ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរលួច ០១​នាក់ ទៅ​តុលាការ​!

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ភ្នំពេញ ៖​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទ​ហ្ម កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​គាស់​ទ្វារ​ឃ្លាំង​ក្រុមហ៊ុន​០១​កន្លែង លួច​សម្ភារៈ​)​។​

-​ឈ្មោះ ម៉ែន បូ​ណា ហៅ​ខ្នា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​ ​បានធ្វើ​សកម្មភាព​គាស់​ទ្វារ​ឃ្លាំង​ក្រុមហ៊ុន​០១​កន្លែង ក្បែរ​បុរី​ចំការមន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​ចូល​លួច​យក​សម្ភារៈ​ផ្សេងៗ កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣:៣០​នាទី​។​

​ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យដឹងថា រូបគេ​ពិតជា​បាន​ចូល​លួច​សម្ភារៈ​នៅ​ក្នុង​ឃ្លាំង​នោះ​ពិតប្រាកដ​មែន ហើយ​រូបគេ​មាន​បក្សពួក ០៣​នាក់​ផ្សេង​ទៀត មានឈ្មោះ ឧត្តម ,​ឈ្មោះ​ទី ,​ឈ្មោះ​តេវ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច និង​ជក់​គ្រឿងញៀន​ជាមួយ​គ្នា​ជា​ញឹកញាប់​។ រូបគេ និង​បក្សពួក ក្រោយពេល​ដែល​ជក់​គ្រឿងញៀន​ហើយ តែងតែ​ពិភាក្សាគ្នា ដើរ​រក​កន្លែង​លួច​សម្ភារៈ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​។ ថ្មីៗ​នេះ​ពួកគេ​បាន​ស្គាល់​ឃ្លាំង​មួយកន្លែង ដែល​គេ​ទុកចោល ពួកគេ​ក៏​បាន​បបួលគ្នា​ទៅ​លួច​នៅ​ទីនោះ តែ ឈ្មោះ ឧត្តម បាន​ទៅ​លួច​នៅ​ឃ្លាំង​នោះ​មុន ដោយ​លួចបាន​បំពង់​ពន្លត់​អគ្គីភ័យ ០១ ,​ខ្សែភ្លើង មួយ​ស្បោង ,​ឌី​ហ្សង់​ទ័រ​ប្រហែល​១០ ចំណែក​រូប​ខ្លួន និង​ឈ្មោះ តែ​វ​(​គេចខ្លួន​) បាន​ទៅ​លួច​ដែក​ចំនួន ១៣​ដើម នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់​។ ក្រោយមកទៀត រូប​ខ្លួន បាន​ចូល​ទៅ​លួច​ក្នុង​សម្ភារៈ​ក្នុង​ឃ្លាំង ខាងលើ ម្នាក់ឯង​។ ជនសង្ស័យ ខាងលើ បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា រូប​គេ​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ម្តង​រួចមកហើយ ពាក់ព័ន្ធ​ករណី​លួច​ទុយោ​បូមទឹក​ប្រវែង​៦០​ម៉ែត្រ កាលពី​អំឡុង​ឆ្នាំ​២០១៧ និង​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​ព្រៃ ស រយៈពេល ០១​ឆ្នាំ ០២​ខែ​ផង​ដែរ​។​
(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.chk-news.com
012826890/0888826890
WhatsApp=012826890

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.