ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​និង​កសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត ២០២០-២០២៤

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៣​រោច ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត សហការ​ជាមួយ​មន្ទីរ​ផែនការ​ខេត្ត រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​និង​កសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត ២០២០-២០២៤ ក្រោម​អធិបតីភាព​លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​កំពត នៅ​សាលសន្និសិទ​អគារ​B ។

​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត អង្គការ សង្គម​ស៊ីវិល វិស័យ​ឯកជន សរុប ៩៣​នាក់​។​

​កិច្ចប្រជុំ​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​រៀបចំ​ឯកសារ និង​ព័ត៌មាន​នានា​ពាក់ព័ន្ធ​និង​ការកសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត និង​ផ្សព្វផ្សាយ​អំពី​ការចាប់ផ្តើម​ដំណើរការ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ខេត្ត ដល់​អ្នកពាក់ព័ន្ធ​ឲ្យបាន​ដឹង និង​បាន​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការរៀបចំ និង​កសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត​។​

​លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត​កំពត បានឲ្យដឹងថា គោលបំណង​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ គឺ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការងារ​ជាច្រើន​ដើម្បី​បញ្ជ្រាប​ដល់​អ្នកពាក់ព័ន្ធ​ឲ្យ​យល់ដឹង​កាន់តែច្បាស់ សម្រាប់​រៀបចំ​កសាង​ផែន​ការអភិវឌ្ឍ​ខេត្ត ឆ្នាំ​២០២០-២០២៤ ឲ្យទទួល​បាន​ជោគជ័យ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.