ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​រៀបចំឡើង​នៅក្នុង​សណ្ឋាគារ​កំពត​ឌី​យ៉ាម៉​ង់ នា​ព្រឹក ថ្ងៃ​សុក្រ ៥​រោច ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័កិ ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​នេះ​រួមមាន​៖ ប្រតិភូ​សវនកម្ម​ជាតិ លោកនាយក​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត មេឃុំ ចៅសង្កាត់ និង​មន្ត្រី​ជំនាញ សរុប​ចំនួន ១៣៩​នាក់​។

​មានមតិ​ក្នុង​សិក្ខាសាលា​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត មានប្រសាសន៍ថា ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បីឲ្យ​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​យើង បាន​យល់ដឹង​អំពី​អ្វី​ទៅជា​ច្បាប់​សវនកម្ម​សាធារណៈ ក្នុង​គោលបំណង​ដូចជា​៖ ធ្វើការ​ត្រួតពិនិត្យ​លើ​កិច្ចការ​ប្រតិបត្តិការ និង​កម្មវិធី​របស់​ស្ថាប័ន​សាធារណៈ ,​ធ្វើឲ្យ​មាន​តម្លាភាព​លើ​ការប្រមូល​ចំណូល និង​អនុវត្ត​នៃ​ថវិកាជាតិ ,​តាមដាន និង​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ភាពត្រឹមត្រូវ និង​សមស្រប​នៃ​របាយការណ៍​ហិរញ្ញវត្ថុ ,​ពង្រឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​របស់​បណ្តា​ស្ថាប័ន​សាធារណៈ​ជា​ដើម​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.