ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន សុខា នៅតែ​បន្ត​ចុះ​ជួយ​តាម​បណ្តា​ស្រុក​ដ៏​ទៃ​ទៀត​ឱ្យបាន​គ្រប់​ចំនួន​ដូចៗ​គ្នា​.. ==> ​កិច្ចប្រជុំ​ណែនាំ ស្តីពី​ការពង្រឹង​របៀបរបប​ការងារ​ដឹកនាំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការដាក់​ឲ្យ​អនុវត្តប​ទប​ញ្ជា​ផ្ទៃក្នុង ដល់​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់​កិច្ចសន្យា រដ្ឋបាល​ខណ្ឌដូនពេញ​ ==> ​អភិបាល​ក្រុង​ស្រុក​ត្រូវ​បង្កើន​សកម្មភាព​ដោះស្រាយ​បញ្ហា និង​ទប់ស្កាត់​កូវី​ដ​១៩​នៅតាម​មូលដ្ឋាន​ ==> ឯកឧត្តម វេង សាខុន បាន​ចូលរួម​ជា​អធិបតី ក្នុង​វេទិកា​យុវជន​ជើងឯក​អាហារូបត្ថម្ភ​នៅ​ទីស្ដីការ​គណ​:​រដ្ឋមន្ដ្រី​ ==> ​ពិធី​សម្ភោ​ធ​អាគារ និង​សមិទ្ធផល​នានា​របស់ ស្នងការដ្ធាន​នគរបា​ល​ខេត្ត​ត្បូង​ឃ្មុំ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង​ ==> បើក​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​អនុវត្ត​យន្តការ​ច្រកចេញចូល​តែ​មួយ ចំពោះ​ការផ្ដល់​សេវា​ផ្នែក​អត្តសញ្ញាណ​កម្ម​នៅ​ថ្នាក់​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង​ ==> ​ឯកឧត្តម វេង សាខុន សូម​ចូលរួម​អបអរសាទរ ចំពោះ​អាគារ​ថ្មី​មួយទៀត ដែល​នឹង​លេចចេញ​ជា​រូបរាង​នា​ឆ្នាំក្រោយ​ ==> ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាប់​ជម្រិត​យកប្រាក់​លើ​ជនជាតិ​ចិន​ដូចគ្នា នៅ​ចំណុច​សណ្ឋាគារ កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ ==> ជនជាតិ​ចិន​ជិត​៣០​នាក់​ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ចុះបង្ក្រាប​

​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​

​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្ត​កំពង់ចាម ៖ ប្តី​ប្រពន្ធ​ដែល​មាន​ជម្ងឺ​សសៃប្រសាទ និង​ញៀន​ស្រា បាន​ប្រើ​អំពើហឹង្សា​ក្នុង​គ្រួសារ​ក្លាយជា​រឿង​ឃាតកម្ម ដោយសារ​ប្តី​ប្រពន្ធ​អា​រកគ្នា​ទៅវិញទៅមក​ហើយ​ប្រពន្ធ​បាន​ស្លាប់ ឯ​ប្តីរ​ត់ទៅ​ចង​ក​តែ​មិនបាន​សំរេច ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៩​វេលា​ម៉ោង​២១​នៅ ចំណុច​លើ​ផ្ទះ​នៅ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​ដែល​បង្ករ​ឡើង​ដោយ មានឈ្មោះ អុជ ផន​ភេទ​ប្រុស​អាយុ ៥៧​ឆ្នាំ​ជាតិខ្មែរ​និង​ប្រពន្ធ​ឈ្មោះ​បូ​នី​អាយុ​៦១​ឆ្នាំ​(​ស្រវឹងស្រា​)​។

​នៅក្នុង​ហេតុការណ៍​នោះ ម្នាក់ៗ​មានកូន​កាំបិត​ចុង​ស្រួច​កាន់​រៀងៗ​ខ្លួន​បាន​ឈ្លោះ​ប្រតាយប្រតប់​គ្នា ហើយ​ពេលនោះ​ប្រពន្ធ​បាន​អាករ​ប្តី​ត្រូវ​របួស​ចំ​បំពង់ក​រមួយ​កន្លែង ។  ភ្លាម​នោះ​ដែរ​ប្តី​ក៍​បានយ​កកាំបិតផ្គាក់​អាករ​ប្រពន្ធ​វិ ញ​រហូត​ដល់​ដាច់​ខ្យល់ ស្លាប់ តែម្តង​។  ក្រោយពី​បាន​អាករ​សំលាប់​ប្រពន្ធ​ហើយ ប្តី​បានរ​ត់​ទៅ​ក្រោយ​ផ្ទះ​បំណង ចង ក​សំលាប់​ខ្លួន​តែ​មិន​បាន​ទេ ក៍​ដើរ​ទៅ​ផ្ទះ​វិញ​។

​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹង​ថា​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​ជំងឺ​សសៃប្រសាទ ហើយ​ពេល​នោះ​ប្តី​ក៍មាន​ជំងឺ​ឡើង​ឈាម មាន​ស្មារតី​ភ្លេចភ្លាំង​ច្រើន​។​ចំណែក​ប្រពន្ធ​ជាម​នស្ស​ផឹក​ស្រាស​ជា​ប្រចាំ​ហើយ​នៅពេល​កើតហេតុ លើ​ផ្ទះ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ពុំ​មាន​កូន​រស់នៅ​ជាមួយ​ឡើយ (​ដោយ​កូនៗ​មានប្តី​ប្រព​ន្រៀ​ងៗ​ខ្លួន​បែក​គ្រួសារ​អស់ហើយ​)​។

​ប្រភព​ដដែល​បាន​បញ្ជាក់បន្ថែម​ថា កន្លង​មក​ប្រហែល​បី​បួន​ខែ​មុន​ឈ្មោះ អុជ ផន​ជា​ប្តី​ធ្លាប់​ផឹក​ថ្នាំ​កណ្តុរ​បំណង​សំលាប់​ខ្លន​ម្តង​ហើយ​តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​។

​ប៉ូលិស​បាន​អោយដឹងថា ក្រោយពី​បាន​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចាត់​កំលាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រក​ស្ទឹងត្រង់​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​ពាម​កោះ​ស្នា បាន​បើក​កិច្ចប្រតិបត្តិការ​បន្ទាន់ ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ឈ្មោះ អុជ ផន យកទៅ​ធ្វើការ​សាកសួរ​នឹង​ចងក្រង​សំណុំរឿង​តាម​និតិ​វិធី ៕

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.