ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​រដ្ឋមន្ត្រី វង សូ​ត​៖ សិស្សានុសិស្ស​ទាំងអស់ គឺជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ ត្រូវ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់ ខិតខំ​រៀនសូត្រ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ភ្នំពេញ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា សិស្សានុសិស្ស​ទាំងអស់ ជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ ត្រូវ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់ រក្សា​ឲ្យបាន​នូវ​ភាព​ថ្លៃថ្នូរ មាន​គុណធម៌ អភិវឌ្ឍន៍ និង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ស័ក្តិសម​ជា​អ្នក​បន្តវេន​ដ៏​ល្អ ត្រូវ​ខិតខំ​រៀនសូត្រ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ការ​ថ្លែង​បែប​នេះ​ធ្វើឡើង​ក្នុង​ឱកាសលោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​អញ្ជើញ​ជា​អធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ និង​ទិវា​រំលឹក​គុណ​គ្រូបង្រៀន​៥​តុលា នៅ​វិទ្យាល័យ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ដែល​មាន​សិស្សានុសិស្ស​ប្រមាណ​ជាង​១​ពាន់​នាក់​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ​ថា «​សូម​កុំ​ជឿ​តាម​ការ​ញុះញង់​ណាមួយ​របស់​ជន​ក្បត់ជាតិ​ទណ្ឌិត​រត់ចោលស្រុក​ឲ្យសោះ ដែល​ជាហេតុ​នាំ​ឲ្យ​ខ្លួន​ឯង​ក្លាយជា​អ្នកទោស​ដោយ​មិនដឹង​ខ្លួន ហើយ​ត្រូវ​យក​ពេលវេលា​ខិតខំ​ធ្វើការ​ផ្សេងៗ ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​នោះ​ទើប​ជា​ការប្រសើរ​ជាង​»​។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​បាន​ខិតខំ​លះបង់​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី បង្ហាត់បង្រៀន​សិស្ស​ឲ្យទទួល​បាន​ចំណេះដឹង​ជំនាញ​សីលធម៌ និង​កាយសម្បទា​រឹងមាំ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ដែល​ជា​សសរទ្រូង​ដ៏​រឹងមាំ ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​សម្បូរ​រុងរឿង​ជាមួយគ្នា​នេះ​ដែល ការចូលរួម​របស់​មា​តា​បិតា​សិស្ស ក៏​ជា​អាណាព្យាបាល​អាជ្ញាធរ​ដែនដី និង​ដៃគូ​អភិវឌ្ឍន៍ កម្លាំង​មួយ​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​អប់រំ​ឲ្យមាន​ដំណើរការ​បាន​ល្អ​។​

​លោក​រដ្ឋមន្ត្រី វង សូ​ត បាន​ក្រើនរំលឹក​ថា សិស្សានុសិស្ស ត្រូវ​យកចិត្តទុកដាក់​សិក្សា ខិតខំ​ក្រេប​យក​ចំណេះវិជ្ជា​ពី​ព្រឹទ្ធាចារ្យ ហើយ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​ខ្ជាប់ខ្ជួន និង​ជៀស​ឲ្យ​ឆ្ងាយ​អំពើ​អបាយមុខ​គ្រប់​ប្រភេទ​ផងដែរ​។ ម្យ៉ាងទៀត សូម​សិស្សានុសិស្ស​ទាំងអស់​ចូលរួម​ក្នុង​វិស័យ​អប់រំ​ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជា​ថ្នាល​បន្តវេន​ដល់​ល្អ ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម ដើម្បី​អនាគត​ខ្លួនឯង និង​ក្រុមគ្រួសារ ព្រោះ​ប្អូនៗ ក្មួយៗ គឺជា​ទំ​ពាង​ស្នង​ឫស្សី សម្រាប់​អ​នា​គត់​ប្រទេសជាតិ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី បាន​នាំយក​ថវិការ​ចែក​ជួន​ដល់​សិស្ស​ចំណាត់ថ្នាក់​លេខ​១ ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​១០០,០០០​រៀល​, ចំណាត់ថ្នាក់​លេខ​២ ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​៥០,០០០​រៀល​, ចំណាត់ថ្នាក់​លេខ​៣ លេខ​៤ លេខ​៥ ចំនួន​១៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៣០,០០០​រៀល​, បំប៉ន​សិស្ស​ចំនួន​៣,០០០,០០០​រៀល​, នាយក​សាលា​ចំនួន​១,០០០,០០០​រៀល​, ក្រុមប្រឹក្សាឃុំ ១,០០០,០០០​រៀល​, ប្រជា​ការពារ​ចំនួន​១៥០,០០០​រៀល​, មេភូមិ​២៦​នាក់ ថវិកា​២៦០,០០០​រៀល​, វត្ត​ចំនួន​៦ ក្នុង​១​វត្ត​ទទួល​បច្ច័យ​ចំនួន​៥០០,០០០​រៀល​, និង​សំលៀកបំពាក់​កីឡាករ​ចំនួន​១,០០០,០០០​រៀល សរុប​ថវិកា​ចំនួន​១០,៦១០,០០០​រៀល​ផង​ដែរ​៕
(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.chk-news.com
012826890/0888826890
WhatsApp=012826890

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.