ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​ភ្នំពេញ ៖​ប្រភព​ថ្មីៗ​នេះ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ និង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន បានឲ្យដឹងថា បច្ចុប្បន្ន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់ ជាពិសេស​ហ្គេម​បាញ់​ត្រី និង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​ជ្រក​ក្រោម​យីហោ​ហាង​អ៊ី​ន​ធឺ​ណេត​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំការមន និង​លោក យិន សាន អធិការ​នគរបាល​ខណ្ឌចំការមន រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌ​ចំការមន តែម្ដង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​ក្នុង​ទឹកដី​ខណ្ឌ​ចំការមន​ជាបន្ទាន់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់ ផ្សារ​ដើមថ្កូវ បានឲ្យដឹងថា នៅ​ខាងក្រោយ​ទីតាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ផ្លូវ​៩៧​អា សង្កាត់​ផ្សារ​ដើមថ្កូវ មាន​គេ​បើក​ល្បែង​ហ្គេម​បាញ់​ត្រី​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​បង្ក្រាប​ទាល់តែសោះ​។ ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា នៅ​តំបន់​ដែល​មាន​ល្បែង​ហ្គេម​បាញ់​ត្រី​យ៉ាង​រាលដាល​នោះ គឺជា​ទីតាំង​ប្រមូលផ្ដុំ​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​និង​ជា​តំបន់​សុខសាន្ត​របស់​ក្រុមចោរ​លួច ចោរ​ប្លន់​ទៀត​ផង​។ ក៏​ប៉ុន្តែ​ទាំង​លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំការមន និង​លោក យិន សាន អធិការ​នគរបាល​ខណ្ឌចំការមន នាំគ្នា​ដេកលក់​ស្ងាត់ឈឹង​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ថ្នាក់​សង្កាត់ ក៏​ដូចជា​ថ្នាក់​ខណ្ឌ សម្ងំ​ទទួល​ផលប្រយោជន៍​ពី​ក្រុម​ជន​បើក​ល្បែងស៊ីសង​ខុសច្បាប់​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។​

​ចំណែក​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​បឹងត្របែក ក៏​បានឲ្យ​ដឹង​ដែរថា នៅតាម​ផ្លូវ​មួយចំនួន​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​ជ្រក​ក្រោម​យីហោ​ហាង​អ៊ី​ន​ធឺ​ណេត នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំការមន និង​លោក យិន សាន អធិការ​នគរបាល​ខណ្ឌចំការមន មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ​។ ជាង​នេះ​ទៅទៀត​នៅ​ក្នុង​ទឹកដី​សង្កាត់​បឹងត្របែក ក៏​ដូច​ជា​សង្កាត់​ផ្សារ​ដើមថ្កូវ សង្កាត់​ទួល​ទំពូង​ទី​១ និង​សង្កាត់​ទួល​ទំពូង​ទី​២ ក៏​មាន​អំពើ​ចោរកម្ម ក៏​ដូច​ជា​បទល្មើស​គ្រឿងញៀន​គួរឲ្យ​ព្រួយបារម្ភ​ផងដែរ ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក​ក្នុង​ខណ្ឌ​ចំការមន មិន​ចាត់វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ទាល់តែសោះ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ចំការមន អំពាវនាវ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​និង​បទល្មើស​ផ្សេងៗ​ជាបន្ទាន់ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្ដៅ​ក្នុង​ការរស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​យ៉ាង​សប្បាយៗ​៕
(​ដោយ គេហទំព័រ ឆន្ទះ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012826890

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.