ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​លោក ជាវ តា​យ អញ្ជើញ​ចុះ​ពិនិត្យ​និង​ជំរុញ​ដំណើរការ​សាងសង់​ផ្លូវ​បេតុង​១​ខ្សែ​ក្នុង​សង្កាត់ កំពង់បាយ ក្រុង​កំពត​

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត អមដំណើរ​ដោយ​លោក ប៉ិល កុសល អភិបាលរង​ខេត្ត និង​មន្ត្រី​ជំនាញ​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន នៅ​រសៀល​ថ្ងៃ​ទី​០៩​ខែតុលា ឆ្នាំ​២០១៩ បាន​អញ្ជើញ ចុះ​ពិនិត្យ និង​ជំរុញ​ដំណើរការ​សាងសង់​ផ្លូវ​បេតុង​១​ខ្សែ​ហៅ​ផ្លូវ​ម្លប់​ឫស្សី ដែល​ត​ភ្ជាប់​បំបែក ចេញពី​ផ្លូវ​ជាតិ​លេខ​៣ ស្ថិតនៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត​។

​ជា​រួម​គម្រោង​ផ្លូវ​១​ខ្សែ​នេះ​ជា​ប្រភេទ​ផ្លូវ​បេតុង​ស​សៃដែក មាន​ប្រវែង​ជិត​៤០០​ម៉ែត្រ​ទទឹង​៨​ម៉ែត្រ មាន​កម្រាស់​០,១៥​ម៉ែត្រ​ដោយ ប្រើប្រាស់​ថវិកា បដិភាគ​៥០​បូក​៥០​រវាង​ការចូលរួម​ពី​សប្បុរសជន​និង មូលនិធិ​សង្កាត់​ក្នុង​ឆ្នាំ​២០២០​។​

​មានប្រសាសន៍ ក្នុងឱកាស​នោះ លោក ជាវ តា​យ​អភិបាលខេត្ត បាន​ណែនាំ​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង និង​សង្កាត់​ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រួម​និង​សប្បុរសជន​និង​ប្រជាពលរដ្ឋ​ត្រូវធ្វើ​យ៉ាងណា​សហការ​គ្នា​ឲ្យបាន​ល្អ ដើម្បី​ជំរុញ​ដំណើរការ​សាងសង់​ផ្លូវ​១​ខ្សែ​នេះ​បាន​លឿន​ឆាប់រហ័ស​មុន​ដំណាច់​ខែ​តុលា​ឆ្នាំ​២០១៩​នេះ ប្រកបដោយ​គុណភាព​តាម​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស​ស្តង់ដារ​ត្រឹមត្រូវ​ធានា​ការប្រើប្រាស់​បាន​យូរអង្វែង​។​

​ជាមួយនេះ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​បន្ថែម​ដល់​អាជ្ញាធរ​ក្រុង​និង សង្កាត់ ឲ្យមាន​ការយកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​បញ្ហា​សោភ័ណភាព អា​នាម័យ បរិស្ថាន​ក្នុង​ក្រុង​កំពត ពិសេស​ត្រូវ​យកចិត្តទុកដាក់​មើល​ការថែទាំ​និង​ស្ដារ​ប្រព័ន្ធ​លូ​ទឹក​ព្រមទាំង​បំផុស​ចលនា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យមាន​ការចូលរួម​ធ្វើ​ការសំ​អា​តនូវ​អា​នាម័យ​បរិស្ថាន​តាម​ដងផ្លូវ​និង​មុខ​ផ្ទះ​ពិសេស កាប់​ស្កា​ព្រៃ​តាម​ដងផ្លូវ​ដើម្បី​ធ្វើឲ្យ​ក្រុង​កំពត​ប្រកបដោយ​សោភ័ណភាព ភាព​បៃតង​និង​មាន​អនាម័យ បរិស្ថាន​ល្អ​ស្អាត សក្តិសម​ជា​ក្រុង​និង​ខេត្ត​ទេសចរណ៍​។​

​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​នឹង​សន្យា​ដាក់ពង្រាយ​អំពូល​ភ្លើង​តាម​ដងផ្លូវ​ក្នុង​ក្រុង​កំពត​បន្ថែម​ទៀត​ឲ្យបាន​ភ្លឺ​ស្ថិត​តាម​ដងផ្លូវ​សំខាន់​ពិសេស​ដាក់​តាម​ដងផ្លូវ​នេះ​បន្ទាប់ពី​បាន​សាងសង់​រួច ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យមាន​សោភ័ណភា​ព​នៃ​ការទាក់ទាញ​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​។

​លោក​អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​លោក​ឡាយ ពី​ន ដែល​ជា​សប្បុរសជន​បាន​ចូលរួម​បដិភាគ​បរិច្ចាគ​ថវិកា​ក្នុង​ការកសាង​ផ្លូវ​១​ខ្សែ​នេះ​ស្រប​ទៅ​នឹង​អ្វី​នៃ​ភាព​រីក​ចម្រើរ​បស់​ប្រទេសជាតិ​បច្ចុប្បន្ន ពិសេស ក្នុង​ក្រុង​កំពត ដើម្បី​បម្រើ​ឆ្លើយតប​ទៅ​និង​សំណូមពរ​តម្រូវការ​ប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ការចាំបាច់​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.