ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

រដ្ធបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២

ភ្នំពេញ ៖​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​ស័ក​រាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៩,០០​នាទី រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​កិច្ចប្រជុំ​ពិនិត្យ និង​វាយតម្លៃ ការប្រឡងប្រណាំ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២ ក្រោម​អធិបតីភាព លោក ហ៊ួត ហៃ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​ភាគី​បេក្ខភាព និង លោក អាំង សុវណ្ណ​រ័ត្ន អគ្គលេខាធិការរង គ​.​ជ​.​វ​.​ទ ជា​ភាគី​ប្រតិភូ​គណៈកម្មការ​វាយតម្លៃ ក្នុងនោះ​មាន​ការអញ្ជើញ ចូលរ​យម​ពី គណៈ​អភិបាលខណ្ឌ​ដូនពេញ លោក លោកស្រី​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​រាជធានី​ភ្នំពេញ មន្ដ្រី​បច្ចេកទេស​របស់ គ​.​ជ​.​វ​.​ទ និង លោក លោកស្រី​ចៅសង្កាត់​ទាំងអស់​ក្នុង​ខណ្ឌ​ដូនពេញ ។​

​គូសបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវបាន​ដាក់​ចូល​ជា​បេក្ខភាព​ក្នុង​ចលនា​ប្រឡងប្រណាំង​ជា​បន្ដបន្ទាប់ ដូចជា ការប្រឡងប្រណាំង​ទីក្រុង​ស្អាត ខណ្ឌ​ស្អាត ក្នុងនោះ​ខណ្ឌដូនពេញ ទទួលបាន​ជ័យលាភី “​ផ្កា​រំដួល​៣​ទង​” រយៈពេល ០២​អាណត្តិ បន្ដបន្ទាប់​គ្នា ។

​ឆ្លងកាត់​បទពិសោធន៍ និង​កិច្ចខិតខំ​ប្រឹងប្រែង ទាំង​ការអនុវត្ត​ការងារ​រដ្ឋបាល​ប្រចាំ​ថ្ងៃ ទាំង​ការងារ​អភិវឌ្ឍន៍ ការងារ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ​កន្លងមក រដ្ឋបាល​ខណ្ឌដូនពេញ សង្ឃឹម និង​ជឿជាក់​យ៉ាង​មុនោ​ត​មាំ​ថា ខណ្ឌដូនពេញ នឹង​ត្រូវ​បាន​ជាប់​ជា​បេក្ខភាព និង​ទទួលបាន​ជ័យលាភី “​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២” ខាងមុខ​នេះ​ជាក់​ជា​ពុំខាន​ឡើយ ៕

(​ដោយ គេហទំព័រ ឆន្ទះ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012826890

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.