ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ ក្រោយ​ចាប់ខ្លួន​ពាក់ព័ន្ធ​ការប្រើ​ហិង្សា ដល់​អ្នកជិតខាង​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​បុរស​ម្នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ លើ​ករណី​បង្ក​ហិង្សា ដោយ​យក​ដុំថ្ម​គប់​ទៅលើ​ផ្ទះ​អ្នកជិតខាង បណ្តាលឲ្យ​ខូចខាត​សម្ភារ​។​

​មន្ដ្រី​អាវុធហត្ថ​បានឲ្យដឹងថា ជនបង្ក​ឈ្មោះ អំ វិសាល អាយុ​២០​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច ផ្ទះ​លេខ​២២០ ផ្លូវលំ ភូមិ​ត្នោត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ព្រោះ​តែ​រូបគេ​តែងតែ​ប្រើ​ហិង្សា រករឿង​អ្នកជិតខាង ព្រមទាំង​យក​ដុំថ្ម​គប់​ទៅលើ​ផ្ទះ​អ្នកជិតខាង បណ្តាលឲ្យ​មាន​ការខូច​ខាត​បែក​ទ្វារ​កញ្ចក់ បង្អួច​កញ្ចក់ និង​បង្ក​ជា​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​នោះ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ រូបគេ​ថែមទាំង​បាន​យក​សោរ​ចាក់​ទ្វារ​ផ្ទះ​ជួល​អ្នកជិតខាង ពី​ខាងក្រៅ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ជាប់​ក្នុង​បន្ទប់​ជាច្រើន​ម៉ោង ដោយសារ​ខឹង​ឪពុក​របស់​ខ្លួន ដេញ​ចេញ​ពី​ផ្ទះ​។ រូបគេ​បាន​ប្រាប់ឲ្យដឹង​ថា រូប​គេ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ដល់​បច្ចុប្បន្ន​ហើយ​ថែម​ទាំង​ធ្លាប់​ជាប់​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ០៤​លើក​មក​ហើយ​ដែរ​៕
(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.chk-news.com
012826890/0888826890
WhatsApp=012826890

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.