ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​រុករក ការជីក​គាស់ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​ជំនាញការ​វៀតណាម​ដែល​ពលី​ជីវិត​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កំពត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ពុធ ៣​រោច ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​រុករក ការជីក​គាស់ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម​ដែល​ពលី​ជីវិត​នៅ​កម្ពុជា ក្រោម​អធិបតីភាព​លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​កំពត នៅ​សាល​ខេត្ត​កំពត​។

​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន លោកនាយក​រដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​ប្រតិភូ​វៀតណាម​សរុប ៥៨​នាក់​។​

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី សម្រេចបាន​នូវ​ការបន្ត​រុករក ការជីក​គាស់ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​ជំនាញការ​វៀតណាម​ដែល​ពលី​ជីវិត​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពត ដោយ​ការរុករក​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​រដូវ​ប្រាំង​ឆ្នាំ​២០១៩-២០២០​ខាងមុខនេះ រវាង​ខេត្ត​កំពត​និង​គៀង​យ៉ាង​។​

​ក្រោយ​ពី​ចប់​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រុករក​អដ្ឋិធាតុ ភាគី​ទាំងពីរ​(​កម្ពុជា​-​វៀតណាម​)​ក៏​បាន​ជូន​វត្ថុ​ស្សាវ​រីយ៍​ទៅវិញទៅមក ក្នុង​គោលបំណង​ផ្សារ​ភ្ជាប់​នូវ​ចំណងមិត្តភាព សាមគ្គីភាព ជា​បងប្អូន​ឲ្យ​កាន់តែ​ជិតស្និទ​បន្ថែមទៀត​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.