ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​អភិបាលខេត្ត​ស្វាយរៀង ជំរុញ​ដល់​សិស្សានុសិស្ស​ខិត​រៀនសូត្រ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ស្វាយរៀង​)៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៩-២០២០ នៅ​វិទ្យាល័យ​ស្វាយរៀង បាន​ថ្លែង​ជំរុញ​ដល់​សិស្សានុសិស្ស​ខិត​រៀនសូត្រ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដើម្បី​ក្លាយខ្លួន​ទៅ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​រឹងមាំ​សម្រាប់​ប្រទេសជាតិ និង​ជា​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព មាន​សក្ដានុពល​សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​ឲ្យមាន​ការ​រីកចម្រើន​។​

​ការ​ថ្លែង​ជំរុញ​របស់លោក​អភិបាលខេត្ត​ស្វាយរៀង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​មាន​សិស្សានុសិស្ស នៅ​តាម​សាលា​នានា​ក្នុង​ក្រុង​ស្វាយរៀង និង​គរុ​សិស្ស ចូលរួម​សរុប​ប្រមាណ​ចំនួន​៤៣០០​នាក់ និង​លោកគ្រូ អ្នកគ្រូ ២៣០​នាក់​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​នាយក​រដ្ឋបាល​សាលាខេត្ត តំណាង​កងកម្លាំង​ទាំង​៣ លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព លោក​អភិបាលរង​ក្រុង​ស្វាយរៀង លោកនាយក​វិទ្យាល័យ និង​នាយក​សាលា​បឋមសិក្សា​នានា​ក្នុង​ក្រុង​ស្វាយរៀង ព្រមទាំង​តំណាង​មាតាបិតា​សិស្ស និង​តំណាង​អង្គការ​គាំទ្រ​ការសិក្សា​មួយចំនួន​ទៀត​ផង​ដែរ ។​

​លោក ម៉ែន វិបុល បន្ទាប់​ពី​អាន​សារលិខិត​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោក​អភិបាលខេត្ត បាន​មាន​ថ្លែង​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ យកចិត្តទុកដាក់​ក្រេបជញ្ជក់​ចំណេះដឹង​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ ប្រព្រឹត្ត​ខ្លួន​ឲ្យក្លាយ​ទៅ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​។​

​លោក​ថា ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ជាប់ខ្ជួន បើកបរ​ម៉ូតូ​ត្រូវ​ពាក់​មួកសុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូវ ត្រូវមាន​ការប្រុងប្រយ័ត្ន និង​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​នៅ​ពេល​បើកបរ ដើម្បី​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អ្នក​ដ៏​ទៃ ដោយឡែក រដ្ឋបាល​ខេត្ត​នៅ​តែ​ត្រៀម​ម៉ូតូ​សម្រាប់​ផ្ដល់​ជា​រង្វាន់​ដល់​សិស្ស​ក្នុង​ឆ្នាំ​សិក្សា​ថ្មី ដែល​ទទួលបាន​និទ្ទេស A នា​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិស្សា ២០១៩-២០២០ ខាងមុខ ។​

​ចុងបញ្ចប់​នៃ​កម្មវិធី លោក​អភិបាលខេត្ត​បាន​ផ្តល់​កិត្តិ​យល​ចែក​នូវរ​ង្វាន់​នឹង​ប័ណ្ណ​ស​សើរ​ជូន​ដល់​សិស្ស​ពូកែ និង​ដាំ​ដើមឈើ​នៅក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ស្វាយរៀង​ផងដែរ​៕
(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.chk-news.com
012826890/0888826890
WhatsApp=012826890

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.