ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​រដ្ធបាល​ខេត្ត​កំពង់ចា​ម ប្រារព្ធ​ពិធី ព្រះ​វិញ្ញាណក្ខ័ន្ធ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៧​ឆ្នាំ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​កំពង់ចាម ៖​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម រួមជាមួយ លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ន​នានា ក្នុង​ខេត្ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​រំ​ឭក ព្រះ​វិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ​នរោត្តម សីហ​មុនី ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» គម្រប់​ខួប ៧​ឆ្នាំ​។ ដែល​ពិធី​ដ៏​មាន​អត្ថន័យ​នេះ បាន​រៀបចំ​នៅ​សាលសន្និសីទ សាលាខេត្ត នា​ព្រឹក​ថ្ងៃ​អង្គារ ២​រោច ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ពស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ នេះ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បានបញ្ជាក់​ថា ថ្ងៃនេះ យើងទាំងអស់គ្នា បាន​មកជួបជុំ​គ្នា ដើម្បី ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខ័ន្ធ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហា​ទីរ​ក្សត្រ ព្រះវររាជបិតា ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​យាង​ចូល​ទីវង្គត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ពោល​គឺ អស់​រយៈកាល ៧ ឆ្នាំ​កន្លង​ទៅ​ហើយ ។

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត លើកឡើងថា នឹកឃើញ​ដល់​ថ្ងៃនោះ ប្រជានុរាស្ត្រ ទូទាំង​នគរ បាន​សម្តែង​នូវ​ភាព​តក់ស្លុត និង​ការសោកស្តាយ​ជា​ពន់ពេក ប្រៀប​បាន​ទៅ​នឹង​ការបាត់បង់ របស់​ដ៏​មានតម្លៃ មិន​អាច​កាត់ថ្លៃ​បាន សម្រាប់​នគរ ដ៏​កំសត់​មួយ​នេះ ។

​កាល​ពី​ព្រះអង្គ​គង់​នៅ​មាន​ព្រះជន្ម ព្រះអង្គ​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី ស្ទើរ​ពេញ​មួយជីវិត បំពេញ​ព្រះរាជ​បូជនីយ​កិច្ច ដើម្បី ប្រយោជន៍​ប្រជានុរាស្ត្រ និង​នគរ​ទាំងមូល ដោយ​ឥត​រុញ​រា និង​គ្មាន​ការចុះ​ញ៉ម ចំពោះ​ឧបសគ្គ​ទាំងឡាយ ដែល​បាន​កើតឡើង​ឡើយ​។

​រាល់​ព្រះរាជ​សកម្មភាព របស់​ព្រះអង្គ បាន​ក្លាយជា​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​នរណា​អាច​បដិសេធន៍ និង​កែប្រែ​បាន​ឡើយ​។ ក្រៅពីនោះ ក៏​នៅ​មាន​ស្នា​ព្រះ​ហ​ស្ថ ជាច្រើន​ទៀត ដែល​ព្រះ​បរម​រតន​កោដ្ឋ បាន​ពុះពារ​សម្រេចបាន ដែល​យើង​មិនអាច​រៀបរាប់​អស់ ក្នុង​ពេលវេលា​ដ៏​ខ្លី​នេះ​បាន ក៏ប៉ុន្តែ ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ បាន​ស្ថេរ​ស្ថិត ដិត​ជាប់​កប់​យ៉ាងជ្រៅ ក្នុង​ក្រអៅបេះដូង របស់​ប្រជានុរាស្ត្រ គ្រប់ៗ​រូប​។

​ជាក់ស្ដែង ថ្ងៃនេះ ប្រជានុរាស្ត្រ​ទូទាំង​ព្រះ​នគរ កំពុង​រស់នៅ​ក្រោម​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ ដំបូល នៃ​សុខសន្តិភាព និង​ការអភិវឌ្ឍ ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ជំនាន់​ថ្មី គឺ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា និង​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​។ ដូច្នេះ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម​បួងសួង ដល់​គុណព្រះរតនត្រៃ វត្ថុ​សក្ដិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា ការពារ​ដួង​ព្រះ​វិញ្ញាណក្ខ័ន្ធ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សូម​បាន​យោន​យកកំណើត ទៅ​កើត​នៅ​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមបញ្ជាក់​ថា ពិធី​ដ៏​មង្គល​នេះ​ដែរ ថ្នាក់ដឹកនាំ​ខេត្ត ក៏​បាន​និមន្ត​ព្រះសង្ឃ ៧​អង្គ សូត្រមន្ត​ចំរើន​ព្រះ​ប​រិត បង្សុកូល ដើម្បី ឧទ្ទិស​កុសល ផល​បុណ្យ ថ្វាយ​ទៅ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ក៏ដូចជា វិបាក នៃ​ឌួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន​ទាំងអស់ ក្នុង​សង្សា​វដ្ត ដែល​បាន​ចែក​ឋាន ទៅកាន់​បរលោក​ខាងមុខ ផងដែរ​៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.