ទាន់ហេតុការណ៍
កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​អភិបាល​ខេត្ត​កំពត​ក្រើនរម្លឹក​ណែនាំ​មន្ដ្រី​ច្រកចេញចូល​តែមួយ​និង​មន្ទីរ​ជំនាញ​ត្រូវ​សហការ​គ្នា​ពន្លឿន​ការផ្តល់សេវ​សាររប​ស់​ខ្លួន​ឲ្យ​ត្រឹមត្រូវ

(​ខេត្ត​កំពត​)៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ធ្វើ​ការណែនាំ​ក្រើនរំលឹក​និង​ជំរុញ​ដល់​មន្ត្រី​នៃ​អង្គភាព​ច្រកចេញចូល​តែ​មួយ និង​មន្ទីរ​ជំនាញ​ត្រូវ​សហការ​គ្នា​ឱ្យបាន​ល្អ​ថែមទៀត ដើម្បី​ធ្វើ​ការងារ​ផ្តល់​សេវា​ផ្សេងៗ​របស់​ខ្លួន​ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យបាន​ត្រឹមត្រូវ​តាម​ការកំណ​ត់​របស់​អង្គភាព​ច្រកចេញចូល​តែមួយ ហើយ​ជៀសវាង​ឲ្យបាន​ដាច់ខាត់​ចំពោះ​ឯកសារ​ទាំងឡាយ​ណា​ដែល​ចូល​តាម​ច្រកចេញចូល​តែ​មួយ ប៉ុន្តែ​ចេញ​តាម​បណ្តា​មន្ទីរជំនាញ ហើយ​បើ​សិន​រកឃើញថា​មន្ត្រី​រូប​ណា​ដែល​ប្រព្រឹត្តិ​ខុស​គោលការណ៍​កំណត់​របស់​ច្បាប់​ស្តីអំពី​ច្រកចេញចូល​តែ​មួយ រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់​។​

​ការលើកឡើង​បែប​នេះ គឺ​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​កញ្ញា នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ដែល​ចូលរួម​ពី​សំណាក់ លោក​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក មន្ទីរ​អង្គភាព គ្រប់​ជំនាញ និង​មន្ត្រី​ចំណុះ​រដ្ឋបាល​ខេត្ត​កំពត​ទាំងមូល​។​

​លោក ជាវ ក៏​បាន​បន្ត​លើកឡើង​ទៀតថា អង្គភាព​ច្រកចេញចូល​តែ​មួយ​ត្រូវ​បម្រើ​ការងារ​ជូន​អ្នក​មក​ទទួល​សេវា​ឱ្យបាន​ឆាប់រហ័ស ស្រប​តាម​នីតិវិធី​ច្បាប់​ដែល​បាន​កំណត់​។ ក្នុងករណី​ការងារ​ផ្នែក​វិស័យ​ណាមួយ មាន​ភាព​រាំងស្ទះ​ត្រូវ រាយការណ៍​ជូន​មក​រដ្ឋបាលខេត្ត ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការដោះស្រាយ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​ដែល​ក្នុងនោះ​មាន​ជារឿយៗ អ្នក​មក​ទទួល​សេវា ពិសេស​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ភាពចាំបាច់​តែងរ​អ៊ូរ​រទាំ​អំពី​ការលំបាក​ចំពោះ​បញ្ហា​នេះ​។
​ជាក់ស្តែង​បើ​តាម​របាយការណ៍​ដែល​បាន​ទទួល​គឺ​មាន​តួរ​លេខ​ភាពខុស​គ្នា ដោយ​ខាង​មន្ទីរ​សុរិយោដី​ថា​សំណុំ​ឯកសារ​ដែល​ទទួលបាន​មាន​ប្រមាណ​៥០០ ទៅ​៦០០​ក្នុង​មួយ​ខែ ប៉ុន្តែ​ខាង​អង្គភាព​ច្រកចេញចូល​តែមួយ​ថា​មាន​ជាង​១.០០០​សំណុំ​ឯកសារ​។​

​លោក ជាវ តា​យ បាន​បន្តថា បញ្ហា​នេះ​បណ្តាល​មក​ពី​ខ្វះ​ការទំនាក់ទំនង​រវាង​គ្នា និង​គ្នា​។ មន្ត្រី​ច្រកចេញចូល​តែ​មួយ​ត្រូវ​សួរនាំ​មើល ថា​បើ​ដាក់​ចូល​តាម​ច្រកចេញចូល​តែ​មួយ​ហើយ តើ​ចេញ​ទៅ​វិញ​តាម​ណា​?​។ ជាធម្មតា ចូល​តាម​ណា ត្រូវ​ចេញ​តាម​ហ្នឹង នោះ​ទើប​តួលេខ​ត្រូវ​គ្នា​។ គោលការណ៍​មាន​ស្រាប់​ហើយ​គឺ​ច្រកចេញចូល​តែ​មួយ​មាន​មន្ទីរ​ជំនាញ​ស្ថិតនៅ​ពីក្រោយ (​គឺ​មាន​មន្ត្រី​ជួរមុខ និង​ជួរ​ក្រោយ​) ចុះ​ហេតុអ្វី​មន្ត្រី​ជួរមុខ​នឹង​ជួរ​ក្រោយ​បាន​ទទួល​សំណុំ​ឯក​ការស្នើ​សុំ​សេវា​របស់​ប្រជាពលរដ្ឋ​ខុសគ្នា​ទៅវិញ​? ក្នុងករណី​ដែល​រកឃើញ​ថា​មន្ដ្រី​រូប​ណា​ដែល​ធ្វើ​ការខុស​គោលការណ៍​ច្បាប់​កំណត់​របស់​ច្រកចេញចូល​តែ​មួយ រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​តាម​ច្បាប់​។

​លោក​អភិបាលខេត្ត​ក៏​បាន​ក្រើនរម្លឹក​ថា ករណី​បែប​នេះ​ចាំបាច់​ត្រូវតែ​កែសម្រួល​ឡើងវិញ ពោល​គឺ​មិន​អាច​ឱ្យ​ការងារ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​នៅ​យឺតយ៉ាវ​បន្ត​ទៀត​ឡើយ​។ ដូច្នេះ អង្គភាព​ច្រកចេញចូល​តែមួយ និង​មន្ទីរ​ជំនាញ​ត្រូវ​សហការ​គ្នា​ឱ្យបាន​ល្អ​រវាង​គ្នា​ទើបបាន​ដំណើរការ​រលូន​ទៅមុខ​ល្អ​។ មិន​អាច​ឯកសារ​ចូល​តាម​ច្រក​ហើយ ពេល​ចេញ​ទៅ​វិញ​តាមរយៈ​មន្ទីរ​នោះ​ទេ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.