយ៍ សៅ សុខា នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ដាក់​បទបញ្ជា​យ៉ាង​ដាច់​ណាត់​ជាថ្មី​ម្ដងទៀត ដល់​កម្លាំង​កងរាជអាវុធហត្ថ​នៅ​ទូទាំង​ប្រទេស ត្រូវ​តែ​ត្រៀម​ស្ដាប់​បទបញ្ជា ដើម្បី​អនុវត្ត​ច្បាប់​ចំពោះ​ជន​ក្បត់ជាតិ ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រាជ​រដ្ឋាភិបាល​ស្របច្បាប់​កើតចេញពី​ការបោះឆ្នោត​។​

​ក្នុង​សារ​សំឡេង​ផ្ញើ​ទៅកាន់​មេបញ្ជាការ​កង​រាជធានី​-​ខេត្ត នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​សង្កត់​ឲ្យ​មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ដែល​មាន​ព្រលានយន្ដហោះ ត្រូវ​ប្រុង​ជើងការ​ជានិច្ច ដើម្បី​សហការ​ជាមួយ​កម្លាំង​នគរបាល ត្រៀម​អនុវត្ត​ច្បាប់​ចំពោះ​ជន​ក្បត់ជាតិ ដែល​ប៉ុនប៉ង​បង្កចលាចល​ណាមួយ​។​

​ដោយឡែក សម្រាប់​កម្លាំង​អាវុធហត្ថ​ខេត្ត​ជាប់​ព្រំដែន​ថៃ​វិញ នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​បញ្ជា​ឲ្យ​ត្រៀមកម្លាំង​នៅ​មូលដ្ឋាន​ជា​និច្ច និង​តាមដាន​សភាពការណ៍​កា​រ​តាម​បន្ទាត់​ព្រំដែន ក្រែង​មាន​ហេតុការណ៍​កើត​អ្វី​កើតឡើង ត្រូវ​ចេញ​អន្ដរាគមន៍​ជា​បន្ដបន្ទាប់​។ លើសពីនេះ គ្រប់​អាវុធហត្ថ​ខេត្ត​ផ្សេង​ទៀត ក៏​ត្រូវតែ​ត្រៀមកម្លាំង​តាម​ទីបញ្ជាការ ហាម​អវត្តមាន​មន្ដ្រី​ណា​ម្នាក់​ជា​ដាច់ខាត រហូត​មាន​បទបញ្ជា​ថ្មី​ពី​ថ្នាក់ដឹកនាំ​។​

​នាយ​ឧត្តមសេនីយ សៅ សុខា បាន​ដាក់​បទបញ្ជា​យ៉ាង​ដូច្នេះ​ថា «​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះសីហនុ​, ខេត្តសៀមរាប ខេត្ត​ទាំង​បី​នេះ ត្រូវ​ត្រៀមកម្លាំង​សហការ​ជាមួយនឹង​កម្លាំង​នគរបាលជាតិ​។ កម្លាំង​ដែល​មាន​ការពាក់ព័ន្ធ​អនុវត្ត​បទបញ្ជា​របស់ គណៈបញ្ជាការ​ឯកភាព​ខេត្ត ត្រៀមកម្លាំង​បំពាក់​គ្រប់គ្រាន់ ចូលរួម​ប្រចាំការ​នៅ​បណ្ដា​ព្រលាន​យន្ដហោះ​ទាំងបី ហើយ​មាន​អ្វី​ប្រែប្រួល​ត្រូវ​រាយការណ៍ ដោយ​ចាប់ពី​ថ្ងៃនេះ​ទៅ​ភ្លាម​ត្រៀម​រៀបចំ​កម្លាំង​អនុវត្ត​បទបញ្ជា​»​។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនេះ បាន​បន្ដទៀតថា «​ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង ខេត្ត​កំពត ខេត្ត​កែប ត្រូវ​ត្រៀមកម្លាំង​ដើម្បី​កិច្ច​ការងារ​សន្ដិសុខ តាមដាន​ការវិវត្តន៍​ប្រែប្រួល​លើ​ផ្ទៃ​សមុទ្រ​ដែល​អាច​ធ្វើ​ទៅ​តាម និង​ត្រៀមកម្លាំង​សហការ​ដើម្បី​អនុវត្ត​បទបញ្ជា ក្នុងករណី​ដែល​ពួក​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល និង​របប​រាជា​និយម​វា​ចូល​មក​តាម​ផ្លូវទឹក​។ មេបញ្ជាការ​តាម​បណ្ដា​ខេត្ត ដែល​មាន​ការពាក់ព័ន្ធ​ជាប់​ព្រំដែន ក៏​ត្រូវ​បង្កើន​ការយកចិត្ត​ទុក​ដូច​គ្នា​ផង​ដែរ​។​

​សូមបញ្ជាក់​ថា លោក សម រង្ស៉ី និង​អតីត​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយចំនួនទៀត បាន​ប្រកាស​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ចំ​នឹង​បុណ្យ​ឯករាជ្យ​ជាតិ​។ ទន្ទឹម​នឹង​ការប្រកាស​ធ្វើ​រដ្ឋប្រហារ លោក សម រង្ស៉ី ដែល​ប្រើប្រាស់​តួនាទី​ជា​ប្រធានស្តីទី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​រៀបចំ​ថវិកា​ដល់​កងទ័ព​ដែល​ផ្តាច់ខ្លួន​ពី​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ការផ្តួលរំលំ​នេះ ព្រមទាំង​អំពាវនាវ​ដល់​ព្រះមហាក្សត្រឲ្យ​ដាក់រាជ​ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់ លោក សម រង្ស៉ី និង​បក្ខពួក​នេះ រាជរដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​តុលាការ កងកម្លាំង​សមត្ថកិច្ច និង​កងទ័ព​គ្រប់​លំដាប់ថ្នាក់ ចាត់ទុកថា​ជា​អំពើ​ល្មើស​ច្បាប់​ដ៏​ធ្ងន់ធ្ងរ​បំផុត ដែល​បង្ក​គ្រោះថ្នាក់ ភាពវឹកវរ​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ហើយ​ប្រកាស​ចាត់វិធានការ​តាមច្បាប់ និង​តួនាទី ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គម​៕
(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.chk-news.com
012826890/0888826890
WhatsApp=012826890

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.