ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​លោកស្រី ម៉ែន សំអន ដឹកនាំ​គណៈប្រតិភូ គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ព្រះ​សព​សម្ដេចព្រះ​ធម្មលិខិត​កិត្តិ​បណ្ឌិត លាស់ ឡាយ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ភ្នំពេញ​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ព្រះ​សព សម្ដេចព្រះ​ធម្មលិខិត​កិត្តិ​បណ្ឌិត លាស់ ឡាយ សម្តេចព្រះ​សង្ឃនាយករ​ង​ទី​១ ព្រះប្រធាន​ថេរ​សភា​ពុទ្ធ​សាសនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​សន្សំ​កុសល នា​រសៀល​ថ្ងៃ​សៅរ៍ ៦​កើត ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វត្ត​សន្សំ​កុសល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ក្នុងនាម ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច លោកស្រី​បាន​ចូលរួម​រំលែក​ទុក្ខ​ដោយ​សេចក្តីសោកស្តាយ អាឡោះអាល័យ​ជាទី​បំផុត ចំពោះ​ការយាង​ទទួល​ព្រះ​អនិច្ចធម្ម​របស់ សម្តេចព្រះ​ធម្មលិខិត​កិត្តិ​បណ្ឌិត លាស់ ឡាយ ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយ​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​ព្រះពុទ្ធសាសនា​ឲ្យបាន​គ​ង់​វង្ស និង​ចម្រើន​រុងរឿង​ពុទ្ធបរិស័ទឲ្យ​ចូលរួ​ម​គោរព​ប្រតិបត្តិ​តាម​គន្លង​ឱវាទ​របស់​ព្រះពុទ្ធ ហើយ​ព្រះអង្គ​បាន​បន្សល់ទុក​នូវ​ស្នា​ព្រហស្ត​ជាច្រើន ឥត​គណនា​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ​។​

​លោកស្រី​ក៏​បាន​បួងសួង និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ជូន​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់ សម្តេចព្រះ​ធម្មលិខិត​កិត្តិ​បណ្ឌិត លាស់ ឡាយ បាន​យាង​ទៅកាន់​សោយសុខ​ក្នុង​ឋាន​ព្រះ​បរមសុខ​ជានិច្ច និរន្តរ៍​ត​រៀង​ទៅ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.chk-news.com
012826890/0888826890
WhatsApp=012826890

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.