ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ លោក កើត ឆែ អភិបាលរង​រាជធានី នៅ​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការបើក​លំហរ​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ដែល​ត​ភ្ជាប់​មក​ផ្លូវ​២៧១ ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ នៅ​ចុងឆ្នាំ​២០១៩​នេះ ខណៈ​ផ្លូវ​នេះ​មាន​លក្ខណៈ​រួម​តូចចង្អៀត នៅ​ចំណុច​ត​ភ្ជាប់​នឹង​ផ្លូវ​២៧១ ក្នុងភូមិ​៧ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​មហាវិថី​ថ្មី​មួយ​នេះ​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រកប​អាជីវកម្ម និង​ការធ្វើ​ដំណើរ​ដឹកជញ្ជូន​ទំនិញ កសិផល និង​សេវាកម្ម​ផ្សេងៗ ក្នុង​ភូមិសាស្ត្រ​សង្កាត់​ចាក់អង្រែលើ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ នៃ​ការតភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ជា​ការដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ គឺ​ការកកស្ទះ​ចរាចរ ក្នុង​រាជធានី​ភ្នំពេញ និង​ជា​បច្ច័យ​ដ៏​ល្អ ក្នុង​ការកាត់បន្ថយ​ការចំណាយ និង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ទីផ្សារ ប្រព្រឹត្តិ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​៕
(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.chk-news.com
012826890/0888826890
WhatsApp=012826890

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.