ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​វគ្គ​ផ្សព្វផ្សាយ​ឯកសារ​គោលការណ៍​ការ​ងារ​ចាត់តាំង​កសាង​បក្ស នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​.​ថ្ងៃ​សុក្រ ៥​កើត ខែ​ក​ក្តិត ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត អញ្ជើញ​ចូលរួម​ក្នុង វគ្គ​ផ្សព្វផ្សាយ​ឯកសារ​គោលការណ៍​ការ​ងារ​ចាត់តាំង​កសាង​បក្ស ក្រោម​អធិបតីភាព លោក សោម សឿន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈ​ចាត់តាំង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សមាសភាព​អញ្ជើញ​ចូលរួម​មាន​៖ លោក លោកស្រី​អនុប្រធាន សមាជិក​អចិន្ត្រៃយ៍ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត អនុប្រធាន​គណៈ​ចាត់តាំង​គណបក្ស​ខេត្ត លោក លោកស្រី​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រុង ស្រុក លោក លោកស្រី​ប្រធាន​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ឃុំ សង្កាត់  សរុប​ចំនួន  ២០៧​នាក់​។

​នា​ឱកាស​នោះ លោក ជាវ តា​យ មានប្រសាសន៍ថា ប្រទេស​មាន​សន្តិភាព​ពេញលេញ និង​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កំពត​ជា​ខេត្ត​មាន​សក្តានុពល​អំណោយផល​ពី​ធម្មជាតិ​ស្រាប់​ផង​នោះ បាន​ខិតខំ​ធ្វើ​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ដោយ​សម្រេចបាន​នូវ​សមិទ្ធិផល​ធំៗ​ជា ច្រើន​រួម​មាន​៖​ផ្លូវថ្នល់ ផ្លូវដែក ស្ពាន សាលារៀន រោងចក្រ​ស៊ីម៉ង់ត៍ ស្រែអំបិល វា​រី​អគ្គិសនី តំបន់​ទេសចរណ៍ សំណង់​អគារ ជាដើម​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.