ទាន់ហេតុការណ៍
​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ==> ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ==> កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ==> ​សង្វៀន​ជល់​មាន់​មួយកន្លែង​ដែល​មាន​ភាគហ៊ុន​ចូលរួម​នោះ​មានឈ្មោះ លោក​វណ្ណ លោក​ខេមរា បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!! ==> ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​បង្ក្រាប ! ==> ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ក្រោម​ធិបតី​ភាព​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​ ==> ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​(៣៧៥០ ម៉ែត្រ​)​ពេលនេះ​បាន​ក្លាយជា​ការពិត​ហើយ​ ==> ​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

ប្រកាស​តែង​តាំង ​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​

ប្រកាស​តែង​តាំង ​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្តស្វាយរៀង ៖ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១២​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នៅសាលាខេត្ត​ស្វាយរៀង​មានប្រារព្ធពិធីតែងតាំង​អភិបាលរង​ ខេត្តស្វាយរៀង ក្រោម​អធិបតីភាព​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ  និង ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​លោក សេង សិលា ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​និង​មាន​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ប្រតិភូ​ក្រសួង​មហាផ្ទៃ ព្រមទាំង​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព កងកម្លាំង​ទាំង​៣​ប្រភេទ លោក​អភិបាលក្រុង​/​ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍​រដ្ឋបាល  និង​លោក លោកស្រី​ជា​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​សម្តែង​នូវ​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម​រដ្ឋលេខាធិកា​រ និង​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្ដល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី និង​ចូលរួម​នៅថ្ងៃនេះ និង​បាន​បង្ហាញជូន​ពី​លទ្ធផល​ការងារ​សំខាន់ៗ​ដែល​រដ្ឋបាល​ខេត្ត​សម្រេច​បាន​នា​ពេលកន្លងមក រួម​ទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ការផ្ដល់សេវា​សាធារណៈ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​ស្វាយរៀង​ជាដើម​។​

​ឯកឧត្ដម  សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​រួម​សាមគ្គី​សហការគ្នា​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​រក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់​សាធារណៈ​បាន​ល្អប្រសើរ នា​ពេលកន្លងមក​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏​បាន​ផ្តាំផ្ញើ​ដល់​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖
១- ត្រូវ​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ និង​ទប់ស្កាត់​អោយបាន​នូវ​បដិវត្តន៍​ព័ណ៌​ដែល​ជា​សកម្មភាព​មិន​ស្របច្បាប់ មិន​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា​។​
២- ត្រូវ​ពង្រឹង​សន្តិសុខ សណ្តាប់​ធ្លាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​
៣- ការគ្រប់គ្រង ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន ដូច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​ជិតខាង​បន្ថែមទៀត ក្នុង​ការការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅតាម​តំបន់​ព្រំដែន ឲ្យក្លាយ​ទៅ​ជា​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​។​
៤- ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​កំណែទម្រង់ វិមជ្ឈការ និង​វិសហ​ម​ជ្ឈ ដែល​ទាមទា​ឲ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​
៥- ត្រូវ​រួម​គ្នា​បន្ត​ពង្រឹង​ការផ្តល់សេវា​សាធារណៈ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​មូលដ្ឋាន​។​
៦- រដ្ឋបាល​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​ពង្រឹង​របៀបរបប​ធ្វើ​ការងារ រួម​មាន​ការទំនាក់ទំនង សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ និង​ការអនុវត្ត​នូវ​តួនាទី​ភារកិច្ច របស់​e​ស្ថាប័ន អង្គភាព​នីមួយៗ​។​

​សូមបញ្ជាក់​ថា យោងតាម​អនុក្រឹត្យ​លេខ​១១១៤ អនក្រ​.​ត​ត ចុះ​ថ្ងៃ​អង្គារ​៥​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ត្រូវបានតែងតាំង លោក សេង សិលា ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៦ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ៕

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!