ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​លោក កែ​ន សត្ថា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៩-២០២០

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​២០១៩-២០២០ ដែល​បាន​រៀបចំ​ឡើង​នៅ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​ថ្លែង​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​អត្ថន័យ​ថា​៖ ក្នុង​រយៈពេល​២​ទស្សវត្សរ៍​ចុងក្រោយ​នេះ បន្ទាប់ពី​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ​នៅ​ចុងឆ្នាំ​១៩៩៨ តាមរយៈ​ការអនុវត្ត​នយោបាយ “​ឈ្នះ​-​ឈ្នះ​” កម្ពុជា​សម្រេចបាន​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ​។​

​បច្ចុប្បន្ន​សុខ​សន្តិភាព​បាន​គ្របដណ្តប់​ពេញ​ផ្ទៃ​ប្រទេស កម្ពុជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន​ត​ភ្ជាប់​គ្នា​ខ្វាត់ខ្វែង​គ្រប់​ច្រកល្ហក ប្រជាជនមាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ មាន​មធ្យោបាយ​ធ្វើដំណើរ​គ្រប់គ្រាន់ មាន​សិទ្ធិ​សេរីភាព​ជួបជុំ​គ្រួសារ​ដើរ​លេង​កម្សាន្ត ទាំង​ក្នុង​និង​ក្រៅប្រទេស ហើយ​បាន​ចូលរួម​ប្រារព្ធ​គ្រប់​ពិធីបុណ្យ​ជាតិ​បាន​យ៉ាង​ទូលំទូលាយ​ជាមួយនឹង​ក្តីសប្បាយរីករាយ ជាមួយ​ក្រុម​គ្រួសារ និង​ញាតិមិត្ត​ប្រកបដោយ​សុវត្ថិភាព និង​ភាពសុខដុមរមនា​គ្រប់​ជាតិ​សាសន៍​នៅ​ទូទាំង​ប្រទេស​។​

​ពេលនេះ​រាជរដ្ឋាភិបាល បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​បន្ត​ទៀត​ដើម្បី​ឲ្យ​កម្ពុជា​ក្លាយ​ទីៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​បាន​ចាត់ទុក​ការអភិវឌ្ឍ​ធនធានមនុស្ស គឺ​ជា​អទិភាព​ទី​១ ជាមួយនឹង​ការប្តេជ្ញា​សម្រេច​ឲ្យបាន​នូវ​មុំ​ទី​១ គឺ​”​ការពង្រឹង​គុណភាព​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​” តាមរយៈ​ការ​ទាញ​ប្រយោជន៍​ពី​កាលានុវត្តភាព​នៅក្នុង​តំបន់ ការចាប់យក​បច្ចេកវិទ្យា និង​ឱកាស​ថ្មី ព្រមទាំង​លើកកម្ពស់​ការប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ធានាបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​។​

​ក្នុង​ស្មារតី​នេះ កម្ពុជា​បាន​ធ្វើ​មូ​ដ្ឋា​នីយកម្ម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ស្តីពូ​ការអប់​រំ ឆ្នាំ​២០៣០ ឆ្ពោះ​ទៅ​ធានា​គុណភាព​អប់រំ​ប្រកប​ដោយ​បរិ​យាប​ន្ន និង​លើកកម្ពស់​ការសិក្សា​ពេញ​មួយ​ជីវិត​សំដៅ​ធានាបាន​នូវ​សិទ្ធិសេរីភាព និង​សុភមង្គល​សម្រាប់​បុគ្គល​គ្រួសារ និង​សង្គមជាតិ​។​ជា​បន្តបន្ទាប់​រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា និង​សំណូមពរ​ទាំងឡាយ ដើម្បី​លើកកម្ពស់​វិស៍យ​អប់រំ​នៅ​កម្ពុជា បង្កើត​ធនធានមនុស្ស និង​មូលធន​បញ្ញា ទាំង​អ្នក​សិក្សា ទាំង​គ្រូបង្រៀន​ប្រកបដោយ​គុណភាព សមត្ថភាព ស្រប​តាម​និន្នាការ​រីកចម្រើន និង​បទដ្ឋាន​អប់រំ​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​។​

​សូមជម្រាបថា សម្រាប់​ការបើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៩-២០២០ នៅ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង នៃ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប មាន​សាស្ត្រាចារ្យ សរុប​ចំនួន​៧៦​នាក់ ស្រី​៣០​នាក់ និង​មាន​សិស្សានុសិស្ស សរុប​ចំនួន​៧៥៤​នាក់ ស្រី​៣៩៩ ចែកចេញ​ជា​២១​ថ្នាក់ មាន​បង្រៀន​ចាប់ពី​ថ្នាក់​ទី​៧ រហូតដល់​ថ្នាក់​ទី​១២៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.